ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលស្ពានដ៏អស្ចារ្យ និងថ្លៃបំផុតរបស់ពិភពលោក

3 ខែ មុន

ភាព​ទាក់ទាញ​នៃ​វិស្វកម្ម​សំណង់​ស្ពាន ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​របស់​ពិភពលោក គឺជា​ទិដ្ឋភាព​មួយ​ដែល​មិន​ត្រូវ​មើល​រំលង​បាន​ឡើយ ។ ស្ថាបត្យករ​នៃ​សំណង​ស្ពាន​ដ៏​មហិមា​នៅ​ចិន និង​នៅ​លើ​ពិភពលោក​បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ទេព​កោសល្យ និង​សមត្ថភាព​របស់​មនុស្សជាតិ​ក្នុង​ការ​បញ្ចូល​បច្ចេកវិទ្យា នៅ​ក្នុង​ការ​រចនា​ដ៏​អស្ចារ្យ​របស់​ពួក​គេ ។ ១.​ស្ពាន…

ភាព​ទាក់ទាញ​នៃ​វិស្វកម្ម​សំណង់​ស្ពាន ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​របស់​ពិភពលោក គឺជា​ទិដ្ឋភាព​មួយ​ដែល​មិន​ត្រូវ​មើល​រំលង​បាន​ឡើយ ។ ស្ថាបត្យករ​នៃ​សំណង​ស្ពាន​ដ៏​មហិមា​នៅ​ចិន និង​នៅ​លើ​ពិភពលោក​បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ទេព​កោសល្យ និង​សមត្ថភាព​របស់​មនុស្សជាតិ​ក្នុង​ការ​បញ្ចូល​បច្ចេកវិទ្យា នៅ​ក្នុង​ការ​រចនា​ដ៏​អស្ចារ្យ​របស់​ពួក​គេ ។

១.​ស្ពាន Qingdao ៨,៨​ពាន់​លាន​ដុល្លារ​នៅ​ចិន

ការ​សាងសង់​ស្ពាន Qingdao លើ​ឈូង​សមុទ្រ Jiaozhou ភាគ​ខាងកើត​ប្រទេស​ចិន គឺជា​សំណង់​ដ៏​មហិមា​ដោយ​ចំណាយ​អស់​ថវិកា​រហូត​ដល់​ទៅ​៨,៨​ពាន់​លាន​ដុល្លារ ។ សំណង​ស្ពាន​នេះ គឺជា​សំណង់​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០២៤ ។ ការ​សាងសង់​ស្ពាន​នេះ​បាន​ចាប់ផ្តើម នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០០៧ ហើយ​វា​បាន​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១១ ។ ប្រវែង​នៃ​ការ​សាងសង់​ស្ពាន​នេះ គឺ​៤២,៥ គីឡូម៉ែត្រ ដែល​ជា​កំណត់​ត្រា​ពិភពលោក​សម្រាប់​ស្ពាន​ដែល​សាងសង់​លើ​ទឹក ហើយ​ស្ពាន​នេះ​មាន​ទទឹង​៣៥​ម៉ែត្រ និង​មាន​ផ្លូវ​ចំនួន​៦​គន្លង ។

ជាមួយ​សមិទ្ធផល​នេះ ចិន​បាន​កាត់​បន្ថយ​ចម្ងាយ​រវាង​ទីក្រុង Qingdao ទៅ​ទីក្រុង​ឧស្សាហកម្ម Huangdao ត្រឹមតែ​៣០​គីឡូម៉ែត្រ និង​ពេលវេលា​ធ្វើ​ដំណើរ​ត្រឹមតែ​ពី​២០​ទៅ​៤០ នាទី​ប៉ុណ្ណោះ ។ តម្លៃ​នៃ​ការ​ឆ្លងកាត់​ស្ពាន​នេះ​រថយន្ត​មួយ​គ្រឿង​ត្រូវ​ចំណាយ ៧,៧៥ ដុល្លារ ។

២. ស្ពាន Bay Bridge តម្លៃ​៦,៤​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក

វិសាលភាព​ខាងកើត​នៃ​ស្ពាន Bay Bridge រវាង​ទីក្រុង San Francisco និង Oakland រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ត្រូវ​បាន​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៣ ដោយ​គម្រោង​នេះ​មាន​តម្លៃ​៦,៤​ពាន់​លាន​ដុល្លារ ជា​ស្ពាន​ដែល​ថ្លៃ​បំផុត​ទី​២ នៅ​លើ​ពិភពលោក ។ នៅ​ពេល​ឆ្លងកាត់​ស្ពាន​នេះ​ក៏​ត្រូវ​តែ​បង់ថ្លៃ​សេវា ដោយ​ពី San Francisco ទៅ Oakland គឺ ៦ ដុល្លារ​ពី​ម៉ោង​៥​ដល់​ម៉ោង​១០​ព្រឹក និង​ម៉ោង​៣​រសៀល ។ ហើយ​នៅ​ម៉ោង​៧​យប់ ថ្ងៃ​ច័ន្ទ ដល់​សុក្រ​៥ ដុល្លារ នៅ​ចុង​ស​ប្តា​ហ៍​៥​ដុល្លារ ។ ស្ពាន​នេះ​ក៏​មាន​តំបន់​ថ្មើរជើង និង​កង់​ផង​ដែរ​។

៣. ស្ពាន Great Belt Bridge ៣,១៤ ពាន់​លាន​ដុល្លារ នៅ​ដា​ណឺ​ម៉ាក់

ស្ពាន​ឆ្លងកាត់ Great Belt ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក បាន​បើក​ដំណើរការ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​១៩៩៨ ពោល គឺ​ដប់​ឆ្នាំ​បន្ទាប់​ពី​ការ​សាងសង់​បាន​ចាប់ផ្តើម ។ ការ​សាងសង់​ប្រវែង ១៨ គីឡូម៉ែត្រ​ចំណាយ​អស់​៣,១៤​ពាន់​លាន​ដុល្លារ​ជា​ស្ពាន​ដែល​ថ្លៃ​បំផុត ទី​៣ នៅ​លើ​ពិភពលោក ។

ការ​សាងសង់​ស្ពាន​នេះ​បាន​ជំនួស​សាឡា​ង ដែល​ដឹក​រថយន្ត​បាន​៨០០០​គ្រឿងក្នុង​មួយ​ថ្ងៃ ។ ក្នុង​ខែ​ដំបូង​ក្រោយ​ការ​បើក​ដំណើរការ​ស្ពាន​នេះ​បាន​ដឹក​ជញ្ជូន​រថយន្ត​ចំនួន​១៨.០០០ គ្រឿង ក្នុង​មួយ​ថ្ងៃ ហើយ​ក្នុង​ឆ្នាំ​២០១៤ ចរាចរណ៍​ប្រចាំ​ថ្ងៃ​មាន​ចំនួន​៣១.០០០ គ្រឿង​។ The Great Belt គឺជា​ផ្លូវ​បង់ថ្លៃ​តែ​មួយ​គត់ នៅ​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក ។ ថ្លៃ​សំបុត្រ​ធ្វើ​ដំណើរ​សម្រាប់ទោ​ចក្រយានយន្ត ឬ​រថយន្ត​ដឹក​អ្នកដំណើរ​នឹង​ត្រូវ​ចំណាយ​អស់ ២០ ដុល្លារ ។

៤.​ស្ពាន Verrazano-Narrows តម្លៃ ២,៥ ពាន់​លាន​ដុល្លារ នៅ​សហរដ្ឋអាមេរិក

ស្ពាន Verrazano-Narrows ត​ភ្ជាប់​ពី​សង្កាត់ Brooklyn នៃ​ទីក្រុង​ញូ​វ​យ៉​ក និង​កោះ Staten បាន​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​១៩៦៤ ។ ស្ពាន​នេះ​បាន​ចំណាយ​អស់ ៣២០​លាន​ដុល្លារ កាលពី​ពេល​នោះ​គឺ​ស្មើនឹង​២,៥ ពាន់​លាន​ដុល្លារ​បច្ចុប្បន្ន ។ ប្រវែង​នៃ​ស្ពាន​៤,១៨ គីឡូម៉ែត្រ ។ យានជំនិះ​ជាង​២០០.០០០​គ្រឿង​ឆ្លងកាត់​ស្ពាន​នេះ ជា​រៀងរាល់ថ្ងៃ ។ ឥឡូវនេះ មាន​តែ​ចរាចរណ៍​ពី Brooklyn ទៅ​កោះ Staten ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គិតថ្លៃ​ដោយ​មាន តម្លៃ ៦,៥ ដុល្លារ​សម្រាប់​ម៉ូតូ និង​១៦​ដុល្លារ​សម្រាប់​រថយន្ត ។

៥.​ស្ពាន Yonjohn តម្លៃ ១,៩ ពាន់​លាន​ដុល្លារ នៅ​កូរ៉េ​ខាងត្បូង

ស្ពាន ផ្លូវ និង​ផ្លូវដែក​ត​ភ្ជាប់​កោះ Yongjong និង​ទីក្រុង Incheon ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បើក​ដំណើរការ​ក្នុង​ខែធ្នូ ឆ្នាំ ២០០០ ។ ការ​សាងសង់​សំណង់​ស្ថាបត្យកម្ម​នេះ​ចំណាយ​អស់​១,៩ ពាន់​លាន​ដុល្លារ​ជា​ស្ពាន​ដែល​ថ្លៃ​បំផុត​ទី​៥​នៅ​លើ​ពិភពលោក ។ ស្ពាន​ដែល​មាន​ប្រវែង​៤.៤២០ ម៉ែត្រ​នេះ គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ផ្លូវ​ល្បឿន​លឿន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Incheon ដែល​មាន​ចម្ងាយ​៧០​គីឡូម៉ែត្រ​ពី​ទីក្រុង​សេ​អ៊ូ​ល ។ តម្លៃ​អាស្រ័យ​លើ​ទំហំ​នៃ​យានជំនិះ និង​ទិស​ដៅ​ដែល​មាន​ចាប់ពី​១,២៦ ដល់ ១៥,១២ ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ