ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកយាមផ្លូវដែកចុចទម្លាក់បារ៉ាស់ឱ្យ​រថ​ភ្លើង​បើក​ឆ្លង​កាត់ ស្រាប់តែឡាន១គ្រឿងបុ.កខ្ទេច

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្តដឹកក្រដាស់កាតុង១គ្រឿងពុំដឹងថាប្រញាប់ទៅណាទេ ខណៈបើកទៅដល់ផ្លូវដែកឃើញអ្នកយាមកំពុងចុចទម្លាក់បារ៉ាស់បិទការពារមិនឲ្យឆ្លងកាត់ខ្លាចមានគ្រោះថ្នាក់ ព្រោះមានរថភ្លើង១ខ្សែកំពុងបើកទៅជិតដល់ហើយ ។ ពេលនោះអ្នកដំណើរផ្សេងបានឈប់រង់ចាំគ្រប់គ្នា ចម្លែកអីតែរថយន្តខាងលើអត់បន្ថយល្បឿន និងអត់ព្រមឈប់ទេ ផ្ទុយទៅវិញបានជាន់ហ្គែរបន្ថែមល្បឿន…

0:00
0:00

រាជធានីភ្នំពេញ ៖ រថយន្តដឹកក្រដាស់កាតុង១គ្រឿងពុំដឹងថាប្រញាប់ទៅណាទេ ខណៈបើកទៅដល់ផ្លូវដែកឃើញអ្នកយាមកំពុងចុចទម្លាក់បារ៉ាស់បិទការពារមិនឲ្យឆ្លងកាត់ខ្លាចមានគ្រោះថ្នាក់ ព្រោះមានរថភ្លើង១ខ្សែកំពុងបើកទៅជិតដល់ហើយ ។ ពេលនោះអ្នកដំណើរផ្សេងបានឈប់រង់ចាំគ្រប់គ្នា ចម្លែកអីតែរថយន្តខាងលើអត់បន្ថយល្បឿន និងអត់ព្រមឈប់ទេ ផ្ទុយទៅវិញបានជាន់ហ្គែរបន្ថែមល្បឿន ដើម្បីឲ្យឆាប់ផុតផ្លូវដែក ហើយក៏បុកបារ៉ាស់ បណ្ដាលឲ្យបាក់ដាច់ធ្លាក់មកដីតែម្ដង ។

ហេតុការណ៍ខាងលើនោះបានកើតឡើង នៅវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវដែកខ្សែរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ត្រង់ចំណុចផ្លូវបេតុងឆ្លងកាត់ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រជាការពារភូមិម្នាក់បាននិយាយថា រថយន្តដែលបើកបុកបារ៉ាស់ការពារផ្លូវដែកនោះ ម៉ាកហុី​យ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខភ្នំពេញ3A-6574 ជារថយន្តដឹកក្រដាស់កាតុងរបស់ក្រុមហ៊ុន «ហាវេស ផេរភើរ » ដែលបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ និងរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។ នៅវេលាព្រឹកថ្ងៃកើតហេតុនោះមានរថភ្លើង១ខ្សែបើកបរក្នុងទិសដៅពីជើងទៅត្បូង ចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ហើយក្រុមអ្នកយាមផ្លូវដែកបានទម្លាក់បារ៉ាសចុះ ដើម្បីការពារកុំឲ្យអ្នកដំណើរឆ្លងកាត់ខ្លាចមានគ្រោះថ្នាក់កើតឡើង ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តថា ខណៈដែលអ្នកយាមកំពុងចុចទម្លាក់បារ៉ាស់ចុះបន្តិចម្ដងៗ ហើយអ្នកដំណើរជាច្រើនកំពុងឈប់រង់ចាំផងនោះ ក៏ស្រាប់តែឃើញរថយន្តខាងលើបើកលឿនចេញពីផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើតទៅដល់ដែរ ។ ប៉ុន្តែពេលនោះអ្នកបើកបរអត់ព្រមបន្ថយល្បឿន ឬ ក៏ឈប់រង់ចាំសិននោះទេ បែរជាបន្ថែមល្បឿនកាន់តែលឿនថែមទៀត ហើយក៏បានបុកបារ៉ាស់ បណ្ដាលឲ្យបាក់ដាច់ធ្លាក់មកដី១ដើម ។

ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ខណៈនោះមិនបានបណ្ដាលឲ្យរថយន្តខាងលើបុកគ្នាជាមួយរថភ្លើងនោះឡើយ ដោយសារបុកបារ៉ាស់រួចឆ្លងផុតផ្លូវដែក ទើបរថភ្លើងទៅដល់តាមក្រោយ ។ បន្ទាប់មកអ្នកទម្លាក់បារ៉ាស់បានឃាត់រថយន្តនិងអ្នកបើកបរនោះទុក ដើម្បីឲ្យជួបធ្វើការដោះស្រាយជាមួយអ្នកមើលការខុសត្រូវផ្លូវដែក ប៉ុន្តែអត់ដឹងថាភាគីទាំង២នេះបញ្ចប់រឿងបែបណាឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ