រាជធានីភ្នំពេញ ៖ កាល់តិច ទើបតែដាក់ចេញនូវកម្មវិធីប្រូម៉ូសិនបែបឌីជីថល ដែលមានឈ្មោះថា «ចំណាយក្លាយជារង្វាន់» ។ ចាប់ពីថ្ងៃទី ១ ខែកញ្ញា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ អតិថិជនទាំងអស់អាចចូលរួមការចាប់រង្វាន់ប្រចាំខែបាន ដោយគ្រាន់តែទូទាត់តាមរយៈ ABA PAY រាល់ពេលចំណាយនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តារម៉ាត និងកាហ្វេផ្លាស់ទូទាំងប្រទេស ។
គួររម្លឹកដែរថា ជាង ២៥ ឆ្នាំមកហើយដែល កាល់តិច តែងតែផ្ដល់ជូនកម្មវិធីពិសេសៗជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន ។ ដោយឡែកឆ្នាំនេះ កាល់តិច បានបង្កើតកម្មវិធីប្រូម៉ូសិនទូទាំងប្រទេសប្រចាំឆ្នាំ ដោយមិនបោះពុម្ពក្រដាសគូប៉ុងផ្សងសំណាងឡើយ ។ ការធ្វើដូច្នេះ អាចឱ្យអតិថិជនរបស់ខ្លួនចូលរួមតាមរយៈឌីជីថលបានដោយងាយស្រួល រហ័ស និងសុក្រឹតជាងមុន ។
ប្រូម៉ូសិនបែបឌីជីថលពី កាល់តិច នាឆ្នាំនេះ អតិថិជនគ្រាន់តែចំណាយនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តារម៉ាត និងកាហ្វេផ្លាស់ តាមរយៈ ABA PAY នោះនឹងមានឈ្មោះចូលរួមក្នុងការផ្សងសំណាងបែបឌីជីថលប្រចាំខែដោយស្វ័យប្រវត្តិ ។ ចំណាយម្ដងប៉ុន្មាន ឱ្យតែគ្រប់ ១០ ដុល្លារក្នុងមួយខែ នោះអតិថិជននឹងទទួលបានឱកាសក្នុងការផ្សងសំណាងមួយ ។ ចំណាយកាន់តែច្រើន ឱកាសឈ្នះរង្វាន់ធំប្រចាំខែដូចខាងក្រោម ក៏កាន់តែច្រើនដែរ ៖
ថ្ងៃទី ១០ ខែតុលា ៖ ចាប់ឆ្នោតស្វែងរកអ្នកឈ្នះ ១០ រូប ដើម្បីឈ្នះម៉ូតូ ០៣ រង្វាន់ និងទូរស័ព្ទ smartphone ០៧ រង្វាន់ ។
ថ្ងៃទី ១០ ខែវិច្ឆិកា ៖ ចាប់ឆ្នោតស្វែងរកអ្នកឈ្នះ ១០ រូប ដើម្បីឈ្នះម៉ូតូ ០៣ រង្វាន់ និងទូរស័ព្ទ smartphone ០៧ រង្វាន់ ។
ថ្ងៃទី ១០ ខែធ្នូ ៖ ចាប់ឆ្នោតស្វែងរកអ្នកឈ្នះ ១១ រូប ដើម្បីឈ្នះម៉ូតូ ០៤ រង្វាន់ ទូរស័ព្ទ smartphone ០៦រង្វាន់ និងរថយន្ត Toyota Yaris Cross ដ៏ថ្មីសន្លាង ០១ រង្វាន់ ។
គួរបញ្ជាក់ថា កាល់តិច នៅតែប្ដេជ្ញាក្នុងការផ្ដល់នូវគុណតម្លៃនិងសេវាកម្មដ៏ពិសេសសម្រាប់អតិថិជនរបស់ខ្លួនជានិច្ច ។ សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិន «ចំណាយក្លាយជារង្វាន់» សូមចុច៖ https://www.facebook.com/share/v/jgThzPAAzHJ241zS/ ៕ អត្ថបទសហការ
សូមទស្សនាវីដេអូខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ