ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​ថ្លែង​ថា​លោក​ចង់​ឃើញ​លោក​ស្រី​ហា​រីស​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី

3 ខែ មុន

ទី​ក្រុង​ម៉ូស្គូ៖ នៅ​ឯ​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋ​កិច្ច​ចុង​បូព៌ា​ដែល​រៀប​ចំ​​​នៅ​ទី​ក្រុង​វ៉្លាឌី​វ៉ូស្តុក (Vladivostok) ប្រទេស​រុស្ស៊ី ​​លោក​ពូ​ទីន​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ពិត​ជា​ចង់​ឃើញ​បេក្ខ​ជន​ប្រធា​នា​ធិបតី​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​អាមេរិក​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​នៅ​អាណត្តិ​ថ្មី​​ជា​ខ្លាំង​។ កាល​ពី​មុន​នេះ លោក​រំពឹង​ថា​លោក​បៃដិន​នឹង​ឈ្នះ​ឆ្នោត​។ ​ប៉ុន្តែ​ដោយ​សារ​លោក​បៃដិន​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ថយ​ទៅ​ហើយ​ ​ហើយ​​ឥឡូវ​នេះ លោក​ស្រី​ហារីស​ឡើង​ឈរ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​វិញ​ម្ដង។…

ទី​ក្រុង​ម៉ូស្គូ៖ នៅ​ឯ​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋ​កិច្ច​ចុង​បូព៌ា​ដែល​រៀប​ចំ​​​នៅ​ទី​ក្រុង​វ៉្លាឌី​វ៉ូស្តុក (Vladivostok) ប្រទេស​រុស្ស៊ី ​​លោក​ពូ​ទីន​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ពិត​ជា​ចង់​ឃើញ​បេក្ខ​ជន​ប្រធា​នា​ធិបតី​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​អាមេរិក​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​នៅ​អាណត្តិ​ថ្មី​​ជា​ខ្លាំង​។ កាល​ពី​មុន​នេះ លោក​រំពឹង​ថា​លោក​បៃដិន​នឹង​ឈ្នះ​ឆ្នោត​។ ​ប៉ុន្តែ​ដោយ​សារ​លោក​បៃដិន​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ថយ​ទៅ​ហើយ​ ​ហើយ​​ឥឡូវ​នេះ លោក​ស្រី​ហារីស​ឡើង​ឈរ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​វិញ​ម្ដង។

​​ដូច្នេះ លោក​ពូទីន​ចង់​ឃើញ​លោក​ស្រី​ហារីស​ឈ្នះ​ឆ្នោត​នៅ​ចុង​ឆ្នាំ​នេះ​រ។ លោក​និយាយ​នេះ​មិន​មែន​និយាយ​ដោយ​សុទ្ធ​ចិត្ត​ទេ​។ ប៉ុន្តែ​និយាយ​បៀប​​​ផ្គើន​ ឬ​ស៊ក​សៀត​សម្ដី​។ លោក​ថ្លែងថា​លោក​ពេញ​ចិត្ត​នឹង​សំណើច​​របស់​លោក​ស្រី​ហារីស​ដែល​ធ្វើ​ឱ្យ​​អ្នក​ដទៃ​ចង់​សើច​តាម​​។ នេះ​ហើយ​ជា​មូល​ហេតុ​ធំ​ដែល​ធ្វើ​ឱ្យ​លោក​ចង់​ឃើញ​លោក​ស្រី​ឈ្នះ​លោក​ត្រាំ​នៅ​ចុង​ឆ្នាំ​នេះ​។

​លោក​ពូទីន​ថ្លែង​យ៉ាង​​ដូច្នេះ​មួយ​ថ្ងៃ​​បន្ទាប់​ពី​ក្រសួង​យុត្តិ​ធម៌​អាមេរិក​សម្រេច​ចោទ​ប្រកាន់​មន្ត្រី​ជាន់​ខ្ពស់​ខាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រុស្ស៊ី​២​រូបពី​បទ​រៀប​ផែន​ការ​ទុច្ច​រិត​ដើម្បីបំភាន់​មតិ​សាធារណៈ​នៅ​អំឡុង​ពេល​បោះ​ឆ្នោត​ខែ​វិច្ឆិកា​។ ក្រសួង​ចោទ​ប្រកាន់​ថា​អ្នក​ទាំង​២​មាន​គម្រោង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ក្លែង​ក្លាយ​ដោយ​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​ឃោសនា​អកុសល​របស់​រុស្ស៊ី​។

នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​ «​តើ​លោក​ប្រមើល​ឃើញ​យ៉ាង​ដូច​ម្ដេច​ចំពោះ​​គម្រោង​​បោះ​ឆ្នោត​នៅ​អាមេរិក​សព្វ​ថ្ងៃ​នេះ​?» លោក​ពូទីន​តប​ថា​ទោះ​បី​លទ្ធ​ផល​ឆ្នោត​យ៉ាង​ណា​វា​ជា​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ជន​អាមេរិក​ផ្ទាល់​។ កាល​ពី​ពេល​លោក​បៃដិន​នៅ​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី លោក​ពូទីន​ក៏​ធ្លាប់​ប្រកាស​ចង់​ឃើញ​លោក​បៃដិន​ឈ្នះ​ឆ្នោត​ និង​ឡើង​កាន់​អំណាច​នៅ​អាណត្តិ​ថ្មី​ផង​ដែរ​។

ប៉ុន្តែ​គេ​ត្រូវ​សង្កេត​មើល​ទឹក​មុខ និង​វិភាគ​ពាក្យ​សម្ដី​របស់​លោក​ពូទីន​ឱ្យ​ដល់​ចំណុច​ស្នូល​ជា​សារ​វ័ន្ត​។ លោក​ពូទីន​និយាយ​នេះ​មិន​មែន​ឥត​ហេតុ​ផល​​នោះ​ទេ​។ លោក​ធ្លាប់​ប្រើ​ប្រាស់​សម្ដី​របៀប​ផ្គើន ឬ​ស៊ក​សៀត​ថា​ដោយ​សារ​លោក​បៃដិន​ជា​មនុស្ស​ដែល​ងាយ​ស្រួល​ប៉ាន់​ស្មាន​ដឹង​ពី​ជំហាន​នយោបាយ​របស់​លោក​ទើប​លោក​ពូទីន​ចង់​ឃើញ​លោក​បៃដិន​ឡើង​កាន់​អំណាច​។

ចំពោះ​​លោក​ត្រាំ លោក​ពូទីន​ថ្លែង​ថា​ពិបាក​​​ប៉ាន់​ស្មាន​ជំហាន​ដើរ។​​ គ្រាន់​តែ​ថា​លោក​ត្រាំ​មិន​សូវ​មាន​ពិសោធ​នយោ​បាយ​​។​​​ កាល​នោះ លោក​ពូទីន​ចាត់​ទុក​លោក​បៃដិន​ជា​ «អ្នក​នយោ​បាយ​ប្រើ​ស្ទីល​ចាស់​​»។​ ​លោក​​ពូទីន​និយាយ​យោង​ទៅ​​តាម​ពាក្យ​សម្ដី​របស់​លោក​បៃដិន​ដែល​អំពាវ​នាវ​ឱ្យ​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន​បោះ​ឆ្នោត​ឱ្យ​លោក​ស្រី​ហារីស។

ដូច្នេះ ​លោក​ពូទីន​ក៏​ធ្វើ​ទៅ​តាម​សំណូម​ពរ​នេះ​ផង​ដែរ​គឺ​គាំទ្រ​លោក​ស្រី​ហារីស​ដែរ​។ លោក​ពូទីន​ថ្លែង​ថា​លោក​ស្រី​ហារីស​សើច​ចេញ​ពី​ដួង​ចិត្ត​ស្មោះ និង​ធ្វើ​ឱ្យ​អ្នក​ដទៃ​ចង់​ផ្ទុះ​សំណើច​ដែរ​​​។ មាន​ន័យ​ថា​អ្វី​ៗ​គ្រប់​យ៉ាង​គឺ​ជា​រឿង​ធម្មតា​សម្រាប់​លោក​ស្រី​ហារីស​។

លោក​ពូទីន​ថ្លែង​បន្ត​​ទៀត​ថា​បើ​លោក​ស្រី​ហារីស​ឈ្នះ​ឆ្នោត​​ឡើង​កាន់​អំណាច លោក​ស្រី​ប្រហែល​ជា​លែង​ដាក់​ទណ្ឌ​កម្ម​​​ប្រទេស​រុស្ស៊ី​ត​ទៅ​ទៀត​ហើយ​។ បើ​តាម​ការ​វិភាគ​របស់​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក រុស្ស៊ី​ចង់​ឃើញ​លោក​ត្រាំ​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​ព្រោះ​លោក​ត្រាំ​មិន​សូវ​ដាក់​ចិត្ត​ដាក់​កាយ​យ៉ាង​មោះ​មុត​ថា​ត្រូវ​តែ​គាំទ្រ​អ៊ុយ​ក្រែន​ឱ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម​ទេ​៕​

អត្ថបទ​ពាក់​ព័ន្ធ
ពូទីន​ជួយ​ឡង់សេ​ឱ្យ​បៃដិន និង​ចង់​ឃើញ​គាត់​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ