ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកស្រូវ​ បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ រង​ការ​ខូចខាត ពេល​ដោះ​ដូរក្បាលរថយន្ត​ថ្មី​ ក្រឡាប់​កន្ទុយ​រ៉ឺ​ម៉ក​ចាក់​បាវ​ស្រូវ​ចោល​ពេញ​ផ្លូវ

23 ម៉ោង មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​១​គ្រឿង ដឹកស្រូវ​រាប់រយ​បាវ ​ហើយ​បើក​លឿន បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ ១​គ្រឿង​ទៀត ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេច​មុខ…

រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​១​គ្រឿង ដឹកស្រូវ​រាប់រយ​បាវ ​ហើយ​បើក​លឿន បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ ១​គ្រឿង​ទៀត ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេច​មុខ និង​កាប៊ី​ន​យ៉ាងដំណំ។​ បន្ទាប់​មក​ម្ចាស់​រថយន្ត​ដឹកស្រូវ​នោះ បាន​យក​ក្បាល​រថយន្ត​ថ្មី ​ទៅ​ដោះ​ដូរ ស្រាប់តែ​ក្រឡាច់​ដូ​យ បណ្ដាល​ឲ្យ​ក្រឡាប់​កន្ទុយ​រ៉ឺ​ម៉ក ​ចាក់​បាវ​ស្រូវ​ចោល​ពេញ​ផ្លូវ​តែ​ម្ដង ប៉ុន្តែ​ជា​សំណាងល្អ ពុំ​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ ឬអ្នកដំណើរ​ណា​ម្នាក់​រង​របួស​ឡើយ ។

ឧប្បត្តិ​ហេតុនេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ ២០២៤ នៅ​តាម​មហាវិថី​ស៊ី​ជី​ន​ពីង (​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣) កែង​ផ្លូវ​លេខ​១០៤ ស្ថិត​នៅ​ក្នុងភូមិ​គង​ន​យ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រថយន្ត​ខាងលើ​នោះ​ម៉ាក ហ៊ីយ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 3A-8124 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ដឹកស្រូវ​រាប់រយ​បាវ ដោយឡែក​រថយន្ត​កុងតឺន័រ​ មិន​ត្រូវ​បាន​ចាំ​ម៉ាក ​និង​ស្លាក​លេខ​នោះ​ឡើយ ។

តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើ​ត​ហេតុ ​រថយន្ត​កុងតឺន័​រ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ស៊ីជី​ន​ពីង (​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣) ក្នុង​ទិស​ដៅ​ពី​ជើ​ង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​ឈប់​ភ្លើង​ស្តុ​ប​ក្រហម។ ភ្លាម​ៗ​នោះ​ស្រាប់តែ​ មាន​រថយន្ត​ដឹកស្រូវ​ខាងលើ បើកបរ​ធ្វើ​ដំណើ​រ​ក្នុង​ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន​ទៅ​ដល់​បុក​ពីក្រោយ​ពេញទំហឹង ។

ប្រភព​ដដែល ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខណៈនោះ​បាន​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេច​មុខ និង​កាប៊ី​ន​ យ៉ាងដំណំ​ប្រើ​ការ​លែង​កើត បន្ទាប់​មក​ម្ចាស់​រថយន្ត​ដឹកស្រូវ​នោះ បាន​យក​ក្បាល​រថយន្ត​ថ្មី​ ទៅ​ដោះ​ដូរ ស្រាប់តែ​ក្រឡាច់​ដូ​យ បណ្ដាល​ឲ្យ​ក្រឡាប់​កន្ទុយ​រ៉ឺ​ម៉ក​ចាក់​បាវ​ស្រូវ ​ចោល​ពេញ​ផ្លូវ​តែ​ម្ដង ប៉ុន្តែ​ជា​សំណាងល្អ ពុំ​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ ឬអ្នកដំណើរ​ណា​ម្នាក់​រង​របួស​ឡើយ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ថែម​ទៀត​ថា ក្រោយ​កើត​ហេតុ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ ដែល​ត្រូវ​រថយន្ត​ដឹកស្រូវ​បុក​ពីក្រោយ​នោះ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​រថយន្ត​របស់​ខ្លួន​ដែរ ដោយ​ឃើ​ញ​ពុំ​មានការ​ខូចខាត​ច្រើ​ន​ក៏​បន្ត​បើ​ក​ទៅ​បាត់។ ចំណែក​រថយន្ត​ដឹកស្រូវ ក៏​បាន​ឲ្យ​ក្រុម​កម្មក​រលើ​កស្រូវ​ដាក់​អែប​ខាង រួច​ស្ទួ​ច​លើក​ចេញពី​កន្លែង​កើត​ហេតុ​ ដើ​ម្បី​ជួសជុល​ដោយ​ខ្លួនឯង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ