ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ!ជលផលសមុទ្រអើយ ចាប់កូនទូកនេសាទខ្មែរក្រីក្រ២គ្រឿងចោ.ទថាខុសច្បាប់ តែទូកនេសាទ​វៀតណាមពេញសមុទ្រអត់ដែលចាប់

3 ខែ មុន
  • ព្រះសីហនុ

ខេត្តកោះកុង ៖ ក្រុមមន្រ្តីជលផល ស្រុកបុទុមសាគរ ខេត្តកោះកុង មួយក្រុម កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានប្រើកប៉ាល់ប្រដេញ​តាម​ចាប់កូនទូកនេសាទខ្មែរក្រីក្រល្ហេមល្ហាមបានចំនួន២គ្រឿង…

ខេត្តកោះកុង ៖ ក្រុមមន្រ្តីជលផល ស្រុកបុទុមសាគរ ខេត្តកោះកុង មួយក្រុម កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានប្រើកប៉ាល់ប្រដេញ​តាម​ចាប់កូនទូកនេសាទខ្មែរក្រីក្រល្ហេមល្ហាមបានចំនួន២គ្រឿង ដោយបានចោទកូនទូកទាំង២នោះ ថាបានប្រើឧបករណ៍នេសាទខុសច្បាប់។ គឺឧបករណ៍ លបកន្ទុយកណ្តុរ នៅត្រង់ចំណុចភូមិសាស្ត្រឃុំថ្មស ។

តាមប្រជានេសាទជាច្រើនបានរាយការណ៍មកថា បន្ទាប់ពីក្រុមមន្ត្រីជលផលទាំងនោះ អូសយកកូនទូកទាំង២គ្រឿងមកដល់ទីតាំងស្នាក់ការរបស់ខ្លួន ក៏បានចុះឆែកឆេរក្នុងកូនទូកទាំង២ យ៉ាងហ្មត់​ចត់ និងរឹបអូសយកលបពីក្នុងកូនទូកបានចំនួន៣១០ខ្សែ ស្មើនឹង២,៤៨០ម៉ែត្រ ដើម្បីយកទៅកំទេចចោល ។

ម្ចាស់ទូកទី១-ឈ្មោះ សុំ នៀង រស់នៅភូមិកោះគ្រឹះស្នា ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចខេត្ត កំពត ។ ម្ចាស់ទូកទី២-ឈ្មោះ អុឹង សុភាព រស់នៅភូមិត្រពាំងននៀល ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។ ត្រូវធ្វើកិច្ចសន្យាបញ្ឈប់ប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំដូច្នេះទៀតនាំអោយអន្តរាយផលនេសាទសមុទ្រទៅថ្ងៃមុខ និងបញ្ឈប់ការឆ្លងដែនពីកំពតមកនេសាទនៅកោះកុងទៀត ។

ប្រជានេសាទនៅខេត្តកោះកុង ជាច្រើនបានរិះគន់ថា រាល់ថ្ងៃមានទូកនេសាទយួនចូលមកនេសាទស្ទើរតែពេញសមុទ្រខ្មែរ ជាពិសេសនៅចំណុចក្បែរៗកោះតាង និង ខាងក្រោយកោះស្តេច និងប្រើសុទ្ឋតែឧបករណ៍នេសាទស្វ័យប្រវត្តិ ឆក់ បោកគ្រាប់បែក ទូកភ្លើងភ្លឺដូចទីក្រុងក្នុងសមុទ្រដែលទូកខ្មែរគ្មានទេ ព័ទ្ធទូកអូសគូ ។ល។ សមត្ថកិច្ចមិនដែលចុះល្បាតមើលឬចាប់ម្តងណាឡើយ តែបើកូនទូកតូចៗរបស់ពលរដ្ឋក្រីក្រ ដូចជាករណីខាងលើនេះ ចុះទៅគ្រៀកយកពួកគាត់មកដូចចាប់ក្រុមចោរប្លន់ចឹង ធ្វើ​ឱ្យ​អ្នកនេសាទខ្មែរដែលក្រីក្រស្រាប់កាន់តែ​ក្រទៅៗ ងើបមុខអត់រួចឡើយ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ