ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ប្រមាណ៧០​ម៉ឺន​នាក់​ចូលរួម​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន​ បាន​ថវិកាប្រមាណ​ជា២១​លាន​ដុល្លារ​

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា​ទោះ​មាន​ឬ​មិន​មាន កិច្ចសហការ CLV DTA ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន ផ្តោត​លើ​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា​ទោះ​មាន​ឬ​មិន​មាន កិច្ចសហការ CLV DTA ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន ផ្តោត​លើ​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន និង​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន នៅ​តែ​អនុវត្ត​ដដែល​ខណៈ​មក​ដល់​ពេល​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៧០​ម៉ឺន​នាក់​ចូលរួម​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន​បាន​ថវិកា បាន​ប្រមាណ​ជា ២១​លាន​ដុល្លារ​អា​មេ​រិ​ក​។

យោង​តាម​សារ​សំឡេង របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នា​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា ទោះ​មាន​ឬ​មិន​មាន​កិច្ច​សហប្រតិបត្តិការ CLV DTA រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​អភិវឌ្ឍន៍ តំបន់​ភូមិភាគ​ឦសាន ក៏​ដូច​ជា​ការ​ធានារ ការ​ការពារ​ទឹកដី និង​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ជុំវិញ​ច​ម្ង​ល់​របស់​ប្រជាពលរដ្ឋ ដែល​ចោត​សួរ លើ​ការ​បញ្ចប់ ការ​ចូលរួម​ក្នុង​គម្រោង​កិច្ច​សហប្រតិបត្តិការ​រ​អភិវឌ្ឍ CLV DTA ខណៈ​ការ​ធ្វើ​ទស្សនកិច្ច និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន ផ្តោត​លើ​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន និង​ការ​អភិវឌ្ឍ​ខេត្ត​ភូមិភាគ​ឦសាន នៅ​តែ​បន្ត​ឬ​យ៉ាងណា​នោះ សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា នៅ​តែ​រក្សា​ដ​ដែរ ?​។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា “​ទោះ​មាន​ឬ​មិន​មាន​កិច្ច​សហប្រតិបត្តិការ CLV DTA រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​អភិវឌ្ឍន៍ តំបន់​ភូមិភាគ​ឦសាន នៃ​ប្រទេស​របស់​ខ្លួន ក៏​ដូច​ជា​ការ​ធានារ ការ​ការពារ​ទឹកដី និង​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា ព្រោះ​នេះ​ជា​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​លើស​ល​បើ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិភាគ​ឦសាន​តែ​ម្តង​” ។

ក្នុង​នោះ​សម្តេច​ធិ​បតី អះអាង​ថា “​ការ​បន្ត​អនុវត្ត ជំរុញ​គោលនយោបាយ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​របស់​កម្ពុជា គឺ​នៅ​រក្សា​ដ​ដែរ គ្មាន​ការ​ប្រែប្រួល ដែល​រួម​នឹង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ជា​ពិសេស ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន និង​ការ​ដាក់​ចេញ​កញ្ចប់​លើកទឹកចិត្ត និង​ជំរុញ​ការ​វិនិយោគ​ខេត្ត​ភូមិភាគ​ឦសាន ឆ្នាំ​២០២៥ នៅ​តែ​រក្សា​ដ​ដែរ​” ។
ជាមួយ​គ្នា​នេះ បើ​តាម​សម្តេច​ធិ​បតី ការ​ចូលរួម​មូលនិធិ​ពី​សំណាក់​ប្រជាពលរដ្ឋ​កន្លង​មកនេះ គិត​មក​ទល់​នឹង​ពេល​នេះ មាន​ចំនួន ប្រមាណ ៧០​ម៉ឺន​នាក់ ខណៈ​ថវិកា បាន​ប្រមាណ​ជា ២១​លាន​ដុល្លារ​អា​មេ​រិ​ក ។ ជុំវិញ ការ​ចូលរួម​មូលនិធិ​នេះ នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤​ខាង​មុន​នេះ ។ ដោយឡែក ការ​ធ្វើ​ដំណើរ​កម្សាន្ត​រៀង​រាល់​ចុង​ស​ប្តា​ហ៍ នៅ​តែ​បន្ត​រហូត​ដល់​ចុងឆ្នាំ​២០២៤​តែ​ម្តង ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២០ កញ្ញា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ព្រម​គ្នា ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ថា កម្ពុជា សម្រេច​បញ្ចប់​ការ​ចូលរួម​កិច្ច​សហប្រតិបត្តិការ តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ចាប់ពី​ថ្ងៃ​២០​ កញ្ញា តទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ