គន្លឹះពិសេសចិញ្ចឹមកូនដោយមិនមានភាពតានតឹង !
រាជធានីភ្នំពេញ ៖ អ្នកប្រឹងប្រែងខ្លាំងពេក ! អ្នកបារម្ភអំពីកូនខ្លាំងពេក ! អ្នករកឃើញថា អ្នក តែងតែប្រញាប់ប្រញាល់ អន្ទះអន្ទែង…
រាជធានីភ្នំពេញ ៖ អ្នកប្រឹងប្រែងខ្លាំងពេក ! អ្នកបារម្ភអំពីកូនខ្លាំងពេក ! អ្នករកឃើញថា អ្នក តែងតែប្រញាប់ប្រញាល់ អន្ទះអន្ទែង…
រាជធានីភ្នំពេញ ៖ អ្នកប្រឹងប្រែងខ្លាំងពេក ! អ្នកបារម្ភអំពីកូនខ្លាំងពេក ! អ្នករកឃើញថា អ្នក តែងតែប្រញាប់ប្រញាល់ អន្ទះអន្ទែង ហើយជីវិតមិនសូវមានភាពរីករាយ ! ។ ប្រសិនបើអ្នក មានចំណុចទាំងនេះ អ្នកពិតត្រូវការគន្លឹះមួយចំនួន ដើម្បីចិញ្ចឹមកូនដោយគ្មានភាពតានតឹង ។ ស្ត្រេស គឺជារឿងធម្មតាណាស់នាពេលបច្ចុប្បន្ននេះ គឺដោយសារតែការប្រញាប់ប្រញាល់របស់យើងក្នុងការបំពេញការងារគ្រប់យ៉ាង និងមិនបានផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង ដើម្បីធ្វើអ្វីមួយបានត្រឹមត្រូវ ។
មានគន្លឹះងាយៗក្នុងការការចិញ្ចឹមកូនដោយគ្មានភាពតានតឹង ៖
- ព្យាយាម និងរក្សាភាពស្ងប់ស្ងាត់ ៖ ប្រសិនបើវាមិនសំខាន់ទេ កុំគិតច្រើន កុំប្រតិកម្មខ្លាំងពេក ហើយបន្តដំណើរទៅមុខទៀត ។
- ម៉ោងអាហារ ៖ ធ្វើឱ្យម៉ោងញ៉ាំអាហារមិនមានភាពតានតឹង មិនមានការដោះស្រាយបញ្ហា ប៉ុន្តែជាពេលវេលាដែលក្រុមគ្រួសារអ្នករីករាយជាមួយគ្នា ។
- កាត់បន្ថយការរំពឹងទុករបស់អ្នក ចំពោះអាកប្បកិរិយារបស់កូន ជាពិសេសអ្នកដែលមានកូនច្រើន កុំរំពឹងថា ពួកគេនឹងដូចគ្នា ។
- ជំនួសឱ្យការនិទានរឿងឱ្យកូនស្តាប់រាល់ថ្ងៃ អ្នកក៏អាចចាក់ជាសំលឡង ឬយូធូប ដើម្បីសន្សំពេលវេលា និងថាមពលរបស់អ្នក ។
- បង្កើតទម្លាប់ចាំបាច់មួយចំនួន ៖ ជំនួសឱ្យការចោលអ្វីៗគ្រប់យ៉ាង ហើយរត់ទៅលេង ញ៉ាំ មើលទូរទស្សន៍ លេងថេប្លេតរបស់ពួកគេ ត្រូវប្រាកដថា ពួកគេត្រូវទុកដាក់ស្បែកជើង កាបូប អាវនៅកន្លែងសមរម្យ ។ ឱ្យពួកគេជួយសម្អាតផ្ទះ លាងចាន ឬការងារផ្សេងទៀតតាមអាយុរបស់ពួកគេ មុនពេលពួកគេអាចធ្វើអ្វីផ្សេងទៀតដែលសប្បាយ ។
- កុំចេះតែរំពឹងទុក កុំចេះតែស្មាន ដូច្នេះចូរនិយាយជាមួយកូនរបស់អ្នក មុនពេលអ្នកទៅកន្លែងណាមួយ ហើយប្រាប់ពួកគេពីរបៀបដែលអ្នករំពឹងថា ពួកគេនឹងមានអាកប្បកិរិយា និងសកម្មភាពបែបណា ។ ប្រាប់ពួកគេថា ពួកគេនឹងមានផលវិបាក ប្រសិនបើពួកគេធ្វើសកម្មភាពមិនសមរម្យ ឬបដិសេធមិនព្រមចាកចេញមកវិញ ។
- ទទួលស្គាល់ថា ពេលខ្លះពួកគេខូច ពីព្រោះចង់បានអ្នកនៅក្បែរ ដូច្នេះប្រសិនបើអ្នកនឹងធ្វើការងារអ្វីមួយ ត្រូវប្រាកដថា អ្នកទៅក្បែរ និងនិយាយប្រាប់កូនជាមុនសិន ។
- ទទួលស្គាល់នូវអ្វីដែលបង្កឱ្យអ្នកមានភាពតានតឹង ហើយព្យាយាមដោះស្រាយវាឱ្យបានល្អ ។ ទុកពេលវេលាឱ្យខ្លួនឯងឱ្យច្រើន ស្រឡាញ់ខ្លួនឯង ហើយមានចិត្តល្អចំពោះខ្លួនឯង ។
- សរសេរកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក ដើម្បីងាយស្រួលតាមដាន និងដឹងថាមានរឿងអ្វីខ្លះដែលធ្វើឱ្យអ្នកតានតឹង ដើម្បីអាចឱ្យអ្នកងាយស្រួលដោះស្រាយ ។
- កុំភ្លេចខ្លួនឯង ៖ គ្មានអ្វីអាក្រក់ជាងការផ្ទេរភាពតានតឹងទៅកូនរបស់អ្នកទេ ពីព្រោះពួកគេកំពុងចម្លងអាកប្បកិរិយារបស់អ្នករាល់ថ្ងៃ ។
- គេងឱ្យបានគ្រប់គ្រាន់ ៖ ការគេង គឺជាវិធីព្យាបាលភាពតានតឹងដ៏អស្ចារ្យ ។
- សរសេរកំណត់ហេតុដឹងគុណ ហើយកត់ត្រាសមិទ្ធផលរបស់អ្នករាល់ថ្ងៃ ។ នៅពេលអ្នកមិនសប្បាយចិត្ត តានតឹង និងអស់កម្លាំង អ្នកអាចយកវាមកមើល ហើយឆ្លុះបញ្ចាំងពីចម្ងាយដែលអ្នកបានដើរមក និងអ្វីដែលអ្នកបានធ្វើ ។ វាល្អជាងការចងចាំភាពតានតឹងដ៏អាក្រក់ទាំងអស់នោះ ៕ ប្រភព ៖ kensingtonmums
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ បវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ ចាប់ទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ២០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ និងបន្ថែមកម្មវិធីសិក្សាអមអន្តរជាតិ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ