មហាព្រឹត្តិការណ៍ វីតាល់ «គរុកតញ្ញុតា» ប្រារព្ធឡើងនៅខេត្តចំនួន ៥ ផ្សេងគ្នាក្នុងពេលតែមួយដំណាលគ្នា
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១៤ ខែកញ្ញា ២០២៤ មកនេះក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់)…
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១៤ ខែកញ្ញា ២០២៤ មកនេះក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់)…
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១៤ ខែកញ្ញា ២០២៤ មកនេះក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរៀបចំមហាព្រឹត្តិការណ៍រំឭកគុណគ្រូបង្រៀនដ៏ធំ និងថ្មីសន្លាង វីតាល់ «គរុកតញ្ញុតា» ដែលផ្តួចផ្តើមឡើងដោយមូលនិធិ ២៥ រៀល នៃវីតាល់ ។ វីតាល់ «គរុកតញ្ញុតា» រៀបចំឡើង ដើម្បីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងផ្ដល់ឱកាសនៃការជួបជុំសម្តែងនូវឧបការគុណជូនចំពោះលោកគ្រូ អ្នកគ្រូ ដែលខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលគ្រាប់ពូជនៃអនាគតកម្ពុជា ។
បន្ថែមពីនេះ វីតាល់ «គរុកតញ្ញុតា» បំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីដល់សិស្សានុសិស្ស ទាំងឡាយគប្បីរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀនដែលបានបូជាប្រាជ្ញាស្មារតីក្នុងការខិតខំព្យាយាមកែឥរិយាបទ ចរិយាមាយាទ ព្រមទាំងបង្ហាត់បង្រៀនសិស្សានុសិស្សគ្រប់រូបឱ្យទទួលបានលទ្ធផលល្អ និងមានការវិវឌ្ឍចំណេះដឹង ចំណេះធ្វើ កាន់តែរីកចម្រើនគួរជាទីមោទនៈ ។
វីតាល់ «គរុកតញ្ញុតា» បានប្រារព្ធឡើងយ៉ាងអធិកអធម ក្នុងថ្ងៃតែមួយ ពេលតែមួយដំណាលគ្នានៅខេត្តចំនួន ៥ ផ្សេងៗគ្នា រួមមាន ៖ ខេត្តកំពង់ស្ពឺ តាកែវ បាត់ដំបង សៀមរាប និង ខេត្តបន្ទាយមានជ័យ ក្រោមការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់គណៈគ្រប់គង ក្រុមហ៊ុន វីតាល់ និងរដ្ឋបាលខេត្តទាំង ៥ រួមមាន ៖
ខេត្តកំពង់ស្ពឺ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងលោកជំទាវ ឡុង បូណា រ៉េត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។
ខេត្តតាកែវ ឯកឧត្តម មូល វិចិត្រ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងលោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ចក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ។
ខេត្តបាត់ដំបង ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក ប៊ុន ថន ប្រធានធុរកិច្ចក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) ។
ខេត្តសៀមរាប លោកជំទាវ ម៉ននី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ចក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ។
ខេត្តបន្ទាយមានជ័យ ឯកឧត្តម យឹម សំណាង អភិបាលរងនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ និងលោក ហុង សុវណ្ណ ប្រធានជាន់ខ្ពស់ធនធានមនុស្សក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ។
ជាមួយគ្នាផងដែរ ក៏មានការរួមជាមួយពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត ភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម វីតាល់ បុគ្គលិកវីតាល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និងអ្នកស្ម័គ្រចិត្តសរុបប្រមាណ ២០០០ នាក់ ទូទាំងខេត្តទាំង ៥ ។
គួរបញ្ជាក់ផងដែរថា វីតាល់ «គរុកតញ្ញុតា» ត្រូវបានកើតចេញពីការចូលរួមគាំទ្រពីសំណាក់អតិថិជន អ្នកប្រើប្រាស់ និងដៃគូអាជីវកម្ម វីតាល់ ដែលរាល់ការជាវ វីតាល់ គ្រប់ៗដប លោកអ្នកបានចូលរួមបរិច្ចាគថវិកាចំនួន ២៥៛ ដោយផ្ទាល់ទៅកាន់មូលនិធិ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា តួយ៉ាងដូចព្រឹត្តិការណ៍ដែលទើបតែកើតឡើងនាពេលនេះ ។ វីតាល់ បន្តតាំងចិត្តយ៉ាងមុតមាំក្នុងការផ្ដួចផ្ដើម និងបន្តចួលរួមឧបត្ថម្ភគាំទ្រដល់គម្រោង និងសកម្មភាពសង្គមនានា ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់សង្គមលើ គ្រប់វិស័យ ។ វីតាល់មោទនភាពផលិតផលជាតិ ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ