ស្រូវស្រង៉ែហាងឆេងឡើងរាល់ថ្ងៃ ១តោនតម្លៃ១លាន២សែនរៀល
ខេត្តបន្ទាយមានជ័យ ៖ ស្រូវស្រង៉ែមានហាងឆេងល្អប្រសើរឡើងរាល់ថ្ងៃ១តោនតំលៃ១លាន២សែនរៀលនៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅក្រុងសិរីសោភ័ណ។ ប្រជាកសិករប្រាប់ថា៖នៅអំឡុងចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៤នេះប្រជាកសិករប្រមូលផលស្រូវស្រង៉ែដែលជាប្រភេទស្រូវស្រាលដែលមានអាយុជាង៣ខែទទួលផលជាក់ស្តែងឆ្នាំ២០២៤នេះឃើញថាទិទ្ធផលស្រូវស្រង៉ែប្រមូលផលបានក្នុង១ហិកតាបាន៤ទៅ៥តោនជាមធ្យោមហើយតំលៃឃើញថាល្អប្រសើររាល់ថ្ងៃដែលឈ្មួញទិញដល់ស្រែក្នុង១តោនស្រូវសើមប្រភេទលេខ១ទិញតំលៃគិតជាប្រាក់រៀល១,២៧២.២៣០រៀលស្មើប្រាក់បាត១០.៧០០បាត។ ប្រជាកសិករបានបញ្ជាក់ថា៖ស្រូវអ៊ីអ៊ា៥៤.៥១ដែលជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវដែលមានអាយុជាង៣ខែទទួលផលជាក់ស្តែងខេត្តបន្ទាយមានជ័យត្រូវបានប្រមូលនៅស្រុកភ្នំស្រុកនិងក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី…
ចែករំលែកព័តមាននេះ