រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលចុះអនុវត្តច្បាប់ ត្រូវបានជនសង្ស័យ០៣នាក់ ជិះម៉ូតូគេច រួចបើកម៉ូតូបុកបណ្ដាលឲ្យរបួសធ្ងន់ នៅវេលាម៉ោងប្រហែល១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤
នៅចំណុចលើដង ផ្លូវលេខ២៤៥ ក្រុមទី៥៣ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ ពីបទប្រឆាំងនឹងអ្នករាជការសាធារណៈ, បទបើកបរបញ្ច្រាស់ទិសបណ្ដាលឲ្យអ្នកដទៃរងរបួស និងបទហិ.ង្សាដោយចេតនា ។
ជនសង្ស័យទាំង៣នាក់ រួមមាន៖
១-ឈ្មោះ ញ៉េប គីមហួច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះជួល ផ្លូវលេខឌឿងហែម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
២-ឈ្មោះ ជឿន សុភក្ត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះជួល ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៣-ឈ្មោះ សួង តាន់ ភេទប្រុស អាយុ២១ឆ្នាំ. នជាតិខ្មែរ មុខរបរ ជាងដាំត្បូង ស្នាក់នៅផ្ទះជួល ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះជាមន្ត្រីនគរបាល មានឈ្មោះ លឹម សេរីសោភាព ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីផ្នែកនគរបាលយុត្តិធម៌ ស្នាក់នៅផ្ទះលេខ២១៦ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីពេញ ។ ជនរងគ្រោះរងរបួសខ្ទាំភ្លៅខាងស្ដាំ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន) ។
វត្ថុតាងចាប់យកមាន ៖
-ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2019 ពាក់ផ្លាកលេខ កំពង់ចាម 1V-1442 (របស់ឈ្មោះ ញ៉េប គីមហួច ) ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ