ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុម​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន ព្រះ​កុស​មៈ ​សរសើរមិន​ដាច់​ពី​មាត់​នូវ​បច្ចេកវិទ្យា និង​ស្តង់ដារ​ផលិតទឹក​ពិសា​កម្ពុជា

3 ខែ មុន

រាជធានីភ្នំពេញ ​៖ តាម​រយៈ​ភាព​ល្បីល្បាញ អំពី​បច្ចេកវិទ្យា​ផលិត​ភេសជ្ជៈ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​! ក្រុម​លោក​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន…

រាជធានីភ្នំពេញ ​៖ តាម​រយៈ​ភាព​ល្បីល្បាញ អំពី​បច្ចេកវិទ្យា​ផលិត​ភេសជ្ជៈ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​! ក្រុម​លោក​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន ព្រះ​កុសុមៈ បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ដោយ​ផ្ទាល់​អំពី​ដំណើរការ​ផលិត និង​បច្ចេកវិទ្យា​ទាំងនេះ ថា​តើ​មានដំណើរ​ការ និង​រូបរាង​បែប​ណា ?

បន្ទាប់​ពី​ទស្សនកិច្ច​រួចរាល់ លោក​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ម្នាក់​ៗ សុទ្ធតែ​មានការ​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់​ពី​ទំនើប​កម្ម និង​បច្ចេកវិទ្យា​ដែល​ក្រុមហ៊ុន​ប្រើប្រាស់​ក្នុង​ការ​ផលិត និង​មិន​នឹង​ស្មានថា​កូន​ខ្មែរ​អាច​បង្កើត​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​បែប​នេះនោះ​ទេ​ ។ ជា​ពិសេស​នោះ​គឺ ពួក​គាត់​បានក​កត់សម្គាល់​ឃើញ​ថា ទឹក​ពិសា​កម្ពុជា ពិតជា​បាន​ផលិត​ឡើង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Smart Triple Filter ទំនើប​ចុង​ក្រោយបង្អស់​ពី​អា​ល្លឺ​ម៉​ង់​ពិតមែន ដោយ​មានការ​ច្រោះ និង​បន្សុទ្ធ​គ្រប់​តំណក់​នៃ​ទឹក ថែម​ទាំង​មាន​បំពាក់​ឧបករណ៍​វាស់​ស្ទង់​ដោយ​ស្វ័យប្រវត្តិ មិន​អនុ​ញ្ញា​ឱ្យ​ទឹក​ច្រកចូល​ដប​ដោយ​ខុស​ស្តង់ដារ​ទៀត​ផង​ ។

លោក​វេជ្ជបណ្ឌិត ហ៊ុន សុ​គាំ នាយករង មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ ក៏​បាន​ចែករំលែក និង​ផ្ដាំផ្ញើ​ដល់​បងប្អូន​សាធារណៈជន សូម​បង្កើន​ការ​យកចិត្តទុកដាក់​លើ​ការ​បំពេញ​ជាតិ​ទឹក​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​គ្រប់គ្រាន់ ជា​ពិសេស​គឺ ការ​ជ្រើសរើស​ទឹក​ពិសា​ដែល​មាន​អនាម័យ​ខ្ពស់ មាន​សុវត្ថិភាព ផលិត​តាម​ស្តង់ដារ​បច្ចេកវិទ្យា​ខ្ពស់ ដូច ទឹក​ពិសា​កម្ពុជា ជាដើម ។

ជាក់ស្ដែង​ចំពោះ ទឹក​ពិសា​កម្ពុជា របស់​រោងចក្រ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ផលិតផល «Made in Cambodia» ស្តង់ដារ​ពិភពលោក ពិតជា​អាច​ទុកចិត្ត​ក្នុង​ការ​ប្រើប្រាស់​បាន​សម្រាប់​មនុស្ស​គ្រប់​វ័យ​។ ទឹក​ពិសា​កម្ពុជា មិន​ត្រឹមតែ​ជា​ទឹក​ដែល​ផលិត​ដោយ​អនុលោម​ទៅ​តាម​ស្តង់ដារ​ពិភពលោក​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​ក៏​បាន​គិតគូរ​យ៉ាង​ម៉ត់ចត់​ទៅ​លើ​បញ្ហា​បរិស្ថាន​ផង​ដែរ តាម​រយៈ​ការ​ប្រើប្រាស់​ជ័រ​ប្លា​ស្ទិ​ច​ផលិត​សម្បក​ដប​ឱ្យ​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ព្យាយាម​កាត់​បន្ថយ​ផល​ប៉ះពាល់​ទៅ​ដល់​បរិស្ថាន និង​ភព​ផែនដី​ ៕ អត្ថបទសហការ