ខេត្តបន្ទាយមានជ័យ ៖ លែងក្របីឱ្យស៊ីស្មៅនៅពេលមានភ្លៀងលាយឡំដោយខ្យល់ ត្រូវបានរន្ទះបាញ់ងាប់ចំនួន៦ក្បាល កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ឯក ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះបានប្រាប់ថា ម្ចាស់ក្របីខាងលើ ម្នាក់ឈ្មោះ សែម វែង ភេទប្រុស អាយុ៤៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ៅ ប៉ាក់ ភេទប្រុស អាយុ៥២ឆ្នាំ ។ ម្ចាស់ក្របីខាងលើរស់នៅភូមិឃុំកើតហេតុខាងលើ បានលែងក្របីអោយស្មៅក្បែរភូមិជាប់ផ្លូវនៅពេលមានភ្លៀងធ្លាក់និងលាយឡំដោយខ្យល់ត្រូវបានរន្ទៈបាញ់ងាប់ចំនួន៦ក្បាលងាប់ក្បែរផ្លូវក្រោមម្លប់ឈើ។
លោកបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឃុំឈ្នួរមានជ័យ រួមជាមួយអាជ្ញាធរឃុំចុះទៅពិនិត្យឃើញថាក្របីចំនួន៦ក្បាលត្រូវបានរន្ទះបាញ់ងាប់ចំនួន៦ក្បាលហើយម្ចាស់បានដឹកទៅផ្ទៈលក់អាចកាប់សាច់លក់រឺលក់អោយឈ្នួញទិញយកទៅកាប់សាច់លក់។
លោកវរៈសេនីយ៍ឯក ទេព រដ្ឋា បានណែនាំដល់ប្រជាពលរដ្ឋ នៅពេលមានភ្លៀងផ្គរត្រូវមានការប្រុងប្រយ័ត្នត្រូវរកផ្ទៈជ្រកអោយបានត្រឹមត្រូវ ការពារបាតុភូតរន្ទៈកើតឡើង ។ ជាក់ស្តែង ដូចករណីក្របីលេងស៊ីស្មៅត្រូវរន្ទៈបាញ់ងាប់ចំនួន៦ក្បាលនៅកន្លែងតែមួយ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ