រាជធានីភ្នំពេញ ៖ ចិត្តជាស្រី យល់សប្ដិថាប្ដីមានប្រពន្ធថ្មី ខឹងទាំងក្នុងយល់សប្ដិ ភ្ញាក់ពីគេងក៏នៅតែខឹង ! ដ្បិតតែជាយល់សប្ដិ តែក្នុងនាមជាមនុស្សស្រី នៅតែមានកូនចិត្តសង្ស័យថា តិចប្ដីមានប្រពន្ធថ្មីមែនទៅ ? ស្រាប់តែល្ងាចឡើង ប្ដីមកស៊ុបប្រាយមែន តែមិនមែននាំប្រពន្ធថ្មីមកទេ គឺនាំយករថយន្តបកកេស Ford Ranger ស៊េរីថ្មី ១ គ្រឿង ដែលជាសំណាងត្រូវរង្វាន់ពី CAMBODIA BEER ដែលគាត់បានទិញត្រឹមតែ ៣ កំប៉ុងប៉ុណ្ណោះ ។
បងប្រុស សុខ ចំរើន អ្នកខេត្តបន្ទាយមានជ័យ ជាអតិថិជនមហាសំណាងទី ៣៥ ដែលឈ្នះរង្វាន់រថយន្ត Ford Ranger ស៊េរីថ្មីពី CAMBODIA BEER ។ រថយន្តបកកេស Ford Ranger ស៊េរីថ្មីនេះ បានប្រគល់ជូនគាត់ស្របពេលជាមួយបេសកកម្មចែករថយន្តរបស់ CAMBODIA BEER សរុបដល់ទៅ៥គ្រឿង ជាមួយអតិថិជន ៤នាក់ ផ្សេងទៀត ។ អតិថិជនកំពូលមហាសំណាងទាំង៥រូប រួមមាន៖ ១). អ្នកស្រី មេត ហន រស់នៅខេត្តបាត់ដំបង, ២). លោក វ៉ាន់ វិវឌ្ឍ រស់នៅខេត្តកំពង់ធំ, ៣). លោក ឡាំ ចាន់ធូ រស់នៅខេត្តព្រៃវែង ៤). លោក លី ចាន់ប៊ុន រស់នៅខេត្តកំពង់ស្ពឺ និងរូបគាត់ផ្ទាល់ឈ្មោះ សុខ ចំរើន រស់នៅខេត្តបន្ទាយមានជ័យ ។
សូមអបអរសាទរអតិថិជន កំពូលមហាសំណាងទាំង ៥ រូប ដែលឈ្នះរថយន្តបកកេស Ford Ranger ស៊េរីថ្មីទាំង ៥ គ្រឿងពី CAMBODIA BEER ។ អតិថិជនមហាសំណាងបន្ទាប់អាចជារូបអ្នក ព្រោះ CAMBODIA BEER មានរង្វាន់ញាក់សាច់ជាច្រើនជារៀងរាល់ខែដូចជា ខុនដូដ៏ប្រណិត ជីប ម៉ុង លែន, រថយន្តបកកេស Ford Ranger ស៊េរីថ្មីជាច្រើនគ្រឿង, ម៉ូតូជាច្រើនរង្វាន់ និងលុយសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ CAMBODIA BEER, បង្កើនភាពស្និទ្ធស្នាល ! រង្វាន់ញាក់សាច់ !
ពិសាដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ