បញ្ហាអាកប្បកិរិយា តើកូនគួរជួបអ្នកជំនាញដែ ឬទេ ?
រាជធានីភ្នំពេញ ៖ ឪពុកម្តាយទាំងអស់គ្នាតែងព្រួយបារម្ភពីកូនៗ ។ ពេលខ្លះការព្រួយបារម្ភ គឺថាតើពួកគេកំពុងលូតលាស់តាមរបៀបដែលមានសុខភាពល្អដែរ ឬទេ ? ឬថាតើពួកគេសប្បាយចិត្ត ឬអត់…
រាជធានីភ្នំពេញ ៖ ឪពុកម្តាយទាំងអស់គ្នាតែងព្រួយបារម្ភពីកូនៗ ។ ពេលខ្លះការព្រួយបារម្ភ គឺថាតើពួកគេកំពុងលូតលាស់តាមរបៀបដែលមានសុខភាពល្អដែរ ឬទេ ? ឬថាតើពួកគេសប្បាយចិត្ត ឬអត់…
រាជធានីភ្នំពេញ ៖ ឪពុកម្តាយទាំងអស់គ្នាតែងព្រួយបារម្ភពីកូនៗ ។ ពេលខ្លះការព្រួយបារម្ភ គឺថាតើពួកគេកំពុងលូតលាស់តាមរបៀបដែលមានសុខភាពល្អដែរ ឬទេ ? ឬថាតើពួកគេសប្បាយចិត្ត ឬអត់ ? ហើយច្បាស់ណាស់ យើងមិនចូលចិត្តឃើញពួកគេសោកសៅ ឬរងទុក្ខនោះទេ ។ ហើយពេលខ្លះឪពុកម្តាយក៏ព្រួយបារម្ភដោយសារអាកប្បកិរិយាមិនសមរម្យរបស់កុមារកំពុងបង្កបញ្ហាដល់ពួកគេ ឬសម្រាប់គ្រួសារទាំងមូល ។
បញ្ហាប្រឈមមួយនៃការចិញ្ចឹមកូន គឺការដឹងថា ពេលណាដែលការព្រួយបារម្ភរបស់យើង គឺជារឿងចាំបាច់ដែលត្រូវធ្វើសកម្មភាពអន្តរាគមណ៍ភ្លាមៗ ? តើអ្នកដឹងថា ពេលណាគួរទទួលបានជំនួយពីអ្នកជំនាញ ? មានភាពខុសប្លែកគ្នាជាច្រើននៅក្នុងរបៀបដែលកុមារលូតលាស់ ។ ប៉ុន្តែខាងក្រោមនេះ គឺជាចំណុចសំខាន់មួយចំនួនដែលអ្នកជំនាញណែនាំឱ្យឪពុកម្តាយពិចារណាក្នុងការសម្រេចចិត្តថា តើកុមារត្រូវការជំនួយពីអ្នកជំនាញដែរ ឬទេ ? ៖
តើឥរិយាបថអ្វីខ្លះដែលធ្វើឱ្យអ្នកព្រួយបារម្ភ ? ដើម្បីវាយតម្លៃស្ថានភាពរបស់អ្នកឱ្យបានច្បាស់លាស់ វាជារឿងសំខាន់ក្នុងការសង្កេត និងកត់ត្រាជាពិសេសអំពីរឿងដែលអ្នកព្រួយបារម្ភ ។ ព្យាយាមចៀសវាងការនិយាយទូទៅដូចជា «គេកំពុងធ្វើសកម្មភាពគ្រប់ពេល» ឬ «ពួកគេមិនសហការ» ។ ប៉ុន្តែសូមគិតអំពីអាកប្បកិរិយាជាក់លាក់ដូចជាគ្រូរបស់គេត្អូញត្អែរថា កូនអ្នកមិនចេះអត់ធ្មត់ ឆេវឆាវ ឆាប់ខឹង ឧហ្សាហ៍យំ ឬចេះតែចង់នៅម្នាក់ឯងជាដើម ។
តើវាកើតឡើងញឹកញាប់ប៉ុនណា ? ប្រសិនបើកូនរបស់អ្នកហាក់ដូចជាសោកសៅ តើវាកើតឡើងម្តងក្នុងមួយសប្តាហ៍ ឬច្រើនដង ? បើគេមានអារម្មណ៍តានតឹង តើកើតឡើងនៅពេលណា ? តើមានរយៈពេលប៉ុន្មាន ? ដោយសារអាកប្បកិរិយាដែលមានបញ្ហាជាច្រើនការភ័យខ្លាច ការរំជើបរំជួល ការឆាប់ខឹង ការឆេវឆាវ គឺជារឿងដែលកុមារទាំងអស់តែងមានពេលខ្លះរយៈពេល និងភាពញឹកញាប់ គឺជាគន្លឹះក្នុងការកំណត់អត្តសញ្ញាណជំងឺ ។
តើអាកប្បកិរិយាទាំងនេះនៅក្រៅកម្រិតធម្មតាសម្រាប់អាយុរបស់កូនអ្នកទេ ? តាមធម្មជាតិ កុមារមានកាលូតលាស់ខុសគ្នា ដូច្នេះវាអាចពិបាកក្នុងការបំបែកអាកប្បកិរិយាធម្មតាចេញពីបញ្ហាធ្ងន់ធ្ងរ ។ ជាញឹកញយ វាមានប្រយោជន៍ក្នុងការចែករំលែកការសង្កេតរបស់អ្នកជាមួយអ្នកជំនាញដែលឃើញកុមារជាច្រើន ដូចជាគ្រូបង្រៀន អ្នកចិត្តសាស្ត្រសាលា ឬគ្រូពេទ្យកុមារ ។ ពួកគេអាចផ្តល់ឱ្យអ្នកនូវទស្សនៈថា តើអាកប្បកិរិយារបស់កូនអ្នកខុសធម្មតាឬអត់សម្រាប់ក្រុមអាយុរបស់ពួកគេ ។ តើពួកគេមានការភ័យខ្លាច មិនស្តាប់បង្គាប់ ឬឆេវឆាវច្រើនជាងកុមារដទៃទៀតឬ ?
តើវាបានបន្តយូរប៉ុនណាហើយ ? អាកប្បកិរិយាដែលមានបញ្ហាដែលបានកើតឡើងក្នុងរយៈពេលពីរបីថ្ងៃ ឬពីរបីសប្តាហ៍ ជាញឹកញាប់អាចមកពីភាពតានតឹង ហើយវាអាចបាត់ទៅវិញដោយខ្លួនឯងតាមពេលវេលា ។ អាកប្បកិរិយាដែលនៅជាប់នឹងមួយខែ ឬច្រើនជាងនេះទំនងជាត្រូវការការព្យាបាល ។
តើបញ្ហានេះរំខានដល់ជីវិតកូនរបស់អ្នកកម្រិតណា ? វិធីល្អបំផុតដើម្បីប្រាប់ថា តើកូនរបស់អ្នកត្រូវការជំនួយដែរឬទេ គឺថាតើរោគសញ្ញា និងអាកប្បកិរិយារបស់ពួកគេកំពុងស្ថិតក្នុងរបៀបនៃជីវិតធម្មតារបស់ពួកគេឬអត់ ។ តើវារំខានដល់គ្រួសារ និងបង្កជម្លោះក្នុងផ្ទះ ឬ ? តើវាធ្វើឱ្យគាត់ពិបាកនៅសាលា ឬជាមួយមិត្តភ័ក្ដិទេ ? ប្រសិនបើកុមារមិនអាចធ្វើអ្វីដែលពួកគេចង់ ឬត្រូវធ្វើ ពួកគេអាចត្រូវការជំនួយ ៕ ប្រភព ៖ childmind
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ អបអរសាទរ បវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសចិន ចូលរៀនថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ ចូលរៀនថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។ សាលារៀនផ្តល់ជូនកញ្ចប់សិក្សាសម្រាប់គ្រួសារ (ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ) និងអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សាសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣១ ខែកក្កដា (សម្រាប់មត្តេយ្យ អង់គ្លេស និងចិន) និងថ្ងៃទី ២៥ ខែសីហា (ចំណេះទូទៅខ្មែរ) ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀងរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ