ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល និង​ហេស​បូឡា​ប៉ះ​គ្នា​១​ប្រាវ​ប្រើ​សុទ្ធ​តែ​រ៉ុក​កែត​រាប់​រយ​គ្រាប់

21 ម៉ោង មុន

ទីក្រុង​បេរូត៖ នៅ​ទី​បំផុត ​ក្រុម​ហេស​បូឡា​ និង​អ៊ីស្រាអែល​​ចាប់​ផ្ដើម​វាយ​ប្រហារ​គ្នា​ជា​ទម្រង់​សង្គ្រាម​ពេញ​​លេញ​​ជា​បណ្ដើរ​ៗ​ហើយ​។ លើក​នេះ​​ពួក​គេ​មិន​មែន​បាញ់​គ្នា​រប៉េះ​រប៉ោះ​ដូច​លើក​មុន​ទៀត​ទេ​។ អនុ​ប្រធាន​ក្រុម​ហេស​បូឡា​ថ្លែង​ថា​ក្រុម​របស់​គាត់​បើក​ឆាក​ប្រយុទ្ធ​ទ្រង់​ទ្រាយ​ធំ​ ហើយ​នឹង​ធ្វើ​ឱ្យ​​ប្រជា​ជន​​​នៅ​អ៊ីស្រាអែល​ខាង​ជើង​​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​ជា​ចាំ​បាច់​​។ លោក​ណែម​ កាសឹម (Naim…

ទីក្រុង​បេរូត៖ នៅ​ទី​បំផុត ​ក្រុម​ហេស​បូឡា​ និង​អ៊ីស្រាអែល​​ចាប់​ផ្ដើម​វាយ​ប្រហារ​គ្នា​ជា​ទម្រង់​សង្គ្រាម​ពេញ​​លេញ​​ជា​បណ្ដើរ​ៗ​ហើយ​។ លើក​នេះ​​ពួក​គេ​មិន​មែន​បាញ់​គ្នា​រប៉េះ​រប៉ោះ​ដូច​លើក​មុន​ទៀត​ទេ​។ អនុ​ប្រធាន​ក្រុម​ហេស​បូឡា​ថ្លែង​ថា​ក្រុម​របស់​គាត់​បើក​ឆាក​ប្រយុទ្ធ​ទ្រង់​ទ្រាយ​ធំ​ ហើយ​នឹង​ធ្វើ​ឱ្យ​​ប្រជា​ជន​​​នៅ​អ៊ីស្រាអែល​ខាង​ជើង​​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​ជា​ចាំ​បាច់​​។

លោក​ណែម​ កាសឹម (Naim Kassem) ថ្លែង​ថា​ក្រុម​របស់​លោក​​ទទួល​រង​គ្រោះ​ ​យើង​ចេះ​ឈឺ​ ដូច្នេះ បើ​យើង​ឈឺ​ អ៊ីស្រាអែល​ក៏​ឈឺ​ដូច​គ្នា​។ លោក​ថ្លែង​ដូច្នេះនៅ​ពេល​ចូល​រួម​ពិធី​បុណ្យ​សព​​មេ​បញ្ជា​ការ​កំពូល​របស់​ក្រុម​ហេស​បូឡា​ លោក​អ៊ីប្រាហ៊ីម ​អាឃីល (Ibrahim Akil)​។​ គាត់​និយាយ​ទៅ​​​អ៊ីស្រាអែល​ថា​សេដ្ឋ​កិច្ច​របស់​អ្នក​នឹង​ដួល​រលំ​។ អ្នក​​មិន​អាច​សម្រេច​គោល​ដៅ​របស់​ខ្លួន​បាន​ឡើយ​។

លោក​កាសឹម​ថ្លែង​បន្ត​ទៀត​ថា​ក្រុម​ហេស​បូឡា​ដែល​​ស្លាប់​មេទ័ព​កំពូល​ៗ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ជាង​មុន​​។ លទ្ធ​ផល​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សមរភូមិ​អាច​បញ្ជាក់​ត្រង់​ចំណុច​នេះ​។ លោក​កាសឹម​សូម​ផ្ដាំ​ថា​​រ៉ុក​កែត​១០០​គ្រាប់​ដែល​ហេស​បូឡា​ផ្លោង​ចូល​ទឹក​ដី​អ៊ីស្រាអែល​កាល​ពី​ព្រឹក​មិញ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​តែ​ប៉ុណ្ណោះ​។ នឹង​មាន​វគ្គ​បន្ត​ទៀត​។​

ការ​បាញ់​ប្រហារ​របស់​ហេស​បូឡា​លើក​នេះពិត​ជា​មិន​ធម្ម​តា​ទេ​។ រ៉ុក​កែត​ខ្លះ​​បាញ់​ចូល​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​អ៊ី​ស្រាអែល​​ដូច​ជា​ទី​ក្រុង​ហៃ​ហ្វា (Haifa)​ជា​ដើម​។ អ៊ី​ស្រាអែល​ក៏​វាយ​ប្រហារ​រាប់​រយ​ដង​​​ចូល​​ទឹក​ដី​លី​បង់​ផង​ដែរ​។ លើក​នេះ​ភាគី​ទាំង​២​លែង​បាញ់​គ្នា​ត្រឹម​តែ​បន្តិច​បន្តួច​តាម​ព្រំ​ដែន​​ដែល​គេ​ហៅ​ថា​ «ការ​ប៉ះ​ទង្គិច​គ្នា​» ត​ទៅ​ទៀត​ហើយ​។ សង្គ្រាម​នេះ​អាច​នឹង​ផ្ទុះ​ឡើង​ពេញ​ទំហឹង​​​។

ការ​បាញ់​ស្រោច​គ្រាប់​រ៉ុក​កែត​របស់​ហេស​បូឡា​ចូលទៅ​ក្នុង​ទឹក​ដី​អ៊ីស្រាអែល​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ​នោះ​ជា​ការ​សង​សឹកទៅ​លើ​២​ចំណុច​។ ទី១-​សង​សឹក​​​អ៊ីស្រា​អែល​ដែល​ទម្លាក់​គ្រាប់​បែក​​ទៅ​​លើ​មូល​ដ្ឋាន​របស់​ហេស​បូឡា​នៅ​លីបង់​ស្លាប់​យុទ្ធ​ជន​របស់​ពួក​គេ​រាប់​សិប​នាក់​រួមទាំង​មេ​ទាហាន​ជើង​ចាស់​របស់​ក្រុម​នេះ​ផង​ដែរ​។ ទី​២-​សង​សឹក​ករណី​ដែល​អ៊ី​ស្រា​អែល​លួច​បង្កប់​គ្រឿង​ផ្ទុះ​នៅ​ក្នុង​ឧបករណ៍​ផ្ញើ​សារ​ និង​វិទ្យុ​ទាក់​ទង​ស្លាប់​៣៧​នាក់​ និង​របួស​៣​ពាន់​នាក់​។

គេ​ស្ដាប់​ឮ​សំឡេង​ស៊ីរ៉ែន​ស្រែក​ប្រកាស​អាសន្ន​ពាស​ពេញ​ប្រទេស​អ៊ី​ស្រាអែល​ខាង​ជើង​។ ជន​ជាតិ​អ៊ី​ស្រាអែល​រាប់​សែន​នាក់​រត់​​ចូលទី​កន្លែង​លាក់​ខ្លួន​​។ ​រ៉ុក​កែត​១​គ្រាប់​ធ្លាក់​ចំ​ផ្ទះ​របស់​អ្នក​ស្រុក​នៅ​​ទី​ក្រុង​មួយ​ក្បែរ​ហៃ​ហ្វា​​​​ ធ្វើ​​ឱ្យ​​របួស​​៣​នាក់​ និង​​ឆេះ​អគារ និង​ឡាន​ជា​ច្រើន​គ្រឿង​។ ទី​ភ្នាក់​ងារ​ជួយ​សង្គ្រោះ​អ៊ីស្រា​អែល​ប្រាប់​ថា​មនុស្ស​៤​នាក់​រង​របួស​ដោយ​សារ​អំបែង​គ្រាប់​រ៉ុក​កែត​។​

នាយក​រដ្ឋ​មន្ត្រី​អ៊ី​ស្រាអែល​ លោ​កណឺតាន់​យ៉ាហ៊ូ ថ្លែង​ថា​លោក​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​​យ៉ាង​​ដើម្បី​ស្ដារ​សន្តិ​សុខ​ជាតិ​នៅ​ភាគ​ខាង​ជើង​ និង​អនុញ្ញាត​ឱ្យ​ប្រជា​ជន​វិល​ទៅ​លំនៅ​ដ្ឋាន​របស់​ខ្លួន​វិញ​។ រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ អ៊ីស្រាអែល​វាយ​ប្រហារ​ប្រទេស​លីបង់​ខាង​ត្បូង​ត្រូវ​ចំ​ទី​តាំង​យោធា​៤០០​កន្លែង​រួម​ទាំង​ទី​តាំង​ស្តុក​ទុក​គ្រាប់​រ៉ុក​កែត​ផង​ដែរ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ