រាជធានីភ្នំពេញ ៖ ឪពុកម្តាយគ្រប់រូបប្រាថ្នាចង់ឱ្យកូនៗសប្បាយរីករាយ មានទំនុកចិត្ត និងចេះត្រិះរិះគិតពិចារណា ។ ប៉ុន្តែតើយើងត្រូវធ្វើដូចម្តេច ដើម្បីដឹងថា អ្វីដែលយើងកំពុងធ្វើ គឺត្រឹមត្រូវសម្រាប់ពួកគេ ?
ផ្តល់ឱ្យពួកគេនូវអារម្មណ៍សុវត្ថិភាព ៖ ការធ្វើឱ្យពួកគេមានអារម្មណ៍ថា មានសុវត្ថិភាពអាចជួយបង្កើនទំនុកចិត្ត និងសមត្ថភាពរបស់ពួកគេកាន់តែល្អប្រសើរ ។
ច្រៀងឱ្យពួកគេស្តាប់ ៖ ការច្រៀងបំពេរអាចធ្វើឱ្យទារកស្ងប់ស្ងាត់ និងគេងលក់បានយូរ ។ ការច្រៀងឱ្យកូនធំស្តាប់អាចជួយបន្ធូរអារម្មណ៍របស់ពួកគេ ជាជាងគ្រាន់តែនិយាយជាមួយពួកគេ ។
កុំឱ្យមានរបស់លេងច្រើនពេក ៖ មិនមានអ្វីខុសទេ ក្នុងការជួយដល់ការអភិវឌ្ឍន៍របស់កូនអ្នក តាមរយៈការប្រើប្រាស់សម្ភារ ឬរបស់លេងអប់រំ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានរកឃើញថា របស់លេងកាន់តែតិច វាអាចជំរុញឱ្យក្មេងមានការច្នៃប្រឌិតកាន់តែខ្ពស់ ។
ឱ្យពួកគេចូលគេងឱ្យបានឆាប់ ៖ ការសិក្សាជាច្រើនបានរកឃើញថា ទម្លាប់ចូលគេងដ៏ល្អជាប់លាប់ ទម្លាប់ចូលគេងពីព្រលប់ គឺល្អសម្រាប់សុខភាពរបស់ក្មេងៗ ។
បោះបង់ចោលបច្ចេកវិទ្យា ៖ ការប្រើប្រាស់បច្ចេកវិទ្យាខ្លាំងពេកអាចអាក្រក់សម្រាប់ទំនាក់ទំនងរវាងឪពុកម្តាយ និងកូនតូច ក៏ដូចជាការលូតលាស់របស់ក្មេងៗផងដែរ ។ ស្មាតហ្វូនអាចធ្វើឱ្យជីវិតកាន់តែងាយស្រួល និងរីករាយជាងមុន ។ សេវាកម្មអនឡាញអាចជួយសន្សំសំចៃពេលវេលា និងលុយកាក់ ប៉ុន្តែពេលខ្លះ វាធ្វើឱ្យឪពុកម្តាយអសកម្ម លែងចេះធ្វើអ្វីដោយដៃ លែងចេះធ្វើអ្វីដោយកម្លាំង ហើយសូម្បីតែពេលខ្លះ លែងមានពេលវេលាលេងជាមួយកូនតូចរបស់ពួកគេទៀតផង ។
ព្យាយាមមិនឱ្យមានការបង្ខិតបង្ខំ ៖ ការបង្ខំកូនរបស់អ្នកឱ្យធ្វើអ្វីមួយផ្ទុយនឹងឆន្ទៈរបស់ពួកគេអាចនាំឱ្យប៉ះពាល់ដល់អាកប្បកិរិយា និងការលូតលាស់របស់កូន ។
ថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ ៖ ការថែរក្សាសុខភាពផ្លូវចិត្តបានល្អ ការធ្លាក់ទឹកចិត្តតិចតួច និងការគោរពខ្លួនឯងកាន់តែប្រសើរបានជួយឱ្យឪពុកម្តាយមានភាពវិជ្ជមាន ហើយឥទ្ធិពលនៃការមានអារម្មណ៍ល្អ និងភាពជាឪពុកម្តាយជាវិជ្ជមាន អាចជួយឱ្យកូនក្មេងលូតលាស់កាន់តែប្រសើរ ។
ចូលរួមជាមួយគ្នា ៖ កុមាររៀនកាន់តែល្អប្រសើរ ប្រសិនបើមានការចូលរួមពីឪពុកម្តាយក្នុងការនៅជាមួយកូន និងបង្រៀនកូនបន្ថែម ។ ក្រៅពីឪពុកម្តាយ បងប្អូន ពូមីង និងជីដូនជីតាក៏ដើរតួនាទីសំខាន់ចំពោះរឿងនេះផងដែរ ។
មានការច្នៃប្រឌិត ៖ ការលេងប្រកបដោយភាពច្នៃប្រឌិតជាមួយកូនញឹកញាប់អាចកាត់បន្ថយហានិភ័យនៃបញ្ហាអាកប្បកិរិយា ហើយអ្វីដែលសំខាន់ គឺវាសប្បាយផងដែរ ។ ចុងក្រោយឪពុកម្តាយ កូន និងទំនាក់ទំនងនីមួយៗគឺខុសគ្នា ។ ដូច្នេះ វាគ្មានល្បិចណាមួយដើម្បីចិញ្ចឹមកូនដែលមានសុភមង្គល សុខភាពល្អ និងចេះគិតគូរនោះទេ ។ អ្វីដែលអាចដំណើរការសម្រាប់គ្រួសារមួយ ប្រហែលជាមិនមែនសម្រាប់គ្រួសារមួយផ្សេងទៀតទេ ។ មិនថាអ្នកមានស្ទីលចិញ្ចឹមកូនបែបណា ការចំណាយពេលរីករាយជាមួយកូន គឺល្អសម្រាប់មនុស្សគ្រប់គ្នា ៕ ប្រភព ៖ nct
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ អបអរសាទរ បវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសចិន ចូលរៀនថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ ចូលរៀនថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។ សាលារៀនផ្តល់ជូនកញ្ចប់សិក្សាសម្រាប់គ្រួសារ (ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ) និងអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សាសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣១ ខែកក្កដា (សម្រាប់មត្តេយ្យ អង់គ្លេស និងចិន) និងថ្ងៃទី ២៥ ខែសីហា (ចំណេះទូទៅខ្មែរ) ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀងរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ