រដ្ឋមន្ត្រីការពារជាតិ ចុះត្រួតពិនិត្យកម្លាំងស្វែងរកឧទ្ធម្ភាគចក្រដែលធ្លាក់
- ភ្នំពេញ
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះត្រួតពិនិត្យកងកម្លាំងស្វែងរកឧទ្ធម្ភាគច្រកដោយផ្ទាល់ កាលពី
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះត្រួតពិនិត្យកងកម្លាំងស្វែងរកឧទ្ធម្ភាគច្រកដោយផ្ទាល់ កាលពី
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះត្រួតពិនិត្យកងកម្លាំងស្វែងរកឧទ្ធម្ភាគច្រកដោយផ្ទាល់ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពេលដែលប្រតិបត្តិការរុករកនៅមិនទាន់មានដំណឹង ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា នាយឧត្តមសេនីយ៍ ទៀ សីហា បានអញ្ជើញចុះពិនិត្យផ្ទាល់នៅតំបន់ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ពេលកំពុងហ្វឹកហ្វឺន។
លោកបានបញ្ជាក់ថា នេះជាថ្ងៃទី៥ ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្ម ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។
ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលធ្លាក់នេះ គឺប្រភេទ Z-9 ផលិតនៅប្រទេសចិន ហើយនេះគឺជាលើកទី២ ដែលឧទ្ធម្ភាចក្រប្រភេទនេះ បានជួបឧបត្តិហេតុធ្លាក់បែបនេះ ។ នៅលើឧទ្ធម្ភាគចក្រដែលធ្លាក់នេះ ត្រូវបានគេជឿជាក់ថា មានមនុស្ស២នាក់ ហើយហោះហើរក្រោមកម្មវិធីហ្វឹកហ្វឺន ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ