ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះយន្តហោះលើកដំបូង! ស្ត្រីចិនម្នាក់ បើកទ្វារច្រកសង្គ្រោះបន្ទាន់ ស្មានថាជាទ្វារ​បន្ទប់ទឹក ចុងក្រោយស្រក់ទឹកភ្នែកក្រោយត្រូវដឹងថាត្រូវសងគេរាប់ម៉ឺនដុល្លារ

3 ខែ មុន

(ចិន)៖ ស្ត្រី​ជនជាតិ​ចិន​ម្នាក់ (មិនបង្ហាញអត្តសញ្ញាណ) ​ដែល​ជិះ​យន្តហោះ​ជា​លើក​ដំបូង​ បានបើកទ្វារច្រកសង្គ្រោះបន្ទាន់ ដោយស្មានថាជាទ្វារ​បន្ទប់ទឹក បណ្តាលឱ្យជើងហោះហើរត្រូវលុបចោល។ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែកក្កដា នៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍…

(ចិន)៖ ស្ត្រី​ជនជាតិ​ចិន​ម្នាក់ (មិនបង្ហាញអត្តសញ្ញាណ) ​ដែល​ជិះ​យន្តហោះ​ជា​លើក​ដំបូង​ បានបើកទ្វារច្រកសង្គ្រោះបន្ទាន់ ដោយស្មានថាជាទ្វារ​បន្ទប់ទឹក បណ្តាលឱ្យជើងហោះហើរត្រូវលុបចោល។ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែកក្កដា នៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air China ដែលចេញដំណើរពីទីក្រុង Quzhou ខេត្ត Zhejiang ទៅកាន់ទីក្រុង Chengdu។

ទំនងជាស្រ្តីរូបនោះដើររកបន្ទប់ទឹក ក៏ច្រឡំទៅបើកទ្វារសង្គ្រោះ​បន្ទាន់បណ្តាលឱ្យពោងខ្យល់ស្លាយ​ជម្លៀស​អាសន្នបានបើកធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងទាំងអ្នកបម្រើការយន្តហោះក៏ដូចជាអ្នកដំណើរផ្សេងទៀត។

យោងតាមសាក្សី បន្ទាប់ពីហេតុការណ៍នេះកើតឡើងទាំងក្រុមការងារក៏ដូចជាអ្នកដំណើរលើយន្តហោះបង្ខំចិត្តផ្លាស់ប្តូរជើងហោះហើរ ហើយស្ត្រីចិនរូបនោះក៏បានស្រក់ទឹកភ្នែកនៅពេលដែលនាងដឹងថានាងនឹងត្រូវសងថ្លៃខូចខាតរាប់ម៉ឺនដុល្លារ។

ការបើកទ្វារសង្គ្រោះ​បន្ទាន់​លើ​យន្តហោះ​គឺ​ខុស​ច្បាប់​ក្នុង​ប្រទេស​ចិន។ ដូច្នេះហើយ ក្រៅ​ពី​ត្រូវ​ប៉ះប៉ូវ​ថ្លៃ​ជួសជុល ស្ត្រី​នោះ​អាច​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ជា​ច្រើន។ តាមការប៉ាន់ប្រមាណតម្លៃជួសជុលសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាចឡើងដល់ជាង ២២,០០០ផោន ស្មើជាង ២៨,០០០ដុល្លារអាមេរិក។ ដោយសារតែយន្តហោះនឹងត្រូវបញ្ឈប់ប្រតិបត្តិការជាបណ្តោះអាសន្នសម្រាប់ការថែទាំពីរបីថ្ងៃ។ ក្រោយ​ពី​ចុះ​ពី​យន្តហោះ​ភ្លាម ស្ត្រី​រូប​នោះ​ត្រូវ​បាន​ប៉ូលិស​នាំ​ទៅ​សាកសួរ ហើយអ្នកដំណើរដែលរងផលប៉ះពាល់ក៏ត្រូវក្រុមហ៊ុនសងថ្លៃខូចខាតផងដែរ៕ ប្រភព៖ https://www.aerotime.aero/articles/first-time-flyer-confuses-emergency-exit-door-for-toilet-deploys-a319-slide

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ