ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​សាងសង់​រោងចក្រ​គ្រឿង​អេ​ឡិច​ត្រូ​និក​នៅ​ខេត្តពោធិ៍សាត់

18 ម៉ោង មុន
  • ពោធិ៍សាត់

ក្រុមហ៊ុន​ជប៉ុន​មួយ បាន​ចាប់ផ្តើម​សាងសង់​រោងចក្រ​ផលិត​គ្រឿង​បង្គំ​អេ​ឡិច​ត្រូ​និក នៅ​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​។ ក្រុមហ៊ុន​នោះ គឺជា​ក្រុមហ៊ុន​មី​នេ​បៀ (​ខេ​ម​បូ​ឌា​) ដែល​ជា​ក្រុមហ៊ុន​ផលិតកម្ម​គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និករ​បស់​ជប៉ុន…

ក្រុមហ៊ុន​ជប៉ុន​មួយ បាន​ចាប់ផ្តើម​សាងសង់​រោងចក្រ​ផលិត​គ្រឿង​បង្គំ​អេ​ឡិច​ត្រូ​និក នៅ​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​។

ក្រុមហ៊ុន​នោះ គឺជា​ក្រុមហ៊ុន​មី​នេ​បៀ (​ខេ​ម​បូ​ឌា​) ដែល​ជា​ក្រុមហ៊ុន​ផលិតកម្ម​គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និករ​បស់​ជប៉ុន ដែល​មាន​មូលដ្ឋាន​នៅ​ភ្នំពេញ បាន​ទៅ​ពង្រីក​រោងចក្រ​មួយ​កន្លែង​ទៀត នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដំបូង​គេ នៃ​ខេត្តពោធិ៍សាត់​។

ក្រុមហ៊ុន​នេះ បាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ថ្មី​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ក្រោម​អធិបតីភាព​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។

រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​មី​នេ​បៀ (​ខេ​ម​បូ​ឌា​) ដែល​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា បើក​ការដ្ឋាន​សាង​សង់​នា​ឱកាស​នេះ គឺជា​រោងចក្រ​ដំបូង​គេ​របស់​ក្រុមហ៊ុន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រៅ​រាជធានី​ភ្នំពេញ ពោល​គឺ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដំបូង​គេ នៃ​ខេត្តពោធិ៍សាត់ ដែល​ទើប​ទទួល​បានការ​អនុម័ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។

លោក ស៊ុន ចាន់​ថុ​ល បាន​ឲ្យ​ដឹង​ថា ការ​ជ្រើសរើស​បោះទីតាំង​ក្នុង​ខេត្តពោធិ៍សាត់ គឺជា​ការ​សម្រេចចិត្ត​យុទ្ធសាស្ត្រ​មួយ ដែល​អាច​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន សម្រេច​បាន​នូវ​ស្តង់ដា​បរិស្ថាន​ដែល​លេចឡើង​ថ្មី​ៗ និង​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើន​ប្រវត្តិរូប​អាជីវកម្ម ដែល​គិតគូរ​ដល់​បរិស្ថាន ព្រមទាំង​អាច​ផ្តល់​នូវ​តម្លៃបន្ថែម​ជូន​អតិថិជន​គោលដៅ ដោយ​ហេតុផល​នៃ​ភាព​សម្បូរ​បែប​នៃ​ធនធាន​ថាមពល​កកើត​ឡើង​វិញ​របស់​ខេត្ត​នេះ​។

ទន្ទឹម​នេះ ខេត្តពោធិ៍សាត់ មា​នទី​តាំងនៅ​ជិត​ផ្លូវជាតិ​លេខ​៥ និង​ជាទី​តាំង​យុទ្ធសាស្ត្រ​ផ្នែក​ភស្តុ​ភារ​កម្ម មានការ​ត​.​ភ្ជាប់​ជាមួយ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ក្នុង​ប្រទេស​ថៃ តាម​រយៈ​ខេត្ត​ប៉ោយ​ប៉ែ​ត ឬ​កោះកុង ដែល​ការណ៍​នេះ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាច​ទាញ​យក​ប្រយោជន៍​ពី​យុទ្ធសាស្ត្រ​ប្រទេស​បូក​បាន​ផង​ដែរ​។

លោក​បាន​បន្ត​ថា ការ​បន្ថែម​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន ដើម្បី​សាងសង់​រោងចក្រ​ថ្មី​នៅ​ទីតាំង​នេះ មិន​ត្រឹមតែ​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​សម្រាប់​មី​នេ​បៀ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ពិសេស​គឺ​មាន​ស​ង្គ​ត​ភាព​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ផលិតកម្ម និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​។

ក្រោយ​ពេល​ដែល​រោងចក្រ​នេះ បើក​សាខា​ថ្មី ក្រោយ​ធ្វើ​ប្រតិបត្តិការ​វិនិយោគ​នៅ​កម្ពុជា រយៈពេល​១៤​ឆ្នាំ លោក​ឧបនាយករដ្ឋមន្ត្រី បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់​លើ​ក្រុមហ៊ុន​ថា នឹង​ចូលរួម​ជួយ​បន្ត​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​កាន់តែ​ច្រើន​បន្ថែម​ទៀត ឱ្យមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ដោយ​ចែករំលែក​បទ​ពិសោធន៍​វិជ្ជមាន និង​ភាព​ជោគជ័យ​របស់​ខ្លួន​ផ្ទាល់​ជា​គំរូ​។

មក​ដល់​ពេល​នេះ ទោះបីជា​ទំហំ​វិនិយោគទុន​ជប៉ុន មិន​ទាន​ធំ​ជាង​ចិន ក៏​ពិតមែន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​ជប៉ុន​ស្ថិត​នៅ​ក្នុង​លំដាប់​វិនិយោគទុន​លំដាប់​កំពូល​ទាំង​៥​នៅ​កម្ពុជា ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ