ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សមាគម​អ្នក​នាំ​ចូល និង​ចែកចាយ​ស្រា​បៀរ និងស្រា (​WSBIDA) ឆ្លើយ​តប​នឹង​ផែនការរបស់​រាជរដ្ឋាភិបាល ក្នុង​គម្រោងដំឡើង​ពន្ធគ្រឿង​ស្រវឹង​ នៅកម្ពុជា

5 ខែ មុន

រាជធានីភ្នំពេញ ៖ សមាគម​ WSBIDA ​ទទួល​ជ្រាប​នូវ​សំណើ​ថ្មី​ៗ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា ដែល​លើក​ឡើង​អំពី​ការ​ដំឡើង​ពន្ធ​លើ​គ្រឿង​ស្រវឹង គឺជា​មធ្យោបាយសម្រាប់បង្កើន​ចំណូល​រដ្ឋ​ ។ សមាគមបាន​យល់​អំពី​គោលបំណង​នៃ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​ការ​បង្កើន​ប្រាក់​ចំណូល​របស់​រដ្ឋ​…

រាជធានីភ្នំពេញ ៖ សមាគម​ WSBIDA ​ទទួល​ជ្រាប​នូវ​សំណើ​ថ្មី​ៗ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា ដែល​លើក​ឡើង​អំពី​ការ​ដំឡើង​ពន្ធ​លើ​គ្រឿង​ស្រវឹង គឺជា​មធ្យោបាយសម្រាប់បង្កើន​ចំណូល​រដ្ឋ​ ។ សមាគមបាន​យល់​អំពី​គោលបំណង​នៃ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​ការ​បង្កើន​ប្រាក់​ចំណូល​របស់​រដ្ឋ​ ។ បើ​យោង​តាម​ប្រវត្តិ​នៃ​ទិន្នន័យ និង​តួលេខ​សកលបាន​បង្ហាញ​ថា វិធានការ​នេះ​អាច​នាំ​ទៅ​រក​ផលវិបាក​ដែល​យើង​មិន​ចង់បាន​ទៅ​វិញ​ ។

ការ​យល់​ដឹង​អំពី​ពន្ធ​លើ​គ្រឿង​ស្រវឹង ៖ តាម​ការ​យល់​ដឹង​របស់​សមាគម រាជរដ្ឋាភិបាល​អនុវត្ត​គោលនយោបាយ​ពន្ធ​លើ​គ្រឿង​ស្រវឹង​ដោយ​មាន​គោលបំណង​ចម្បង​ចំនួន​បី​ គឺ ​៖
1.​ ​ការ​បង្កើត​ប្រាក់​ចំណូល ​៖ បង្កើន​លទ្ធភាព​ព្យាករណ៍​ថវិការ​ជាតិ រួមចំណែក​ដល់​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​បង្កើន​ប្រសិទ្ធភាព​ប្រាក់​ចំណូល ​។
2.​ ​ផល​ប៉ះពាល់​ទីផ្សារ ​៖ ពង្រឹង​ការ​ត្រួតពិនិត្យ​ទីផ្សារ ទប់ស្កាត់​ការ​គេចពន្ធ និង​ពាណិជ្ជកម្ម​ខុសច្បាប់ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ ។
3.​ ​ទំនួល​ខុស​ត្រូវ​សង្គម ​៖ ការ​ចំណាយ​លើ​សង្គម​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​មិន​បាន​ត្រឹមត្រូវ ដែល​កើតឡើង​ដោយសារ​អ្នក​ពិសា រដ្ឋាភិបាល​បាន​ធ្វើការ​ជំរុញ​អោយ​មានការ​ពិសា​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ ។

គោលបំណង​ខាងលើ​នេះ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ហើយ​វិធី​នៃ​ការ​កំណត់​យកពន្ធ អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ភាព​ជោគជ័យ លទ្ធភាព​បង្កើន​ប្រាក់​ចំណូល ទីផ្សារ និង​ទំនួល​ខុស​ត្រូវ​សង្គម ​។ ខណៈ​ពេល​ដែល​ការ​ផ្តោត​ជា​ចម្បង​លើ​វិធីសាស្ត្រ​គណនា​ពន្ធដារ មាន​ឥទ្ធិពល​លើ​គោលនយោបាយ​សារពើពន្ធ​កាន់តែ​ទូលំទូលាយ ហើយ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ទទួលស្គាល់​ថា​ ការ​បង់ពន្ធ និង​ការ​កំណត់​តម្លៃ​គ្រឿង​ស្រវឹង​ គឺជា​កត្តា​ជំរុញ​ដ៏​មាន​ប្រសិទ្ធភាពសម្រាប់​កាត់​បន្ថយ​ការ​ប្រើប្រាស់ និង​គ្រោះថ្នាក់​ដែល​ពាក់ព័ន្ធ ហើយ​ទីបំផុត​វិធីសាស្ត្រ​នេះ​នឹង​កែ​លម្អ​សុខភាព​ទូទៅ និង​ការ​បង្កើន​ប្រាក់​ចំណូល​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ថែទាំ​សុខភាព​និង​ការ​ការពារ​ ។

ផលវិបាក​មិន​ចង់បាន ដែល​អាច​កើត​មាន ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ប្រាក់​ចំណូល ។ ការ​យកពន្ធ​គ្រឿង​ស្រវឹង​ច្រើន​ពេក​អាច​មាន​ឥទ្ធិពល​ផ្ទុយ​ពី​ការ​បង្កើន​ចំណូល​ពន្ធ​រួម ​។ ខ្ញុំ​សូម​លើក​ឧទាហរណ៍​ថ្មី​ៗ ដូច​ជា ​៖
-​ ​ចក្រភព​អង់គ្លេស ​៖ ការ​ដំឡើង​ពន្ធ ១០,១% លើ​ស្រា ក្នុង​ខែសីហា ឆ្នាំ ២០២៣ បណ្តាល​ឱ្យ​មានការ​កាត់​បន្ថយ​ចំនួន ១០៨ ​លាន​ផោន ក្នុង​ការ​ប្រមូល​ពន្ធគយ រវាង​ខែសីហា ឆ្នាំ ២០២៣ ដល់​ខែឧសភា ឆ្នាំ ​២០២៤ បើ​ធៀប​នឹង​ឆ្នាំ​មុន ​។ វិធានការ​នេះ ក៏​បាន​ធ្វើ​អោយ​ដំណើរការកាត់​បន្ថយ​អតិផរណា​មាន​ភាព​យឺតយ៉ាវ តែ​កើនឡើង​សម្ពាធ​សេដ្ឋកិច្ច​លើ​វិស័យ​ប​ដិ​-ស​ណ្ឋា​រ​កិច្ច ដែល​ការ​លក់​គ្រឿង​ស្រវឹង​បាន​ចូលរួម​ជា​ចំណែក​មួយ​សំខាន់​ក្នុង​វិស័យ​នេះ ។
-​ ​ប្រទេស​អូស្ត្រាលី ​៖ ការ​បង្កើន​ពន្ធ​លើ​ស្រា​នៅ​ឆ្នាំ ២០២៣ បាន​នាំ​ឱ្យប្រាក់​ចំណូល​ពន្ធ​នៅ​ខ្វះ​ចំនួន ១៧០​ លាន​ដុល្លារ​អូស្ត្រាលី ធៀប​នឹង​ផែនការ (១១៤ ​លាន​ដុល្លារ​អា​មេ​រិ​ក​) ​។ ការ​ដំឡើង​ពន្ធ​បាន​ជំរុញ​ឱ្យ​មាន​អតិផរណា និង​កើនឡើង​នូវ​សម្ពាធ​ចំណាយ​នៃ​ការ​រស់នៅប្រចាំ​ថ្ងៃ ​។ សេណា​រី​យ៉ូ​នេះ បាន​បង្ហាញ​អំពី​ឥទ្ធិពល​នៃ​ការ “​ការ​ជួញដូរ​ធ្លាក់​ចុះ​” ឬ “​ការ​បន្ទាប​តម្លៃ​” ដែល​អ្នក​ពិសា​ជ្រើសរើស​ជម្រើស​ថោក​ជាង ដោយ​មិន​ចាំបាច់​កាត់​បន្ថយ​ការ​ទទួលទាន ​។ ដំណើរការ​នេះ​គឺ​ពាក់ព័ន្ធ​ជា​ពិសេស​សម្រាប់​ទីផ្សារ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ដែល​ការ​យកពន្ធ​ខ្ពស់​អាច​ជំរុញ​នូវ​ពាណិជ្ជកម្ម​ខុសច្បាប់ និង​ផ្លាស់​ប្តូរ​ការ​ប្រើប្រាស់​ឆ្ពោះទៅ​រក​ផលិតផល​ដែល​មិន​មានការ​គ្រប់គ្រង ​។

ការ​កើនឡើង​ពាណិជ្ជកម្ម​ខុសច្បាប់ ៖ អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) បាន​កំណត់​អត្តសញ្ញាណ​ពាណិជ្ជកម្ម​ខុសច្បាប់​ថា ជា​ការ​គំរាមកំហែង​ជាស​កល​ដែល​បំផ្លាញ​អភិបាលកិច្ច នីតិរដ្ឋ និង​ការ​ជឿ​ទុកចិត្ត​របស់​សាធារណៈជន​មក​លើ​រដ្ឋាភិបាល​ ។ ការ​ជួញដូរ​គ្រឿង​ស្រវឹង​ខុសច្បាប់​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​សាធារណៈ និង​សុខុមាលភាព​សង្គម​ផង​ដែរ​។ បញ្ហា​គឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​ការ​យកពន្ធ​ខ្ពស់ និង​វិធាន​ការណ៍​គ្រប់គ្រង​នៅ​មាន​កំរិត ដូចដែល​បានឃើញ​នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ ៖

-ប្រទេស​ក្រិ​ក ​៖ ការ​ដំឡើង​ពន្ធ​ជាប់​ៗ​គ្នា​បាន​នាំ​ឱ្យ​មានការ​កើនឡើង​ជិត ៥០% នៃ​គ្រឿង​ស្រវឹង​ដែល​មិន​បាន​កត់ត្រា និង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ប្រាក់​ចំណូល​រដ្ឋ​ ។

-ប្រទេស​បែ​ល​ហ្ស៊ិ​ក ​៖ ការ​ដំឡើង​ពន្ធ​បាន​បណ្តាល​ឱ្យ​មានការ​ថយ​ចុះ​នៃ​បរិមាណ​លក់ និង​ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល ដោយសារ​អ្នក​ប្រើប្រាស់​ងាក​ទៅ​រក​ប្រទេស​ជិតខាង​ដែល​មាន​តម្លៃ​ទាប​ជាង​ ។
នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដែល​មិន​បាន​កត់ត្រា​ គឺ​ស្ថិត​ក្នុង​ចំណោម​កម្រិត​ខ្ពស់​បំផុត​នៅ​អាស៊ី គឺ ៤៦,៨% ។ នេះ​បង្ហាញ​ពី​តម្រូវការ​សម្រាប់​ការ​អនុវត្ត និង​ការ​គ្រប់គ្រង​ដ៏​រឹង​មាំ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ពាណិជ្ជកម្ម​ខុសច្បាប់ ​។

ផល​ប៉ះពាល់​អវិជ្ជមាន​លើ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ឧស្សាហកម្ម​គ្រឿង​ស្រវឹង គឺជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ផ្តល់​ការងារ និង​ជួយ​ដល់​អាជីវកម្ម​ក្នុងស្រុក​ ។ ពន្ធ​ខ្ពស់​អាច​រារាំង​កំណើន ប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​ស្ថិរភាព​សេដ្ឋកិច្ច​ ។ លើស​ពី​នេះ ការ​ប្តូរ​ទៅ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដែល​ខុសច្បាប់ ដោយសារ​ទំនិញ​ស្របច្បាប់​មាន​តំលៃ​ខ្ពស់ នាំ​ឲ្យ​បង្កើន​ហានិភ័យ​នៃ​ការ​ពុល និង​ផលវិបាក​សុខភាព​រយៈពេល​វែង ធ្វើ​ឱ្យ​មាន​បន្ទុក​ដល់​ប្រព័ន្ធ​ថែទាំ​សុខភាព​បន្ថែម​ទៀត និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​សុខភាព​សាធារណៈ​ ។

សេចក្តីសន្និដ្ឋាន និង​អនុសាសន៍
សមាគម​អ្នក​នាំ​ចូល ​និង​ចែកចាយ​ស្រា​បៀរ​ និង​ស្រា ​(WSBIDA)​ យើងខ្ញុំ សូម​សំណូមពរ​យ៉ាង​ទទូច​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នក​បង្កើត​គោលនយោបាយ​នានា ឱ្យ​ពិចារណា​លើ​យុទ្ធសាស្ត្រ​ណា​ផ្សេង ដើម្បី​ដោះស្រាយ​កង្វល់​សុខភាព​សាធារណៈ ដោយ​ពុំ​មាន​ផលវិបាក​សេដ្ឋកិច្ច និង​សង្គម​ដោយសារ​ការ​បង្កើន​ពន្ធ​ ។ វិធីសាស្ត្រ​ជាក់ស្តែង រួម​មាន​កម្មវិធី​អប់រំ​ដ៏​ទូលំទូលាយ បទ​ប្បញ្ញត្តិ​ប្រកបដោយ​តុល្យភាព និង​អន្តរាគមន៍​ដែល​បាន​កំណត់​ទុក​ ។ ការ​ពង្រឹង​សកម្មភាព​អនុវត្ត​ច្បាប់​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ ដូច​ជា អគ្គនាយកដ្ឋាន​ពន្ធដារ​, អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​, គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​, អគ្គនាយកដ្ឋាន ក​.​ប​.​ប និង​នគរបាល​ជាតិ តាម​រយៈ​កម្មវិធី​ត្រួតពិនិត្យ និង​អភិបាលកិច្ច​ទីផ្សារ​ជា​ប្រចាំ គឺជា​រឿង​ចាំបាច់​ ។

វិធានការ​គោលនយោបាយ​ពន្ធដារ​ប្រកបដោយ​ប្រសិទ្ធភាព​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការ​លើកកម្ពស់​កំណើន​ប្រកបដោយ​ចីរភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ ។ បរិយាកាស​គោលនយោបាយ​ពន្ធដារ​ប្រកបដោយ​តុល្យភាព​ជំរុញ​កំណើន​អាជីវកម្ម និង​ការ​រួមចំណែក​សេដ្ឋកិច្ច​ជា​វិជ្ជមាន ​។ ឧស្សាហកម្ម​គ្រឿង​ស្រវឹង​យើងខ្ញុំ ប្តេជ្ញា​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ដែល​បង្ក​គ្រោះថ្នាក់ តាម​រយៈ​ការ​ចែករំលែក​ការ​អនុវត្ត​ល្អ​បំផុត​ជា​អន្តរជាតិ និង​គាំទ្រ​គោលនយោបាយ​ពន្ធ​គ្រឿង​ស្រវឹង​ប្រកបដោយ​ប្រសិទ្ធភាព ​។

អំពី​សមាគម​អ្នក​នាំ​ចូល ​និង​ចែកចាយ​ស្រា​បៀរ​ និង​ស្រា ​(WSBIDA)
WSBIDA គឺជា​សមាគម​អព្យាក្រឹត​មួយ ដែល​បាន​ចុះបញ្ជី​ និង​ទទួលស្គាល់​ដោយ ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​ ១៤ ខែកក្កដា ឆ្នាំ ​២០២២​ ។ ជា​សមាគម​តំណាង​ឱ្យ​ក្រុមហ៊ុន​អ្នក​នាំ​ចូល និង​អ្នក​ចែកចាយ​គ្រឿង​ស្រវឹង​នៅ​កម្ពុជា សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​គ្រឿង ស្រវឹង​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​គោលនយោបាយ​គាំទ្រ​ដែល​រួមចំណែក​ដល់​សុខុមាលភាព​សេដ្ឋកិច្ច និង​សង្គម​ ។ សមាគម​មាន​ទី​តាំងនៅ អគារ​លេខ​១៧ មហាវិថី​សហព័ន្ធ​រុ​ស្សី ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​លេខ​ទំនាក់ទំនង (៨៥៥) ៧០ ៩៩៩ ៧៣៧​ ៕ អត្ថបទសហការ