ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោ​១​ក្រុម​មានទាំងកាំបិ.តនិង​ពូថៅ​ ចូល​លួ.ច​អីវ៉ាន់​ ថែម​ទាំង​កា.ប់​កាមេរ៉ាសុវត្ថិភាព​អស់​២​ទៅ​៣​គ្រឿង​ទៀត

11 ម៉ោង មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ចោ​១​ក្រុម​មានកាំបិត​ពូថៅ​ចូល​លួច​អីវ៉ាន់​មិន​ខ្លាច​កា​មេ​រ៉ា​សុវត្ថិភាព​ ថែម​ទាំង​កាប់​ចោល​អស់​២​ទៅ​៣​គ្រឿង​ទៀត​ ។ ហេតុការណ៍ខាងលនេះ បង្កឱ្យមានការភ្ញាក់ផ្អើល​កាលពី​យប់​រំលង​អា​ធ្រាត្រ​​ចូល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤​ ស្ថិត​ភូមិ​ប្រជា​ធម្ម…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ចោ​១​ក្រុម​មានកាំបិត​ពូថៅ​ចូល​លួច​អីវ៉ាន់​មិន​ខ្លាច​កា​មេ​រ៉ា​សុវត្ថិភាព​ ថែម​ទាំង​កាប់​ចោល​អស់​២​ទៅ​៣​គ្រឿង​ទៀត​ ។

ហេតុការណ៍ខាងលនេះ បង្កឱ្យមានការភ្ញាក់ផ្អើល​កាលពី​យប់​រំលង​អា​ធ្រាត្រ​​ចូល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤​ ស្ថិត​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​​ ខេត្ត​បន្ទាយមានជ័យ​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​ ​រយៈពេល​នេះ​មាន​សកម្មភាព​ចោល​លួច​អីវ៉ាន់​ច្រើន​ទើប​ដាក់​កាំ​មេ​រ៉ា​សុវត្ថិភាព​ ដើម្បី​តាម​មើល​សកម្មភាព​ចោ​លួច​និង​រកមុខ​សញ្ញា នៅ​ពេល​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ស្រាប់តែ​មាន​ចោ​១​ក្រុម​ប្រមាណ​៥​ទៅ​៦​នាក់​មាន​កាំ​បិ​ង​ពូថៅ​សឹង​គ្រប់​ដៃ​បាន​ធ្វើ​សកម្មភាព​លួច​អីវ៉ាន​ដែល​ធុង​ក្លា​ស្សេភេ​ជ្ជៈ​នៅ​តូប​មុខ​ផ្ទៈ​ ហើយ​កាប់​កម្ទេច​កាមេ​រ៉ា​ខូច​អស់​២​ទៅ​៣​គ្រឿង​ នៅ​ពេល​លឺ​សម្លេង​កាប់​និង​គាស់​ធុង​ក្លាសេ​បាន​ស្រែក​ឆោ​ឡោ​ឡើង​រត់​ចែក​ជើង​គ្នា​អស់​ដែល​លួច​មិន​បាន​សម្រេច​។

ប្រជាពលរដ្ឋ​សុំ​អោយ​សមត្ត​កិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​ក្រោយ​ឃើញ​សកម្មភាព​ចោ​លួច​ដែល​មានកាំបិត​ពូថៅ​សឹង​គ្រប់​ដៃ​អាច​ជា​ក្មេង​ទំនើង​សុំ​អោយ​សមត្ត​កិច្ច​ត្រូវ​ស្រាវជ្រាវ​រក​ចាប់ចោ​លួច​យ៉ាង​សកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​បង្ក​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​ជា​ការ​ព្រួយ​បា​ម្ម​របស់​ប្រជាពលរដ្ឋ​ភូមិ​/​ឃុំ​គ្មាន​សុវត្ថិភាព​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ផ្សារ​កណ្តាល​បាន​ប្រាប់​ថា ​មិន​ទាន់​បាន​ទទួល​ពាក្យបណ្តឹង​ពី​ម្ចាស់​ផ្ទៈ​នៅឡើយ​ទេ ​តែ​ឃើញ​សកម្មភាពរបស់ក្រុមជនសង្ស័យ​​ត្រូវ​បាន​គេ​​បង្ហោះ​តាម​បណ្តាញ​សង្គម​ហើយ​កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ចាប់​ក្រុម​ចោ​លួច​នេះ​អោយ​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ