ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម ដែលមានតម្លៃប្រមាណ ១០០ លានដុល្លារ បើកសម្ពោធជាផ្លូវការ ដើម្បីផ្គត់ផ្គង់លំនៅឋានបែបទំនើបនៅកម្ពុជា
រាជធានីភ្នំពេញ ៖ ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម កម្ពស់ ២៨ ជាន់ ស្ថិតចំកណ្តាលទីក្រុងភ្នំពេញ…
រាជធានីភ្នំពេញ ៖ ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម កម្ពស់ ២៨ ជាន់ ស្ថិតចំកណ្តាលទីក្រុងភ្នំពេញ…
រាជធានីភ្នំពេញ ៖ ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម កម្ពស់ ២៨ ជាន់ ស្ថិតចំកណ្តាលទីក្រុងភ្នំពេញ ដែលវិនិយោគឡើងក្នុងទំហំទឹកប្រាក់ប្រមាណ ១០០ លានដុល្លារ បានបើកសម្ពោធជាផ្លូវការហើយនារសៀលថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីផ្គត់ផ្គង់លំនៅឋានបែបទំនើបនៅកម្ពុជា ។
ពិធីសម្ពោធនេះ បានរៀបចំឡើង ក្រោមវត្តមាន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមនឹងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។
ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានថ្លែងថា ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម គឺជាសក្ខីភាពមួយដែលស្តែងចេញនូវចក្ខុវិស័យ ភាពច្នៃប្រឌិត ។ វឌ្ឍនភាព និងភាពស្រស់ស្អាតនៃខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងមោទនភាពមួយដែលមិនអាចបំភ្លេចបាន ។
អ្នកឧកញ៉ា មានប្រសាសន៍បន្តថា ស្ថិតនៅក្នុងខណ្ឌទួលគោក ចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ អគារនេះបានឈរត្រដែតស្កឹមស្កៃបង្ហាញពីការរចនានៃភាពច្នៃប្រឌិតដ៏ស៊ីវីល័យ រួមផ្សំជាមួយនឹងបច្ចេកវិទ្យាទំនើបដ៏សម្បូរបែប ។ គម្រោងនេះ មានតម្លៃប្រមាណជិត ១០០ លានដុល្លារ ។
ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម បានចាប់ផ្តើមបើកកាដ្ឋានសាងសង់នៅថ្ងៃ ៧ ខែឧសភា ឆ្នាំ ២០១៩ ។គម្រោងដ៏អស្ចារ្យមួយនេះ ត្រូវបានស្ថាបនាឡើងជាខុនដូ មាន ៨៥១ យូនីត និងផ្ទះអាជីវកម្មចំនួន៥០ ផ្ទះ លាតសន្ធឹងលើផ្ទៃដីជាង ១០ ម៉ឺនម៉ែត្រការ៉េ ដែលមានកម្ពស់ ២៨ ជាន់ ។ ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម មានលក្ខណៈសំខាន់ៗ រួមមាន ៖ យូនីតប្រភេទស្ទូឌីយោ យូនីតប្រភេទមួយបន្ទប់ ពីរបន្ទប់ និងបីបន្ទប់ និងយូនីតប្រភេទ Penthouse មានបីបន្ទប់ និង ៤ បន្ទប់គេង ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអបអរសារទរចំពោះការបើកសម្ពោធជាផ្លូវការនៃ ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម នាពេលនេះ ដើម្បីចូលរួមចំណែកក្នុងការផ្គត់ផ្គង់លំនៅឋានទំនើបដល់់ពលរដ្ឋកម្ពុជា ក៏ដូចជាផ្តល់នូវជម្រើសបន្ថែមដល់ភ្ញៀវបរទេសដែលមានបំណងមកស្នាក់នៅ និងបំពេញការងារនៅកម្ពុជា ។ លើសពីនេះទៅទៀត វត្តមាននៃខុនដូ ក៏ជួយបង្កើនសម្រស់ដល់រាជធានីភ្នំពេញផងដែរ ។
មានទីតាំងនៅលើផ្លូវ ៣ សំខាន់ៗប្រសព្វគ្នា នោះគឺផ្លូវលេខ ៥៦៦ ផ្លូវលេខ ៣៣៧ និងផ្លូវលេខ ៣៣៥ ក្នុងសង្កាត់បឹងកក់ ១ ខណ្ឌទួលគោក ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ត្រូវបានសហការវិនិយោគឡើងដោយក្រុមហ៊ុនក្នុងស្រុក រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន ហុង ឡៃហួត គ្រុប របស់សិង្ហបុរី ។ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ត្រូវបានឌីហ្សាញឡើងរួមបញ្ចូលទាំងពន្លឺព្រះអាទិត្យ និងលំហូរខ្យល់ និងផ្តល់នូវទេសភាពដោយគ្មានដែនកំណត់ទាំង ៨ ទិស ។
ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ផ្តល់ជូននូវជម្រើសដ៏សម្បូរបែបទាំងអគារលំនៅឋាន និងពាណិជ្ជកម្មពេញលេញមួយ ដែលមានសេវាកម្មសន្តិសុខ ២៤ ម៉ោង ។ គម្រោងខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនីម ត្រូវរចនាឡើងដោយស្តង់ដារបស់ប្រទេសសិង្ហបុរី ដែលនាំមកនូវអ្វីថ្មីៗ ផ្ដល់នូវជាន់មួយទាំងមូលសម្រាប់តែគ្រឿងបរិក្ខារផ្តាច់មុខ មានក្លឹបឯកជនជាច្រើន ដែលក្នុងនោះមានអាងហែលទឹកតាមវ័យ កន្លែងតារាងបាល់បោះ ភោជនីយដ្ឋានផ្តាច់មុខ ស្ទីម និងសោណា សួនច្បារទេសភាព កន្លែងលេងកូនក្មេង ក្លឹបហាត់ប្រាណ កន្លែងរង់ចាំ VIP និងចំណតរថយន្តជាច្រើនជាន់ ។
ក្រៅពីនេះ ក៏មានផ្ដល់ជូនសួនច្បារលើអាកាសផ្តាច់មុខសម្រាប់តែអ្នករស់នៅក្នុងការលម្ហែកាយពេញមួយថ្ងៃ ស្របពេលគយគន់ទេសភាព ៣៦០ ដឺក្រេនៃទីក្រុងភ្នំពេញ មានមហាវិថីសម្រាប់ការដើរទិញទំនិញលក្ខណៈ indoor ឌីហ្សាញសម្រាប់ជីវីតទំនើបទាន់សម័យ ដែលទាក់ទាញប្រេនអន្តរជាតិ និងប្រេនអាហារ ភេសជ្ជៈជាច្រើនផ្តល់នូវបទពិសោធន៍មិនធ្លាប់មានពីមុនមក ។
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ (099) 953 999 និងអញ្ជើញទៅកាន់ការិយាល័យលក់របស់ក្រុមហ៊ុន នៅទីតាំងគម្រោងផ្ទាល់ ស្ថិតនៅដីឡូតិ៍ លេខ ៦២ ភូមិទី ៦ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក ប្រសព្វផ្លូវ ៣ សំខាន់ គឺផ្លូវលេខ ៥៦៦ ផ្លូវលេខ ៣៣៧ និងផ្លូវលេខ ៣៣៥ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ