រាជធានីភ្នំពេញ ៖ ពិធីសម្ពោធផ្សារទំនើប Chengxinlong ភ្នំពេញ និងពិធីផ្លាស់ប្តូរទីតាំងមជ្ឈមណ្ឌលបោះដុំ និងពិធីបុណ្យសែននំព្រះខែ នៅកម្ពុជាឆ្នាំ២០២៤ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនាព្រឹកថ្ងៃទី២៧ ខែកក្កដា នៅគេហដ្ឋានលេខ១០១៩ ផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តំណាង ភ្ញៀវ សំខាន់ ៗ ដែលបាន ចូល រួម ក្នុង ពិធី នេះមានដូចជា លោក ជិន ប៊ុនធឿន លេខាសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន និង នាយកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្រុមហ៊ុនបច្ចេកវិទ្យា Zhongdaogu(វូហាន)ខូអិលធីឌី ដែលមានលោក Huang Zhiming ជាស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មដុតនំចិន, លោកស្រី Lu Hong ប្រធានក្រុមហ៊ុន sabava , ប្រធានគ្រប់គ្រង ទូទៅនៃក្រុមហ៊ុនបច្ចេកវិទ្យាអាហារ Jun Huan ខូអិលធីឌី , លោក Wen Jie ប្រធានគណៈកម្មាធិការនិងជានាយកទីផ្សារនៃសមាគមអាហារចិន និពន្ធនាយកនៃទស្សនាវដ្តី《China Candy》《Snack Express》 អ្នកគ្រប់គ្រងពិព័រណ៍អាហារ“All Food” , លោក Li Jun អគ្គលេខាធិការរងគណៈកម្មាធិការជំនាញអាហារសម្រន់នៃសមាគមអាហារចិន, លោក Wang Xin ប្រធានផ្នែកពាណិជ្ជកម្មក្រៅប្រទេសនៃក្រុមហ៊ុន Eastroc Beverage , លោក He Xiansheng ស្ថាបនិកនិងជាប្រធានក្រុមហ៊ុនពាណិជ្ជកម្ម អន្តរជាតិChengxinlongខូអិលធីឌី និងលោកស្រី Zhu Zhu ប្រធាន ចាត់ការ ទូទៅក្រុមហ៊ុន រួមទាំងលោក Xiao Niankun អគ្គនាយករងក្រុមហ៊ុនផងដែរ។
នៅក្នុងរាត្រីនៃពិធីបើកសម្ពោធ ផ្សារទំនើបChengxinlong ភ្នំពេញនោះដែរ ក៏មានរៀបចំកម្មវិធីសម្តែងវប្បធម៌ដ៏អស្ចារ្យ និងពិធីជប់លៀងអាហារពេលល្ងាចដើម្បីថ្លែងអំណរគុណជាពិសេស ព្រមទាំងរៀបចំពិធីផ្តល់សិទ្ធិម៉ាកផលិតផលជាផ្លូវការ និងពិធីចុះហត្ថលេខាអំពីម៉ាកផលិតផលក្រុមហ៊ុនជាមួយនិងម៉ាកល្បីៗជាច្រើនមានដូចជា Eastroc BeverageCuiShengSheng LiuLiuMei Yangzhanggui Xinmaichao និងChaoLiuShu។ ក្នុង នោះ ទំហំ ទឹកប្រាក់នៃកិច្ច សហប្រតិបត្តិការ ដែល បាន ចុះ ហត្ថលេខា សរុបនេះមានតម្លៃជាង១០លាន ដុល្លារ អាមេរិក។
លោក Wangដែលជាអ្នកគ្រប់គ្រងហាង Chengxinlong ភ្នំពេញនិងជាតំណាងអោយ Chengxinlong បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវដែលបានមកចូលរួមក្នុងពិធីបើកនេះ បើទោះបីជាមានការងារមមាញឹកយ៉ាងណាក៏ដោយ។
ហាង Chengxinlong ភ្នំពេញបើកដំណើរការជាមួយទំនិញជាងមួយម៉ឺនមុខ តម្លៃសមរម្យ និងងាយស្រួលទិញផ្សារទំនើប Chengxinlong ភ្នំពេញ មានទុនវិនិយោគ ១៥លានដុល្លារអាមេរិក គ្របដណ្តប់លើផ្ទៃដីប្រមាណ ជា២ម៉ឺនម៉ែត្រការ៉េ និងមានផលិតផលជាង១៣៥០០ប្រភេទ ទីតាំងទំនិញ SKU រួមមានបារី និងភេសជ្ជៈមានជាតិអាល់កុល អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមានទាំងផលិតផលជប៉ុន កូរ៉េ ថៃ និងផលិតផលក្នុងស្រុកជាច្រើនផងដែរ។
ចំណែកបរិយាកាសក្នុងផ្សារទំនើបវិញគឺមានផាសុកភាព តម្លៃទំនិញសមរម្យ ការទិញទំនិញមានភាពងាយស្រួលដោយសេរី ដោយវានឹងបង្កើតបានជាបទពិសោធន៍ទិញទំនិញថ្មីសម្រាប់អ្នកប្រើប្រាស់ និងបំពេញតម្រូវការទិញទំនិញប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់ និងក្នុងហាងតែមួយ។
Chengxinlong មិនត្រឹមតែជាឃ្លាំងផ្គត់ផ្គង់លក់ដុំនិងលក់រាយដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតជាបណ្តាញផ្គត់ផ្គង់និងទីផ្សារលក់ ដែលបានជ្រើសរើសយ៉ាងហ្មត់ចត់សម្រាប់អ្នកចែកចាយនិងផ្គត់ផ្គង់ជាច្រើននៅក្នុងទីក្រុងភ្នំពេញថែមទៀតផង។
ផ្សារទំនើប Chengxinlong ភ្នំពេញ បើកដំណើរការជាមួយការផ្តល់ជូនពិសេស សូមណែនាំការបញ្ចុះតម្លៃដ៏ធំចំនួន៤!
ក្នុងពិធីបើកសម្ពោធ ផ្សារទំនើប Chengxinlong ភ្នំពេញ មានសកម្មភាពបញ្ចុះតម្លៃពិសេសៗជាច្រើន ជាមួយនឹងការបញ្ចុះតម្លៃទំនិញដែលមានក្នុងហាង កាដូស្វាគមន៍ កាដូពិសេសផ្តល់ឥតឈប់ឈរការបញ្ចុះតម្លៃលើការទិញទំនិញ តម្លៃទាបដែលនឹកស្មានមិនដល់ជាបន្តបន្ទាប់ ផ្តល់អត្ថប្រយោជន៍ដល់អតិថិជន។
១ ការបញ្ចុះតម្លៃលើការទិញទំនិញ
អំឡុងពេលបើកលក់ចាប់ពីថ្ងៃទី ២៧ ខែកក្កដាដល់ថ្ងៃទី ៣១ ខែកក្កដា
បញ្ចុះតម្លៃ ៥$ នៅពេលលោកអ្នកចំណាយចាប់ពី ១០០$ដល់១៩៩$
បញ្ចុះតម្លៃ ១០$ នៅពេលលោកអ្នកចំណាយចាប់ពី ២០០$ដល់២៩៩$
បញ្ចុះតម្លៃ $១៥ នៅពេលអ្នកចំណាយចាប់ពី ៣០០$ដល់៣៩៩$ជាដើម
ហើយក៏មានការបញ្ចុះតម្លៃលើប្រភេទទំនិញផ្សេងៗទៀតនៅក្នុងហាងផងដែរ
២ ការផ្តល់ជូនពិសេសសម្រាប់ការចូលជាសមាជិក
ការបញ្ចូលទឹកប្រាក់ជាសមាជិក Chengxinlong
អាចសន្សំលុយហើយមិនបារម្ភខ្លាចច្រើន
រាល់ពេលបញ្ចូល២០០$នឹងទទួលបាន១០$បន្ថែម
រាល់ពេលបញ្ចូល៥០០$នឹងទទួលបាន៣៥$បន្ថែម
រាល់ពេលបញ្ចូល១០០០$នឹងទទួលបាន១០០$បន្ថែម
រាល់ពេលបញ្ចូល៥០០០$នឹងទទួលបាន៦០០$បន្ថែម
រាល់ពេលបញ្ចូល១០០០០$នឹងទទួលបាន១៥០០$បន្ថែម
៣ ការចាប់ឆ្នោតផ្សងសំណាង
អំឡុងពេលបើកដំណើរការពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែកក្កដា ប្រសិនបើលោកអ្នកចំណាយអស់៥០$ នោះលោកអ្នកនឹងអាចចូលរួមចាប់ឆ្នោតបាន១ដង ចំណាយអស់១០០$ អ្នកនឹងអាចចូលរួមចាប់ឆ្នោត២ដង ទិញកាន់តែច្រើន ឱកាសចាប់ឆ្នោតទទួលបានកាន់តែច្រើន ដោយនឹងជ្រើសរើសធ្វើការចាប់ឆ្នោតចំនួន១០០នាក់ជារៀងរាល់ថ្ងៃដែរចាប់ឆ្នោតរហូតដល់អស់សន្លឹកឆ្នោត ដោយអ្នកឈ្នះសរុបមានចំនួន៨០នាក់ ។
៤ ពិធីបុណ្យនំព្រះខែ
ក្នុងនាមជាភ្នាក់ងារលក់នំព្រះខែអស់រយៈពេលជាង២០ឆ្នាំមកហើយChengxinlong មានបទពិសោធន៍ និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងមានធនធានដ៏សំបូរបែប វាគឺជាភ្នាក់ងាររបស់ម៉ាកនំសែនព្រះខែដ៏ល្បីៗជាច្រើនរបស់ប្រទេសចិនមាន ដូចជា Su Yue, Guang Yue, នំព្រះខែព្រិល និងនំព្រះខែជាប្រអប់អំណោយ មានច្រើនប្រភេទ អាចរកបានតាមតម្រូវការបាន។
ក្នុងឱកាសពិធីបុណ្យសែននំព្រះខែដែលនឹងឈានចូលមកដល់ខាងនេះ នៅថ្ងៃទី ២៧ ខែកក្កដា Chengxinlong ក៏បានណែនាំចំពោះកញ្ចប់បញ្ចុះតម្លៃយ៉ាងច្រើន និងផ្តល់រង្វាន់ដ៏សម្បូរបែប! យើងសូមអញ្ជើញលោកអ្នកជាអ្នកលក់ផ្ទាល់ និង អ្នកចែកចាយអាចមកសហការទំនាក់ទំនងជាមួយយើងខ្ញុំ បានគ្រប់ពេលវេលា។
ក្រុមហ៊ុនChengxinlong Trading បានបើកហាងចំនួន៧ក្នុងរយៈពេល៥ឆ្នាំ បង្កើតទម្រង់ឃ្លាំងលក់ដុំ និងលក់រាយថ្មីនៅកម្ពុជា ក្រុមហ៊ុនChengxinlong Trading ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ វាជាផ្សារទំនើបប្រភេទឃ្លាំងទំនើបដំបូងគេដែលរួមបញ្ចូលឃ្លាំងស្តុក ការដឹកជញ្ជូន ផ្សារទំនើបលក់ដុំនិងរាយ។ វាជាភ្នាក់ងាររបស់ម៉ាកល្បីពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង កម្ពុជា វៀតណាម ប្រទេសថៃនិងបណ្តាប្រទេសផ្សេងទៀត ដែលមានម្ហូបអាហារ ភេសជ្ជៈ គ្រឿងស្រវឹង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ ល។
Chengxinlong Trading មានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា មានសាខានៅក្រុងបាវិត ប៉ោយប៉ែត ជ្រៃធំ ខេត្តសៀមរាបខេត្តព្រះសីហនុ និងខេត្តកែប ទីតាំងសាខានៅខេត្តត្បូងឃ្មុំក៏កំពុងតែរៀបចំតម្លើងដែរ។ រហូតមកដល់ពេលនេះឃ្លាំងស្តុកទំនិញនៅទូទាំងប្រទេសកម្ពុជា មានផ្ទៃដីសរុប ប្រមាណ៣ម៉ឺនម៉ែត្រការ៉េឯណោះ។
១ ឃ្លាំងធំនៅទីក្រុងភ្នំពេញ
២ ឃ្លាំងផ្សារទំនើបនៅក្រុងបាវិត
៣ ឃ្លាំងផ្សារទំនើបនៅជ្រៃធំ
៤ ឃ្លាំងផ្សារទំនើបនៅប៉ោយប៉ែត
៥ សាខាក្រុមហ៊ុននៅខេត្តសៀមរាប
៦ ហាងថ្មីនៅខេត្តព្រះសីហនុ និងខេត្តកែបនឹងបើកនៅពេលឆាប់ៗនេះ ។
Chengxinlong Trading ពឹងផ្អែកលើប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំនៃទីស្នាក់ការកណ្តាលនៅប្រទេសចិន ជាមួយនឹងក្រុមគ្រប់គ្រងដ៏ល្អឥតខ្ចោះនិងក្រុមដឹកជញ្ជូនជំនាញរបស់ផ្សារទំនើបក្នុងស្រុកបានចាក់ឫសក្នុងប្រទេសកម្ពុជានិងរីកចម្រើនទៅមុខជាបន្តបន្ទាប់។ វាមិនត្រឹមតែជាការបង្កើតគំរូអាជីវកម្មថ្មីជារូបមន្ត “ឃ្លាំង + លក់ដុំ + លក់រាយ” សម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំណត់ស្តង់ដារនៅក្នុងវិស័យនេះផងដែរ ។
បច្ចុប្បន្ន Chengxinlong Trading មានក្រុមការងារជំនាញដែលមានបុគ្គលិកជនជាតិចិនផង និងពលរដ្ឋកម្ពុជាផងសរុបចំនួន៣០០នាក់។ក្នុងនោះ ក្រុមចែកចាយត្រូវបានបែងចែកជាក្រុមរហ័ស ក្រុមកាន់តែរហ័ស និងក្រុមបន្ទាន់ខ្លាំង ជាដើមដើម្បីធានាថាតំណភ្ជាប់ទាំងអស់គឺត្រូវមានល្បឿនលឿន ត្រឹមត្រូវ មានជំនាញនិងប្រសិទ្ធភាពខ្ពស់ ។
ចំពោះការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ គឺយកចិត្តទុកដាក់ទៅលើគុណភាពនិងប្រសិទ្ធភាព លេចចេញជាបណ្តើរៗ ជាឈ្មួញផ្គត់ផ្គង់អាហារភេសជ្ជៈនិងទំនិញចិនធំជាងគេនៅកម្ពុជា និងបង្កើតបានជាម៉ាកយីហោទំនិញខ្នាតធំលក់ដាច់ខ្លាំងដំបូងគេបង្អស់ដែលបណ្តាក់ទុនដោយនប្រទេសចិនដោយមានចំណូលប្រចាំឆ្នាំលើសពី ២០លានដុល្លារអាមេរិក។
Chengxinlong Trading តែងតែជឿថាដំណើរការចែកចាយតាមស្តង់ដារគឺជាគន្លឹះសម្រាប់ធានាល្បឿនចែកចាយ និងគុណភាពសេវាកម្ម។ចាប់ពីដំណើរការបញ្ជាទិញរហូតដល់ការបែងចែកនៅក្នុងឃ្លាំង រហូតដល់ការដឹកជញ្ជូនពីផ្ទះមួយទៅផ្ទះមួយ និងគ្រប់ដំណាក់កាលត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ដោយអនុវត្តការត្រួតពិនិត្យ និងការបញ្ជាក់ផ្ទួនគ្នាពីរដងហើយដឹកជញ្ជូនទៅគ្រប់ទិសទីតែម្តង។
Chengxinlong Trading តែងតែប្រកាន់ខ្ជាប់នូវគុណតម្លៃសេវាកម្មជាសំខាន់ ហើយទទួលបាននូវទំនុកចិត្តយ៉ាងទូលំទូលាយ។ សព្វថ្ងៃនេះអតិថិជននៅទូទាំងប្រទេសកម្ពុជា មានទាំងអនឡាញ និងក្នុងហាង រួមមានផ្សារទំនើបអ៊ីអន ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបឡាក់គី ផ្សារទំនើបព្រីនស៍និងផ្សារទំនើបចិនទាំងអស់ក្នុងប្រទេសកម្ពុជា។ ស្របពេលជាមួយគ្នានេះដែរ វាក៏បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកល្បីៗដូចជា ZTO E-GetS tinhtinh Shop និង WOWNOW។ល។
នាពេលអនាគត Chengxinlong Trading នឹងបន្តពង្រីកទីផ្សារ ប្រែក្លាយជាអ្នកនាំមុខគេនៃឧស្សាហកម្មនេះនិងចាប់ដៃគូសហការជាមួយអ្នកដែលមានឧត្តមគតិខ្ពស់ដើម្បីបង្កើតទំព័រថ្មីមួយនៅក្នុងយុគសម័យជាមួយគ្នា។
ស្វាគមន៍សម្រាប់ការប្រឹក្សា និងសហការលេខទំនាក់ទំនង៖ ០៩៧ ៦៥ ៨៨ ៧៧៧/ ០៩៧ ៦៥ ៧៧ ៨៨៨
អាស័យដ្ឋានពិធីជប់លៀងអាហារពេលល្ងាច៖ ផ្ទះលេខ ១០១៩ ផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទីតាំង Google map ៖ https://maps.app.goo.gl/ZnsGZHcmPoxzc2m87?g_st=ic
កាលបរិច្ឆេទពិធីជប់លៀងអាហារពេលល្ងាច៖ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១៨:០០
ចែករំលែកព័តមាននេះ