រាជធានីភ្នំពេញ ៖ បន្ទាប់ពីបើកប្រតិបត្តិការក្នុងវិស័យអប់រំរយៈពេល ១៦ ឆ្នាំប្រកបដោយជោគជ័យ វេសឡាញ អេឌ្យូខេសិន គ្រុប បានពង្រីកវិសាលអប់រំរបស់ខ្លួនបន្ថែមចំនួន ៤ ទីតាំងថី្មទៀត សាលារៀនវ៉េស្ទឡាញន៍ សាខាទី ១១ នៅក្រុងតាខ្មៅ ខេត្តកណ្តាល សាខាទី ១២ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ សាខាទី ១៣ ឈូកមាស និងសាលារៀនណត្សឡាញន៍ ១ ទីតាំងថ្មីទៀត សាខាទី ២ ចំការដូង ។ សាលារៀនចាប់ផ្តើមវគ្គសិក្សាថ្មីនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ សម្រាប់កម្មវិធីមត្តេយ្យខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន និងបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៤ សម្រាប់កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ។
ដើម្បីអបអរបើកទីតាំងថ្មីនេះ សាលារៀននឹងផ្តល់ជូនអាហារូបករណ៍ ២០% លើតម្លៃសិក្សា ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សារហូតដល់ ៥ ឆ្នាំ សម្រាប់ការចុះឈ្មោះចូលរៀនមុនមួយថ្ងៃនៃកាលបច្ឆេទចូលរៀនខាងលើ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 092 888 499 | 087 458 282 ឬតេឡេក្រាម @wegcustomerservice ។
សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ផ្តល់ជូនកម្មវិធីសិក្សាមត្តេយ្យភាសាខ្មែរនិងអង់គ្លេស (អាយុ ៣-៥ ឆ្នាំ) កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ (អាយុ ៦-១២ ឆ្នាំ) កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។ ដោយឡែក សាលារៀនវ៉េស្ទឡាញន៍ សាខាឈូកមាសផ្តោតលើកម្មវិធីថែទាំនិងអប់រំកុមារតូច និងកម្មវិធីមត្តេយ្យ ដែលចាប់ទទួលកុមារចាប់ពីអាយុ ១ ឆ្នាំកន្លះឡើងទៅ ។
ក្រៅពីកម្មវិធីសិក្សាគោលស្របតាមក្រសួងអប់រំ យុវជន និងកីឡា បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បានរៀបចំបញ្ចូលក្នុងកម្មវិធីដែលនាំមកពីក្រៅប្រទេស ដោយផ្តោតទៅលើជំនាញបំណិនសតវត្សរ៍ទី ២១ ពោលគឺដើម្បីជួយឱ្យសិស្សអាចសម្របខ្លួនទៅនឹងបម្រែបម្រួលបរិបទសង្គម សេដ្ឋកិច្ច ក៏ដូចជាសម្រាប់ទីផ្សារការងារនៅពេលអនាគតដូចជា កម្មវិធីបណ្តុះបណ្តាលទម្លាប់ល្អទាំង ៧ សម្រាប់បុគ្គលឆ្នើម ដែលផ្តោតសំខាន់លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិយាម្បទា, កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ ដែលជួយជំរុញនិងបណ្តុះបណ្តាលចំណេះដឹងសេដ្ឋកិច្ច ចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាព ។
នៅឆ្នាំសិក្សាថ្មីនេះ ដែលបណ្តាញសាលារៀននឹងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីជួយកសាងសិស្សានុសិស្សឱ្យក្លាយជាមូលធនមនុស្សរបស់កម្ពុជា ដែលមានដូចជា មុខវិជ្ជាបច្ចេកវិទ្យា និងព័ត៌មាន (ICT) មុខវិជ្ជាសីលធម៌ពលរដ្ឋនិងចរិយាវិទ្យា មុខវិជ្ជាបំណិនជីវិត ក៏ដូចជាមុខវិជ្ជាសេដ្ឋកិច្ចជាដើម ។
ដើម្បីជួយបង្កើនគុណសិក្សារបស់សិស្សានុសិស្សឳ្យកាន់តែប្រសើរឡើង សាលារៀនបានបន្ថែមបច្ចេកវិទ្យាអប់រំ រៀននិងបង្រៀនតាមប្រព័ន្ធអនឡាញ ដូចជា ៖ សង្កប្បៈ ( Sangapac) សម្រាប់សិស្សថ្នាក់ទី ១ ទី ៤, E-school សម្រាប់សិស្សថ្នាក់ទី ៩-១២ និង Desdopi សម្រាប់សិស្សថ្នាក់ទី ៧ ទី ១២ ។
សូមជម្រាបថា សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ គឺជាបុត្រសម្ព័ន្ធនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានសាខាចំនួន ១៥ ក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបង និងមានសិស្សសរុប ១៤០០០ នាក់ ។ ចំពោះទីតាំងសាលារៀនវ៉េស្ទឡាញន៍មាន ៖ សាខាសន្ធរម៉ុក សាខាទួលទំពូង សាខាច្បារអំពៅ សាខាទួលស្វាយព្រៃ សាខាទួលសង្កែ សាខាភ្នំពេញថ្មី សាខាដូនពេញ សាខាចំការដូង សាខាព្រែកលៀប សាខាបាត់ដំបង សាខាតាខ្មៅ សាខាក្រុងច្បារមន សាខាឈូកមាស និងសាលារៀនណត្សឡាញន៍ សាខាស្ទឹងមានជ័យ និងសាខាចំការដូង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ