ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ ជា សិរី​ ចុះ​ប្រកាស​សមាសភាព​ក្រុមការងារ​គណបក្ស​ចុះមូល​ដា្ឋ​ន​ភូមិ​-​ឃុំ

5 ខែ មុន

ខេត្តកំពង់ធំ ៖ លោក​ជំទាវ ជា សិរី បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ក្រុមការងារ​គណបក្ស គឺ​ត្រូវ​បន្ត​ចុះ​តាម​មូលដ្ឋាន ទាំងអស់​ត្រូវ​ចុះ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ដូច​ភ្លៀងរលឹម​តាម​កម្មវិធី​នយោបាយ និង​លក្ខន្តិកៈ​របស់​គណបក្ស​ឱ្យ​បាន​ត្រឹមត្រូវ ​។…

ខេត្តកំពង់ធំ ៖ លោក​ជំទាវ ជា សិរី បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ក្រុមការងារ​គណបក្ស គឺ​ត្រូវ​បន្ត​ចុះ​តាម​មូលដ្ឋាន ទាំងអស់​ត្រូវ​ចុះ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ដូច​ភ្លៀងរលឹម​តាម​កម្មវិធី​នយោបាយ និង​លក្ខន្តិកៈ​របស់​គណបក្ស​ឱ្យ​បាន​ត្រឹមត្រូវ ​។ ការ​លើក​ឡើង​ដូចនេះ​របស់​លោក​ជំទាវ ជា សិរី សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈក​ម្មា​ធិ​ការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ទី​ ២ ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ប្រាសាទ​សំបូរ ​និង​ស្រុក​ស​ន្ទុ​ក ​ដូចនេះ​ធ្វើ​ឡើង​នៅ ក្នុង​វិធី​ប្រកាស​សមាសភាព​ក្រុមការងារ​គណបក្ស​ចុះ​មូល​ដា្ឋ​ន​ភូមិ​-​ឃុំ របស់​ស្រុក​ប្រាសាទសំបូរ​ និង​ស្រុក​ស​ន្ទុ​ក​របស់​ខេត្តកំពង់ធំ ​នា​ថ្ងៃ​ទី​ ១០ សីហា​ឆ្នាំ ២០២៤​ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ ជា សិរី​នូវ​បាន​ស្នើ​ឲ្យ​មន្ត្រី​យើង​ត្រូវ​ឈរ​កៀក​ជាមួយ​ប្រជាជន និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ឲ្យ​បាន​យ៉ាង​ជិត​ស្និទ្ធ ដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ឲ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ជូន​ប្រជាជន​។​ទន្ទឹម​នេះ សមាជិក សមាជិកា​គណបក្ស​ទាំងអស់​ត្រូវ មានការ​ចែករំលែក​នូវ​ព័ត៌មាន និង​ជួយ​ផ្តល់​ជា​មតិ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រកបដោយ​ភាពសុច្ចរិត ស្មោះត្រង់ និង​យោគយល់ ព្រមទាំង​ត្រូវ​រក្សា​ធ្លុង​សាមគ្គី ឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​ ។

លោក​ជំទាវ​បាន​រំលឹក​ជូន​ក្រុមការងារ​ឲ្យ​បាន​ជ្រាប​ដែរ​ថា​ ជ័យជម្នះ​ជា​បន្តបន្ទាប់​កន្លង​មក ពិសេស​បើក​ការដ្ឋាន សាងសង់ ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ជា​គម្រោង​ព្រែកជីក​ប្រវត្តិសាស្ត្រ​លើក​ទី​ ១ នៅ​កម្ពុជា​ជា​ជ័យជម្នះ​រួម​របស់​យើង​ទាំងអស់​គ្នា និង​ក៏​ជា​ជោគជ័យ​របស់ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​ការ​រួមចំណែក​បម្រើ​គណបក្ស​និង​ប្រទេស​ជាតិ ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានកិត្តិយស គណបក្ស និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស និង​ជា​នាយក​រដ្ឋមន្ត្រី​ន ព្រះរាជាណាចក្រ​កម្ពុជា ជា​អ្នកដឹកនាំ​ជាតិ​ ។

លោក​ជំទាវ ជា សិរី បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​÷​ការ​រៀបចំ​ក្រុមការងារ​ចុះ​មូលដ្ឋាន​តាម​ភូមិ​-​ឃុំ​នា​ពេល​នេះ​វា​ជា​ផ្នែក​មួយ​នៃ​កត្ដា​រចនាសម្ព័ន្ធ ចាត់តាំង ត្រូវ​តែ​បាន​រៀបចំ​ឲ្យ​បាន​ច្បាស់លាស់ និង​ជា​គោលដៅ​ដ៏​ជាក់លាក់​មួយ​ស្រប​តាម​យុទ្ធសាស្ត្រ​ដែល​គណបក្ស​បាន​ដាក់​ចេញ​ ៕ អត្ថបទសហការ