ABA ចូលរួមឧបត្ថម្ភដល់វេទិកាស្រូវអង្ករកម្ពុជា 2024 ដើម្បីបង្កើនការរីកចម្រើនក្នុងវិស័យស្រូវអង្ករ
រាជធានីភ្នំពេញ ៖ ធនាគារ ABA មានមោទនភាពដែលបានចូលរួមឧបត្ថម្ភក្នុងនាមជា Gold Sponsor នៃវេទិកាស្រូវអង្ករកម្ពុជា (Cambodia Rice…
រាជធានីភ្នំពេញ ៖ ធនាគារ ABA មានមោទនភាពដែលបានចូលរួមឧបត្ថម្ភក្នុងនាមជា Gold Sponsor នៃវេទិកាស្រូវអង្ករកម្ពុជា (Cambodia Rice…
រាជធានីភ្នំពេញ ៖ ធនាគារ ABA មានមោទនភាពដែលបានចូលរួមឧបត្ថម្ភក្នុងនាមជា Gold Sponsor នៃវេទិកាស្រូវអង្ករកម្ពុជា (Cambodia Rice Forum) រៀបចំឡើងដោយ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ។ វេទិកានេះបង្កើតឡើងក្នុងគោលបំណងបង្ហាញអំពីការរីកចម្រើនដ៏គួរឲ្យកោតសរសើរនៃផលិតកម្មស្រូវ ដោះស្រាយបញ្ហាប្រឈមនានា និងស្វែងរកឱកាសថ្មីៗក្នុងវិស័យស្រូវអង្ករក្នុងប្រទេស ។
កម្មវិធីនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2024 ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងស្ថាប័នរាជរដ្ឋាភិបាល តំណាងភ្នាក់ងារអភិវឌ្ឍន៍ និងភាគីពាក់ពន្ធសំខាន់ៗមកពីទូទាំងខ្សែសង្វាក់តម្លៃអង្ករ ។
ក្រោមប្រធានបទ “ការប្រែក្លាយខ្សែសង្វាក់ផ្គត់ផ្គង់អង្ករកម្ពុជា ឲ្យកាន់តែមានភាពធន់ និរន្តភាព និងបរិយាបន្ន” វេទិកានេះដើរតួរយ៉ាងល្អឥតខ្ចោះក្នុងការរៀបចំកិច្ចពិភាក្សាជាច្រើនដូចជា គន្លឹះសំខាន់នៃភាពប្រកួតប្រជែងលើការធ្វើកសិកម្មដាំដុះស្រូវ គោលការណ៍បរិស្ថាន សង្គម អភិបាលកិច្ចល្អ និងនិរន្តរភាពហិរញ្ញប្បទានដល់វិស័យស្រូវអង្ករកម្ពុជា និងនិន្នាការអង្ករពិភពលោក និងបញ្ហាសន្តិសុខស្បៀង ។
ក្នុងកម្មវិធីនោះផងដែរ ABA ក៏បានរៀបចំបញ្ជរនៅទីតាំងផ្ទាល់ ដើម្បីឲ្យអ្នកចូលរួមបានស្វែងយល់បន្ថែមទៅលើសេវាកម្ម និងផលិតផលចុងក្រោយបង្អស់របស់ធនាគារ ដែលផ្តោតសំខាន់ទៅលើកម្ចីឥណទានដែលអាចជួយអាជីវកម្មបង្កើនប្រតិបត្តិការរបស់ខ្លួនមួយកម្រិតទៀត។ ការផ្តួចផ្តើមនេះ សង្ឃឹមថាអាចនឹងផ្តល់សេវាកម្មហិរញ្ញវត្ថុចាំបាច់ និងការគាំទ្រក្នុងការពង្រឹងអាជីវកម្មរបស់ពួកគេឆ្ពោះទៅរកភាពជោគជ័យនិងរីកចម្រើន ។
ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេស ធនាគារ ABA បន្តប្តេជ្ញាចិត្តគាំទ្រការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ដែលរួមចំណែកបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាកសិករខ្មែរទាំងមូល។ ការឧបត្ថម្ភនេះបានបញ្ចាក់ពីការខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការជំរុញកំណើន និងការនវានុវត្តន៏ ក្នុងវិស័យស្រូវអង្ករកម្ពុជាផងដែរ ។
អំពីធនាគារ ABA
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023 ។ ធនាគារ ABA មាន 95 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 45 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,600 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង 3.5 លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ