ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ម្នាក់ ត្រូវ​តុលាការ​ឃុំខ្លួនពី​បទ​​ឆបោ.ក «​ស៊ីដា.ច់​១៤.០០០ដុល្លារ​យក​ទៅ​រត់ការ​ធ្វើ​វី​សារ​មិន​បាន​សម្រេច​»

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក តាម​រូបភាព​ស៊ីដាច់​ប្រាក់​របស់​ជន​រង​គ្រោះ​ចំនួន​១៤ ០០០…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក តាម​រូបភាព​ស៊ីដាច់​ប្រាក់​របស់​ជន​រង​គ្រោះ​ចំនួន​១៤ ០០០ ដុល្លារ​អា​មេ​រិ​ក ថា យក​ទៅ​រត់ការ​ធ្វើ​វី​សារ​មិន​បាន​សម្រេច ។

ជនជាប់សង្ស័យ​ឈ្មោះ សេក ប៊ុ​ន​អិ​ច ភេទ​ប្រុស អាយុ​២៧ ឆ្នាំ មុខរបរ ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ត្រូវ​បាន​ស​កម្លាំង​មត្ត​កិច្ច​ការិយាល័យ​នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​បាន​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បង្ហាញខ្លួន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ​ពី​បទ​.​ឆបោក តាម​ពាក្យបណ្តឹង​របស់​មេធាវី​ម្នាក់ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​បើ​តាម​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ថា ដំបូង​ជនសង្ស័យ​បាន​យក​ប្រាក់​ពី​ដើមបណ្តឹង​ចំនួន​១៧ ០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​រត់ការ​ធ្វើ​វី​សារ​ឲ្យ​ជន​រង​គ្រោះ ។ ប៉ុន្តែ​ក្រោយ​ពី​ទទួល​បាន​ប្រាក់​រួច ហើយ ជនសង្ស័យ​មិន​គោរព​តាម​កិច្ចសន្យា​ទេ “​ពោល​គឺ​ធ្វើ​វី​សារ​ឲ្យ​គេ​មិន​បាន​ហើយ ថែម​ទាំង​ស៊ីដាច់​ប្រាក់​របស់​ជន​រង​គ្រោះ​នោះ​ទៀត​” ។

ដោយ​មើលឃើញ​ទ​ង្វើ​ជនសង្ស័យ​មានគំនិត​ទុច្ចរិត ក្នុង​គោលបំណង​ឆបោក ជន​រង​គ្រោះ​បាន​តាម​ទាមទារ​យក​ប្រាក់​១៧ ០០០​ដុល្លារ​នោះ​មក​វិញ តែ​ជនសង្ស័យ​បាន​ប្រគល់​ឲ្យ​ត្រឹម ៣ ០០០ ដុល្លារ​នៅ​ខ្វះ ១៤ ០០០ ដុល្លារ​អាម​រិ​ក​ទៀត ។

ដូច្នោះ​ប្រាក់​នៅ​សល់​១៤ ០០០ ដុល្លារ​នោះ ជន​រង​គ្រោះ​បាន​អង្វរ​សុំ​ឲ្យ​តែ​ជនសង្ស័យ​សង​មក​វិញ​បណ្តើរ​ចុះ មិន​ចង់​ប្តឹងផ្តល់​ឲ្យ​វែង​ឆ្ងាយ​ទេ តែ​ដូច​តាម​សុំ​ភ្នំភ្លើង​មក​អប​ជាប់​នៅ​ដើមទ្រូង ទីបំផុត​ជន រង​គ្រោះ​ស​ម្រេ​ចិត្ត ដាក់​ពាក្យ​ប្តឹង​ឲ្យ​សមត្ត​កិច្ច​ជួយ​ចាត់ការ​តាម ផ្លូវច្បាប់ ទើប​ជា​ចុង​ក្រោយ​តុលាការ​បាន​សម្រេច​ឃុំខ្លួន​ជន សង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​កាត់សេចក្តី ទៅ​តាម​បទល្មើស​ដែល​បុគ្គល​រូប​នោះ​បាន​ប្រព្រឹត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ