ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​អាច​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​លុះ​ត្រា​តែ​ចប់​សង្គ្រាម​សិន

3 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​ប្លីង​ខិន ថ្លែង​ថា​ដើរ​ដល់​ដំណាក់​កាល​នេះ​ហើយ​ អ៊ុយ​ក្រែន​ និង​ណាតូ​នឹង​នៅ​តែ​បន្ត​នីតិ​វិធី​ក្នុង​ការ​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមាជិក​របស់​ខ្លួន​។ មាន​ន័យ​ថា​គម្រោង​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមាជិក​មិន​អាច​ប្រែ​ក្រឡាស់​វិញ​បាន​ឡើយ​។ ប៉ុន្តែ​​រដ្ឋ​មន្ត្រី​រូប​នេះ​សូម​បញ្ជាក់​​ថា​​បើ​ទុក​​អង្គ​ការ​ណាតូ​ទទួល​យក​​​អ៊ុយ​ក្រែន​​ជា​សមាជិក​ក៏​មិ​ន​មែន​នៅ​ក្នុង​កាលៈ​ទេសៈ​សង្គ្រាម​បែប​នេះ​ដែរ​។ ត្រូវ​រង់​ចាំ​រហូត​ដល់​សង្គ្រាម​អ៊ុយ​ក្រែន​បិទ​បញ្ចប់​ទាំង​ស្រុង​។​​​​ គេ​រំពឹង​ថា​នៅ​យប់​ថ្ងៃ​ពុធ​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​ប្លីង​ខិន ថ្លែង​ថា​ដើរ​ដល់​ដំណាក់​កាល​នេះ​ហើយ​ អ៊ុយ​ក្រែន​ និង​ណាតូ​នឹង​នៅ​តែ​បន្ត​នីតិ​វិធី​ក្នុង​ការ​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមាជិក​របស់​ខ្លួន​។ មាន​ន័យ​ថា​គម្រោង​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមាជិក​មិន​អាច​ប្រែ​ក្រឡាស់​វិញ​បាន​ឡើយ​។ ប៉ុន្តែ​​រដ្ឋ​មន្ត្រី​រូប​នេះ​សូម​បញ្ជាក់​​ថា​​បើ​ទុក​​អង្គ​ការ​ណាតូ​ទទួល​យក​​​អ៊ុយ​ក្រែន​​ជា​សមាជិក​ក៏​មិ​ន​មែន​នៅ​ក្នុង​កាលៈ​ទេសៈ​សង្គ្រាម​បែប​នេះ​ដែរ​។ ត្រូវ​រង់​ចាំ​រហូត​ដល់​សង្គ្រាម​អ៊ុយ​ក្រែន​បិទ​បញ្ចប់​ទាំង​ស្រុង​។​​​​

គេ​រំពឹង​ថា​នៅ​យប់​ថ្ងៃ​ពុធ​ ឬ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ សមាជិក​​អង្គ​ការ​ណាតូ​ទាំង​៣២​ប្រទេស​​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍រួម​មួយ​​ដើម្បី​បញ្ជាក់​ថា​ខ្លួន​នៅ​តែ​ប្ដេជ្ញា​ចិត្ត​គាំទ្រ​អ៊ុយ​ក្រែន​ជា​និច្ច​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​អឺរ៉ុប​ម្នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ហើយ​ដែល​បាន​ពិនិត្យ​ឃើញ​សេចក្ដី​ព្រាង​​នៃ​សេចក្ដី​ថ្លែង​ការណ៍​​។ ប្រធានា​ធិបតី​អ៊ុយ​ក្រែន ​បាន​តស៊ូ​ជា​យូរ​មក​ហើយ​ដើម្បី​ឱ្យ​អង្គ​ការ​ណាតូ​បើ​មិន​ទាន់​ឈាន​ដល់​ការ​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមាជិក​របស់​ខ្លួន​​ទេ​។ ហោច​ណាស់​ក៏​ធ្វើ​សេចក្ដី​ប្រកាស​ឱ្យ​បាន​ច្បាស់​ៗ​​ថា​ខ្លួន​ត្រៀម​ទទួល​យក​ប្រទេស​អ៊ុយ​ក្រែន​ជា​សមាជិក​នា​ពេល​អនា​គត​។​​

តាម​ចិត្ត​របស់​លោក​ហ្សេឡិន​ស្គី លោក​ចង់​ចូល​ណាតូ​នៅ​ពេល​កំពុង​ផ្ទុះ​សង្គ្រាម​ជា​មួយ​រុស្ស៊ី​។ ប៉ុន្តែ​ប្រទេស​អាមេរិក និង​ប្រទេស​ខ្លះ​ទៀត​​បាន​ជំទាស់​​ថា​អ៊ុយ​ក្រែន​គួរ​ណាស់​រង់​ចាំ​ពេល​វេលា​ល្អ​មក​ដល់​សិន​។ បើ​ទទួ​លយក​ទាំង​ពេល​កំពុង​ច្បាំង​គ្នា​បែប​នេះ​មិន​សូវ​ល្អ​ទេ​។ ​អង្គ​ការណាតូ និង​រុស្ស៊ី​អាច​នឹង​​​ធ្លាក់​ទៅ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​​ដោយ​សារ​អ៊ុយ​ក្រែន​។​

ចំណុច​មួយ​ទៀត​ដែល​កំពុង​ចោទជា​បញ្ហា​​គឺ​អំពើ​ពុក​រលួយ​ធ្ងន់​ធ្ងរ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​រដ្ឋាភិបាល​អ៊ុយ​ក្រែន​។ ដូច្នេះ ​សមាជិក​អង្គ​ការ​ណាតូ​​ចង់​ឃើញ​អ៊ុយ​ក្រែន​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ជ្រះ​ស្រឡះ​ជា​មុន​សិន​។ ម៉្យាង​ទៀត​ ពួក​គេ​ក៏​ចង់​ឃើញ​អ៊ុយ​ក្រែន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ដឹក​នាំ​ប្រទេស​ផង​ដែរ​។ បើ​សិន​អង្គ​ការ​ណាតូ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ទទួលយក​អ៊ុយ​ក្រែន​ជា​សមាជិក​របស់​ខ្លួន​បែប​នេះ​ ​លោក​ពូទីន​ខក​ចិត្ត​មិន​​ស្ទើរ​ទេ​។

លោក​បាន​ជំទាស់​តាំង​ពី​ដំបូង​ដៃ​ចំពោះ​​រឿង​នេះ។ ម៉្យាង​ទៀត​ សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​​ក៏​ដោយ​សារ​រឿង​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​នេះ​​ផង​ដែរ​​​​។ លោក​ពូទីន​ថ្លែង​ថា​ណាតូ​បាន​វាត​​ទី​ជិត​ដល់​របង​ផ្ទះ​របស់​រុស្ស៊ី​ហើយ។ ​ដូច្នេះ​នឹង​ប៉ះ​ពាល់​សន្តិ​សុខ​ជាតិ និង​ផល​ប្រយោជន៍​ជាតិ​របស់​រុស្ស៊ី​។​​ អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​បញ្ជាក់​​​ថា​បើ​ទុក​ជា​​អ៊ុយ​​ក្រែន​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​​ក៏​មិន​មែន​ចូល​នៅ​ក្នុង​ពេល​ឆាប់​នេះ​ដែរ​។ លោក​បាន​និយាយ​រំលឹក​ថា​ដើម្បី​ទទួល​យក​ប្រទេស​១​ជា​សមាជិក​របស់​ខ្លួន​ ណាតូ​ត្រូវ​ការ​​ការ​មូល​មតិ​​​គ្នា​ជា​ឯក​ឆន្ទ​។ មាន​ន័យ​ថា​គ្មាន​សមាជិក​ណា១​ជំទាស់​ទេ​។ ​លោក​យល់​ថា​រឿង​នេះ​នៅ​វែង​ឆ្ងាយ​ត​ទៅ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ