ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទអាជីវកម្ម​ផ្ទះសំណាក់​យីហោ ស្វី​ត​ធី​បណ្តោះអាសន្ន ក្រោយ​ឃា.ត់​​ជនសង្ស័យ១ក្រុម ពាក់ព័ន្ធ​គ្រឿងញៀ.ន

12 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ មន្ត្រី​តុលាការខេត្ត​កំពង់ស្ពឺ សម្រេច​បិទ​អាជីវកម្ម​បណ្តោះអាសន្ន​ផ្ទះសំណាក់ យីហោ (​ស្វិត​ធី​) ក្រោយ​ពី​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន​៧​នាក់ ខណៈ​ដែល​ពួក​គេ​បាន​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន នៅ​ក្នុងផ្ទះ​សំណាក់​យីហោ (​ស្វី​ត​ធី​)…

ខេត្តកំពង់ស្ពឺ​ ៖ មន្ត្រី​តុលាការខេត្ត​កំពង់ស្ពឺ សម្រេច​បិទ​អាជីវកម្ម​បណ្តោះអាសន្ន​ផ្ទះសំណាក់ យីហោ (​ស្វិត​ធី​) ក្រោយ​ពី​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន​៧​នាក់ ខណៈ​ដែល​ពួក​គេ​បាន​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន នៅ​ក្នុងផ្ទះ​សំណាក់​យីហោ (​ស្វី​ត​ធី​) ដកហូត​វត្ថុ​តាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១០​កញ្ចប់ មធ្យម​០១​កញ្ចប់ ទូរស័ព្ទ​ដៃ​០៤​គ្រឿង​និង​ឧបករណ៍​ប្រើ​មួយ​ចំនួន​ទៀត ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

សូម​រំលឹក​ផង​ដែរ​ថា​÷ ការ​បង្ក្រាប​ក្រុម​ជនសង្ស័យ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ ស្វី​ត​ធី នេះ​បានធ្វើឡើង​​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ កន្លង​ទៅ ដោយ​កម្លាំង​ផ្នែក​នគរ​បាល​​ប្រឆាំង​គ្រឿងញៀន​ស្រុក​សំរោង​ទង និង​មានការ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក ឈៀវ គី​ម​ហាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​មានការ​ចង្អុល​ដឹកនាំ​ពី​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​។

បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ម្នាក់​ឈ្មោះ ប៉ាត សំ​អឿ​ន ( ហៅ វឹ​ន ) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅ​ចំណុច​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង តាម​ចម្លើយ​សារភាព របស់​ឈ្មោះ​ខាងលើ កម្លាំង​ជំនាញ​ក៏​បាន​បន្តរ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦​នាក់​ទៀត ដែល​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ​ស្វី​ត​ធី ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ រួម​មាន

​ទី​១-​ឈ្មោះ នួន សុ​ផា​នី ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ស្នាក់​នៅ​ភូមិ ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ( អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះសំណាក់​) ទី​២-​ឈ្មោះ នូ ផា​ន់​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ទី​៣-​ឈ្មោះ អេ​ង រ​ដ្ឋា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង ទី​៤-​ឈ្មោះ គឹ​ម យី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ទី​៥-​ឈ្មោះ អេ​ន ឈាង​លី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​វែង​ទី​២ ឃុំ សំបូរ ស្រុក​សំរោង​ទង និង​ទី​៦-​ឈ្មោះ ខៀវ វិសាល អាយុ ១៧​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​៧​នាក់ នៅ​ក្នុងផ្ទះ​សំណាក់ យីហោ (​ស្វី​ត​ធី​)​ខាងលើ នគរបាល​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១០​កញ្ចប់ មធ្យម​០១​កញ្ចប់ ទូរស័ព្ទ​ដៃ​ចំនួន​០៤ គ្រឿង​និង​ឧបករណ៍​ប្រើប្រាស់​គ្រឿង ញៀន​ចំនួន​០៣​ផង​ដែរ​។​ហើយ​ក្រុម​ជនសង្ស័យ​ខាងលើ​រួម​ជាមួយ​វត្ថុ​តាង សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ បាន​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ទៀត​ថា​÷ ក្រោយ​ពី​ប្រតិបត្តិការ​បង្ក្រាប​បាន​ក្រុម​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​រួច​មក មន្ត្រី​តុលាការខេត្ត​កំពង់ស្ពឺ​សម្រេច​ធ្វើការ​បិទ​អាជីវកម្ម​បណ្តោះអាសន្ន​ផ្ទះសំណាក់​យីហោ ស្វិត​ធី សិន​រង់ចាំ​ធ្វើការ​ស៊ើបអង្កេត​នៅ​ពេល​ក្រោយ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ