ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន នៅ​ក្រុង​ពោធិ៍សាត់

20 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ កម្លាំង​អន្តរាគមន៍​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ផែន​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ក្នុង​ចំណោម​បក្ខពួក​២​នាក់​ទៀត ដែល​រត់គេច​ខ្លួន ដែល​ក្រុម​នេះ​ជា​មុខសញ្ញា​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់…

ខេត្តពោធិ៍សាត់ ៖ កម្លាំង​អន្តរាគមន៍​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ផែន​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ក្នុង​ចំណោម​បក្ខពួក​២​នាក់​ទៀត ដែល​រត់គេច​ខ្លួន ដែល​ក្រុម​នេះ​ជា​មុខសញ្ញា​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ។

កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៉ុន រតនា អធិការរង ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ផែន​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​លលកស បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះ​ឈ្មោះ ជា ដា​វីត ហៅ​បញ្ញា ស្ថិត​នៅ​ភូមិ​ព្រែក​ស្ដី សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​១៥ និង​៤៥​នាទី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៤ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​អន្តរាគមន៍ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ អ៊ូច ខេមរា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ព្រែក​ស្ដី សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

វត្ថុ​តាង​ដកហូត រួម​មាន ៖ ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ១​កញ្ចប់​ធំ សាច់​ថ្នាំ​សុទ្ធ​ទម្ងន់​១០០២,៩​ក្រាម​, ម៉ូតូ​ចំនួន​១​គ្រឿង​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន ចំនួន​១​គ្រឿង​, កាណូត​ចំនួន ១​គ្រឿង​, ថង់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន និង​សម្ភារៈ ជក់​ថ្នាំ​ញៀន​១​កំ​ប្លេ​រ ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ