ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ «បើកម្ពុជាបញ្ឈប់ការវិនិយោគវៀតណាមយើងត្រូវរកលុយរាប់ពាន់លានដុល្លារសងទៅវៀតណាមតាមតុលាការអន្តរជាតិ»

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់ បើ​កម្ពុជា​បញ្ឈប់​ការ​វិនិយោគ​របស់​វៀតណាម​នោះ កម្ពុជា​ត្រូវ​រក​លុយរាប់​ពាន់​លាន​ដុល្លារ​សង​ទៅ​វៀតណាម តាម​តុលាការអន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់ បើ​កម្ពុជា​បញ្ឈប់​ការ​វិនិយោគ​របស់​វៀតណាម​នោះ កម្ពុជា​ត្រូវ​រក​លុយរាប់​ពាន់​លាន​ដុល្លារ​សង​ទៅ​វៀតណាម តាម​តុលាការអន្តរជាតិ ។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ នៅ​រាត្រី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤ ដោយ​តប​នឹង​Comment លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​សូ បញ្ញា​» ក្នុង​នោះ​សម្តេច​តេ​ជោ បាន​លើក​ឡើង​នៅ​ចំណុច​មួយ​ចំនួន ពាក់ព័ន្ធ​ច្បាប់​អន្តរជាតិ​ដែល​គាំពារ​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​តុលាការអន្តរជាតិ ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា សូម​កុំទៅ​ហួស​ជ្រុល​រំ​លោ​.​ភលើ​ច្បាប់​អន្តរជាតិ ដែល​គាំពារ​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​តុលាការអន្តរជាតិ ។ ច្បាប់​វិនិយោគ​របស់​កម្ពុជា​ធានា​ដល់​ការ​វិនិយោគ​ដោយ​គ្មាន​ការ​រើសអើង ។ កិច្ចព្រមព្រៀង​វិយោគ រវាង​កម្ពុជា​ជាមួយ​ប្រទេស​នានា​ត្រូវ​បាន​ផ្តល់​សច្ចាប័ន​ដោយ​រដ្ឋសភា ដែល​សុទ្ធតែ​តម្រូវ​ឲ្យ​ប្រើប្រាស់​តុលាការអន្តរជាតិ​ក្នុង​ករណី​មាន​វិវាទ ។

សម្តេច​បញ្ជាក់​ថា​៖«​យើង​មិន​ត្រូវ​ក្លាយជា​ប្រទេស​ដែល​មិន​គោរព​ច្បាប់​អន្តរជាតិ​ទាក់ទង និង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិយោគ​នោះ​ឡើយ ។ សម្តេច​លើក​ឡើង​ប្រវត្តិ​ឆ្នាំ​១៦២៣ ជំនាន់​ព្រះ​ជ័យ​ជេដ្ឋា​ទី​២ តែ​ពេល​នេះ​ឆ្នាំ​២០២៤ ដែល​មានច្បាប់​ជាតិ និង​អន្តរជាតិ​ទាំង UN & WTO» ។

សម្តេច​ថា​៖ យើង​មិន​បាន​អនុញ្ញាតិ​ឲ្យ​ជនបរទេស​យក​ជនជាតិ​គេ​មក​ធ្វើការ​ជំនួស​កម្មករ​ខ្មែរ​ទេ លើកលែងតែ​អ្នក​ទទួលខុសត្រូវ និង​អ្នកបច្ចេកទេស​មួយ​ចំនួន ដែល​មានការ​អនុញ្ញាតិ​ពី​ក្រសួង​ការងារ ។ ការ​វិយោគ​របស់​វៀតណាម​មក​កម្ពុជា​ក៏​បាន​រួមចំណែក​ដល់ កំណើនសេដ្ឋកិច្ច​កម្ពុជា ដែល​ជួយ​ឲ្យ​យើង​មាន​ផលិតផល​នាំ​ចេញ​ទទួល​បាន​ប្រាក់​ចំណូល និង​ដោះស្រាយ​ការងារ​ធ្វើ​ឲ្យ​ប្រជាជន​យើង​ជួយ​ដល់​បច្ចេកវិជ្ជា​ព័ត៌មាន​តាម​រយៈ​វិយោគ​ធំ​ជាងគេ លើ​ប្រ​ព​ន្ធ័​ទូរស័ព្ទ​០៩៧ ឬ​ហៅ​ថា​វៀត​តែ​ល ។ ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម​កែ​ឆ្នៃ ធនាគារ មន្ទីរពេទ្យ​បាន​រួមចំណែក​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា កើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈ​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​»​។

សម្តេច​ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​បន្ថែម​ថា​៖«​ប្រ​សិន​យើង​បញ្ឈប់​ការ​វិនិយោគ​របស់​វៀតណាម យើង​ត្រូវ​រក​លុយរាប់​ពាន់​លាន​ដុល្លារ​សង​ទៅ​វៀតណាម​តាម​តុលាការអន្តរជាតិ តម្រូវ​ឲ្យ​សង ព្រោះ​យើង​ជា​អ្នក​រំ​លោ​.​ភលើ​កិច្ចព្រមព្រៀង​» ។ សម្តេច​លើក​ឡើង​ទៀត​ថា ជាមួយ​គ្នា​នេះ យើង​ត្រូវ​ត្រៀម​បាត់បង់​ការងារ​ធ្វើ​បាត់បង់​ប្រាក់​ចំណូល​សម្រាប់​អ្នកធ្វើការ​រាប់​ម៉ឺន​នាក់ ដែល​កំពុងធ្វើការ​ក្នុង​ក្រុមហ៊ុន​ដែល​វិយោគ​ដោយ​វៀតណាម ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា បើ​ទោះ CLV-DTA ត្រូវ​បាន​លុប​ចោល តែ​យើង​មិន​បាន​ផ្តាច់​ទំនាក់​ការទូត​ជាមួយ​វៀតណាម ឬ​ឡាវ​ទេ ។ កិច្ចសហការ​ទ្វេភាគី និង​ពហុភាគី​នៅ​តែ​បន្ត​ដែល​នេះ​ជា​តម្រូវការ​របស់​ប្រទេស​ដែល​មាន​ព្រំដែន​ជាមួយ​គ្នា ដែល​ត្រូវ​កសាង​ខ្សែ​ព្រំដែន​មួយ​ប្រកបដោយ​សន្តិភាព​មិត្តភាព​សហ​ប្រត្តិការ និង​ការ​អភិវឌ្ឍ ។ ជម្លោះ​ប្រដាប់​អាវុធ​តាម​ព្រំដែន​មិន​ត្រូវ​ឲ្យ​កើត​មាន​ទេ ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហា​ទាំងអស់​ដោយ​សន្តិវិធី ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ទៀត​ថា បទ​ពិសោធន៍​ដែល​ថៃ​លើក​កងទ័ព​ចូល​ប្រាសាទព្រះវិហារ ឆ្នាំ​២០០៨ និង​ការ​វា​.​យ​គ្នា​តាំងពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១ ផ្តល់​មេរៀន​គ្រប់គ្រាន់​ឲ្យ​កម្ពុជា និង​ថៃ ចេះ​រួមរស់​ជាមួយ​គ្នា ដោយ​ឈ​លើ​ស្ថានភាព​ឈ្នះ ឈ្នះ​ប្រសើរ​ជាង​ឈ​លើ​ស្ថានភាព​ចាញ់​ចាញ់ ។ ថ្ងៃនេះ​ខ្ញុំ​ក៏​ឃើញ​ពួក​ជ្រុលនិយម​លើក​ពី CLMV ដែល​ចង់​ឲ្យ​កម្ពុជា​ដកខ្លួន​ចេញ​ទៀត ។ ខ្ញុំ​ពិតជា​មានការ​អៀនខ្មាស​ណាស់ នៅ​ពេល​ឃើញ​ជនជាតិ​ខ្មែរ​មួយ​ចំនួន​ល្ងង់​បែប​នេះ ។ រឿង​កម្ពុជា ឡាវ ម៉ៃ​យ៉ា​ន់​ម៉ា វៀតណាម ឬ​ហៅ​កាត់​ថា CLMV បាន​កើតឡើង​នៅ​ឆ្នាំ​២០០០​ពេល​សឹ​ង្ហ​បុរី​ជា​ប្រធាន​អាស៊ាន ដែល​បាន​ដាក់​ចេញ​សហ​រណ្ណកម្ម​កាត់​បន្ថយ គម្លាត​អាស៊ាន​ដែល​អាស៊ាន​ចាស់​៦ ដែល​ជា​ប្រទេស​ជឿនលឿន​មាន​ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី ប្រុយ​ណេ ថៃ ហ្វី​លី​ពី​ន សឹ​ង្ហ​បុរី រក​វិធី​ជួយ​ប្រទេស​អាស៊ាន​ថ្មី​៤ ដែល​ក្រីក្រ​ដែល​នៅ​តាម​ដង​ទន្លេមេគង្គ​ជាមួយ​គ្នា​មាន​កម្ពុជា ឡាវ ម៉ៃ​យ៉ា​ន​ម៉ា វៀតណាម ។

ប្រទេស​ដៃគូរ​អាស៊ាន​ក៏​បាន​ចូលរួម​ដូច​ជា ចិន ឡា​ង​ឆាង មេគង្គ ជប៉ុន​មេគង្គ កូរ៉េ​មេគង្គ អា​មេ​រិ​ក មេគង្គ​។​ល​។ បក​ត្រឡប់​មក​វិញ​ត្រូវ​គោរព​ច្បាប់​វិនិយោគ ការពារ​ការ​វិនិយោគ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ដោយ​គ្មាន​ការ​រើសអើង គោរព​ច្បាប់​អន្តរជាតិ និង​វិធាន​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។ សហការ​ជាមួយ​ប្រទេស​ជិតខាង ជាមួយ​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក ដើម្បី​ការ​រីក​ចំរើន​របស់​កម្ពុជា និង​សន្តិភាព​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ