ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់គំរា.មកំហែ.ង ៖ ការពារជីវិតដោយរបៀបណា?

3 ខែ មុន

ទឹកជំនន់ គឺជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​មួយ ក្នុង​ចំណោម​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទូទៅ​បំផុត​ដែល​ជា​រឿយ​ៗ​វា​បាន​កើតឡើង​ដោយ​មានការ​ព្រមាន​តិចតួច ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​សម្រាប់​កម្ពុជា ដែល​ទើបតែ​បានឃើញ​គ្រោះ​មហន្តរាយ​នៅ​ប្រទេស​ជិតខាង គឺ​នៅ​កម្រិត​ថ្នាក់​ជាតិ​យើង​បានឃើញ​ពី​ការ​ត្រៀម​រួចរាល់​ហើយ​ដែរ គ្រាន់តែ​គ្រោះ​ធម្មជាតិ​នេះ​វា​ពិបាក​នឹង​ប៉ាន់ស្មាន​ស្ថានភាព និង​ភាព​គ្រោះថ្នាក់ ដូច្នេះ​មាន​តែ​ការ​ប្រុង​ប្រយ័ត្ន​ខ្លួនឯង​បន្ថែម​ទើប​ប្រសើរ…

ទឹកជំនន់ គឺជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​មួយ ក្នុង​ចំណោម​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទូទៅ​បំផុត​ដែល​ជា​រឿយ​ៗ​វា​បាន​កើតឡើង​ដោយ​មានការ​ព្រមាន​តិចតួច ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​សម្រាប់​កម្ពុជា ដែល​ទើបតែ​បានឃើញ​គ្រោះ​មហន្តរាយ​នៅ​ប្រទេស​ជិតខាង គឺ​នៅ​កម្រិត​ថ្នាក់​ជាតិ​យើង​បានឃើញ​ពី​ការ​ត្រៀម​រួចរាល់​ហើយ​ដែរ គ្រាន់តែ​គ្រោះ​ធម្មជាតិ​នេះ​វា​ពិបាក​នឹង​ប៉ាន់ស្មាន​ស្ថានភាព និង​ភាព​គ្រោះថ្នាក់ ដូច្នេះ​មាន​តែ​ការ​ប្រុង​ប្រយ័ត្ន​ខ្លួនឯង​បន្ថែម​ទើប​ប្រសើរ ។

នៅ​ពេល​ដែល​កម្ពស់​ទឹក​កើនឡើង វា​អាច​នាំ​មក​នូវ​ភាព​ចលាចល និង​គ្រោះថ្នាក់​ដែល​ប៉ះពាល់​ដល់​ផ្ទះ​ហេដ្ឋារចនាសម្ព័ន្ធ និង​អាយុជីវិត​រស់នៅ​យើង​គ្រប់​គ្នា ដូច្នេះ​ការ​ដឹង​ពី​របៀប​ឆ្លើយ​តប​អាច​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​រវាង​ជីវិត និង​សេចក្តី​ស្លា​.​ប់ ។ នេះ គឺជា​ជំហាន​សុវត្ថិភាព​សំខាន់​ៗ​មួយ​ចំនួន​ដែល​ត្រូវ​អនុវត្ត​តាម​អំឡុង​ពេល​ទឹកជំនន់ ។

១. រក្សា​ការ​តាមដាន​ព័ត៌មាន
សូម​បន្ត​តាមដាន​ព័ត៌មាន​ក្នុងស្រុក​តាម​រយៈ​វិទ្យុ ទូរទស្សន៍ ឬ​ប្រភព​អន​ឡាញ​ដែល​អាច​ទុកចិត្ត​បាន​ពីព្រោះ ការ​ជូនដំណឹង​អំពី​អាកាសធាតុ និង​ការ​ជូនដំណឹង​អំពី​ការ​ជម្លៀស​នឹង​ណែនាំ​អ្នក​អំពី​ថា តើ​វា​មាន​សុវត្ថិភាព​ក្នុង​ការ​នៅ​នឹង​កន្លែង ឬ​ប្រសិនបើ​អ្នក​គួរ​ចាកចេញ​។

២. ជម្លៀស​ខ្លួន​នៅ​ពេល​ចាំបាច់
បើ​អាជ្ញាធរ​ណែនាំ​ឲ្យ​ជម្លៀស​ចេញ​កុំ​ពន្យារពេល គឺ​ត្រូវ​តែ​ចាកចេញ ដូច្នេះ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ សម្រាប់​អ្នក​ដែល​រស់នៅ​តាម​តំបន់​ដែល​ងាយ​នឹង​ប្រឈម​នឹង​បញ្ហា សូម​រៀបចំ​វេច​ខ្ចប់​សម្ភារៈ និង​ឧបករណ៍​សង្គ្រោះ​បន្ទាន់​ជាមួយ​សម្ភារ​សំខាន់​ៗ និង​ចាំបាច់​ជា​ពិសេស គឺ​គួរ​មាន​ទឹកដប​សម្រាប់​ម្នាក់​ៗ អាហារ​ក្រៀម​ៗ អាហារ​កំប៉ុង ថ្នាំ ឯកសារ​សំខាន់​ៗ និង​សម្ភារៈ​សង្គ្រោះ​បឋម ។ សូម​ចាំ​ថា សុវត្ថិភាព​របស់​អ្នក គឺ​សំខាន់​ជាង​ទ្រព្យសម្បត្តិ​សម្ភារៈ​ផ្សេង​ៗ​ទៅ​ទៀត​។

៣. ជៀសវាង​ការ​ដើរ ឬ​បើកបរ​ឆ្លងកាត់​ទឹកជំនន់
សូមកុំ​ភ្លេច​ជម្រៅ និង​ចរន្ត​នៃ​ទឹកជំនន់​អាច​បញ្ឆោត​បាន​ពីព្រោះ​កម្លាំង​ទឹក​ហូរ​ពេល​ខ្លះ​យើង​ពិបាក​មើល​ដោយ​ភ្នែក​ទទេ ប៉ុន្តែ​ចលនា​នៃ​ទឹក គឺ​អាច​មាន​កម្លាំង​នឹង​អូស​ទាញ​យើង​ឲ្យ​មាន​គ្រោះថ្នាក់​បាន ។ ប្រសិនបើ​អ្នក​នៅ​ក្នុង​រថយន្ត ហើយ​ទឹក​ចាប់ផ្តើម​ឡើង​លឿន​ប្លែក​ធម្មតា សូម​បោះបង់​ចោល​យានជំនិះ​នោះ ហើយ​ប្រញាប់​ផ្លាស់​ទី​ទៅ​ណា​ហើយ​កុំ​ព្យាយាម​បើកបរ​ឆ្លងកាត់​ផ្លូវ​លិច​ទឹក ។

៥. បិទ​ឧបករណ៍​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​ជា​ពិសេស គឺ​អគ្គិសនី
មុន​ពេល​ទឹកជំនន់​មក​ដល់​ផ្ទះ​របស់​អ្នក សូម​បិទ​អគ្គិសនី ឬ ហ្គា​ស ។ នេះ​អាច​ជួយ​ការពារ​ភ្លើង ចរន្តអគ្គិសនី ឬ​ការ​លេច​ធ្លាយ​ឧស្ម័ន ។ ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្នុង​ទឹក​រួច​ទៅ​ហើយ សូមកុំ​ព្យាយាម​ដោះ ឬ​ប្រមូល ឧបករណ៍​អគ្គិសនី ដែល​លិច​ព្រោះ​វា​នៅ​បង្ក​ហានិភ័យ​នៃ​ការ​ឆក់​មាន​កម្រិត​ខ្ពស់ ។

៥. ផ្លាស់​ទី​ទៅ​ទីតាំង​ខ្ពស់
ប្រសិនបើ​អ្នក​នៅផ្ទះ ហើយ​ទឹកជំនន់​ចាប់ផ្តើម​ឡើង ចូរ​ស្វែងរក​ទីតាំង​ដែល​ខ្ពស់​ជា​បន្ទាន់ ហើយ​កុំ​ភ្លេច​សំឡឹង​មើល​វត្ថុ​អណ្តែត​ទឹក​ទុក​ជិត​ខ្លួន​អោយ​ហើយ ។ វត្ថុ​អ​ណែ្ត​ត​ទឹក​ទាំងនោះ​មាន​ដូច​ជា ប៊ីដុង ធុង​ទឹកកក​ធំ​ៗ… ដើម្បី​ងាយស្រួល​តោង​នៅ​ក្នុង​ករណី​ទឹកជំនន់​ពន្លិច​ផ្ទះ​របស់​អ្នក ។

៦. នៅ​ឱ្យ​ឆ្ងាយ​ពី​ទឹក​កខ្វក់
សម្រាប់​នៅ​ទីវាល​មិនសូវ​ចោទ​ទេ តែ​នៅ​ទីក្រុង កាលណា​ទឹក​លិច​ជា​ញឹកញាប់​មានទឹក​ស្អុយ សារធាតុ​គីមី និង​សារធាតុ​គ្រោះថ្នាក់​ផ្សេង​ទៀត ដូច្នេះ​ប្រសិនបើ​អាច​គួរ​ជៀសវាង​ការ​ដើរ​ឆ្លងកាត់​កន្លែង​ដែល​លិច ។ ហើយ​បន្ទាប់​ពី​ទឹកជំនន់​បាន​ស្រក​ហើយ យកចិត្តទុកដាក់​បោសសំអាត​លាង​រាល​វត្ថុ​នានា​ដែល​លិច​មុន​ពេល​ប្រើប្រាស់ ។

៧. ជួយ​អ្នក​ដទៃ​ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន
ប្រសិនបើ​អ្នក​អាច​មាន​សមត្ថភាព ជួយ​អ្នក​ដទៃ សូម​ជួយ​ពួក​គេ ប៉ុន្តែ​ត្រូវ​ធានា​សុវត្ថិភាព​របស់​អ្នកជា​មុន​សិន ។ អ្នក​ជិតខាង​ដែល​មាន​វ័យ​ចំណាស់ បុគ្គល​ពិការ និង​សត្វ​ចិញ្ចឹម​អាច​ត្រូវការ​ជំនួយ​ក្នុង​ការ​ជម្លៀស​ចេញ ។ ទោះ​យ៉ាងណា​ក៏​ដោយ​កុំ​ធ្វើ​ឱ្យ​ខ្លួនឯង​មាន​គ្រោះថ្នាក់ ។ ទាក់ទង​ទៅ​សេវា​សង្គ្រោះ​បន្ទាន់ ប្រសិនបើ​នរណា​ម្នាក់​ត្រូវការ​ការ​សង្គ្រោះ ។

៨. ប្រយ័ត្ន​សត្វ​អ​សិរ​ពិស​រសាត់​តាម​ទឹក
ពេល​គ្រោះអាសន្ន​កើត​មាន​កុំ​ថា ឡើយ​តែ​យើង​សត្វ​នានា​ក៏​ត្រូវការ​ស្វែងរក​កន្លែង​សុវត្ថិភាព​ដែរ ដូច្នេះ​ពួក​វា​ដូច​ជា​ពពួកសត្វ​អ​សិរ​ពិស គឺ​អាច​ព្យាយាម​រក​ទីទួល​សុវត្ថិភាព​ដែរ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

៩. កញ្ចប់​សុវត្ថិភាព​ដែល​ត្រូវ​រៀប
កញ្ចប់​សុវត្ថិភាព​ដែល​ត្រូវ​ត្រៀម គឺ​មាន​អាហារ​ក្រៀម​ៗ អាហារ​កំប៉ុង​ងាយ​ៗ ទឹក​ស្អាត ថ្នាំសង្កូវ​ដូច​ជា ពពួក​ថ្នាំ​បញ្ចុះ​កម្តៅ និង​ថ្នាំ​រាគ ពិល ឬ​ឧបករណ៍​បំភ្លឺ​តូច​ៗ​ដែល​មិន​ត្រូវការ​អគ្គិសនី សម្លៀក​បំពាក់ ឯកសារ​សំខាន់​ៗ ឧបករណ៍​ការពារ​ខ្លួន និង​ចាំបាច់​ខ្លះ​ៗ​ដូច​ជា កូនកាំបិត​ជាដើម ។ កញ្ចប់​នេះ​គួរ​មាន​កញ្ចប់​ធំ និង​កញ្ចប់​តូច ដោយនៅ​ក្នុង​ករណី​មាន​ពេល​មាន​វេលា​គ្រប់គ្រាន់​យើង​អាច​យក​កញ្ចប់​ធំ ប៉ុន្តែ​បើ​ពេល​បន្ទាន់​គឺ​គួរ ឆក់​កញ្ចប់​តូច ដែល​គ្រប់គ្រាន់​សម្រាប់​សមាជិក​ម្នាក់​ៗ​នៅ​ក្នុង​គ្រួសារ​អាចយ​កតាម​ខ្លួន និង​ចល័ត​ងាយស្រួល ។

សរុប​មក​ទឹកជំនន់​មាន​គ្រោះថ្នាក់ ហើយ​អាច​វាយប្រហារ​ភ្លាម​ៗ ប៉ុន្តែ​ជាមួយនឹង​ការ​រៀបចំ​ត្រឹមត្រូវ និង​សកម្មភាពរ​ហ័សភាព​រឹងប៉ឹង អ្នក​អាច​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​ខ្លួន​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក ។ គ្រោះ​ធម្មជាតិ​ឥឡូវ​សាហាវ​មិន​អាច​ទាយ​ត្រូវ​ទាំងស្រុង​ទេ ហើយ​វា​ក៏​ប្រែប្រួលរ​ហួស​ដែរ ។ សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ