ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ដាណ​ន់ ស្ពេស​ស៊​ល​ឡាយ​ដ៏ នូ​ទ្រី​សិន ខេម​បូ​ឌា ប្រារព្ធ​ខួប ៥​ ឆ្នាំ នៃ​ការ​រួមចំណែក​ជំរុញឱ្យ​ប្រជាជន​មាន «​សុខភាព​ល្អ​» នៅ​ប្រទេស​កម្ពុជា (​វី​ដេ​អូ​)

3 ខែ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ដាណ​ន់ ស្ពេស​ស៊​ល​ឡាយ​ដ៏ នូ​ទ្រី​សិន ខេ​ម​បូ​ឌា (Danone Cambodia) បាន​ប្រារព្ធ​គំរប់​ខួប​ចំនួន​ប្រាំ​ឆ្នាំ…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ដាណ​ន់ ស្ពេស​ស៊​ល​ឡាយ​ដ៏ នូ​ទ្រី​សិន ខេ​ម​បូ​ឌា (Danone Cambodia) បាន​ប្រារព្ធ​គំរប់​ខួប​ចំនួន​ប្រាំ​ឆ្នាំ នៅ​ថ្ងៃ​ទី ​០១ ខែកក្កដា ឆ្នាំ​ ២០២៤ នៅ​ប្រទេស​កម្ពុជា ​។ ក្រុមហ៊ុន ដាណ​ន់ ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​បុត្ត​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​អាហារូបត្ថម្ភ​ដែល​ជាប់​លំដាប់ថ្នាក់​លេខ​មួយ​នៅ​ក្នុង​តំបន់​អឺរ៉ុប ដែល​បាន​រួមចំណែក​ផ្តល់​នូវ​អាហារ​ដែល​ជួយ​ដល់​សុខភាព និង​មាន​អាហារូបត្ថម្ភ​ដល់​សង្គម​ជាតិ​ជា​ច្រើន ​។

ចាប់តាំងពី​បើក​ប្រតិបត្តិការ នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ ​២០១៩ ​មក ក្រុមហ៊ុន ដាណ​ន់ ខេ​ម​បូ​ឌា បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​កង្វះ​អាហារូបត្ថម្ភ និង​បញ្ហា​កង្វះ​ជាតិ​ដែក (​ភាពស្លេកស្លាំង​) ដល់​ប្រជាជន​កម្ពុជា​ ។ មុន​ពេល ក្រុមហ៊ុន ដាណ​ន់ ខេ​ម​បូ​ឌា បើក​ដំណើរ​ប្រតិបត្តិការ​ជា​ផ្លូវការ​កាលពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន​នេះ​ក៏​បាន​ផ្ត​ត់​ផ្គង់​ផលិតផល​អាហារូបត្ថម្ភ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩៥ មក​ម្ល៉េះ ​។

ក្រុមហ៊ុន ដាណ​ន់ ខេ​ម​បូ​ឌា មាន​វត្តមាន​ជាមួយ​ផលិតផល​ក្រោម​ម៉ាក​ល្បី​ៗ​ដូច​ជា Aptamil Kid, Dumex SuperGold Kid និង Dumex Dugro ជា​ប្រភេទ​ទឹក និង​ប្រភេទ​ម្សៅ​ ។ វត្តមាន​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឱ្យ ក្រុមហ៊ុន ដាណ​ន់ ខេ​ម​បូ​ឌា ក្លាយជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ផលិតផល​ទឹកដោះគោ​សម្រាប់​កុមារ​ផង​ដែរ (IMF)​ ។

លោក Maarten VAN LEEUWEN នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន ដាណ​ន់ ស្ពេស​ស៊​ល​ឡាយ​ដ៏ នូ​ទ្រី​សិន ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា ​៖ «​នៅ​ក្រុមហ៊ុន ដាណ​ន់ ខេ​ម​បូ​ឌា យើង​អនុវត្ត​ការងារ​ស្រប​តាម​បេសកកម្ម​របស់ ក្រុមហ៊ុន ដាណ​ន់ តាម​រយៈ​ការ​ផ្តល់​ផលិតផល​ចំណីអាហារ​ទៅ​មនុស្ស​ជា​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដែល​សកម្មភាព​ទាំងនេះ​ធ្វើ​ឱ្យ​យើង​មាន​មោទកភាព​យ៉ាង​ខ្លាំង​ចំពោះ​ការ​រួមចំណែក​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា តាមរយៈ​ផលិតផល និង​សកម្មភាព​នានា​របស់​យើង ​។

យើង​អាច​ធានា​ដល់​អតិថិជន និង​បុគ្គលិក​របស់​យើង​បាន​ថា ក្រុមហ៊ុន ដាណ​ន់ ខេ​ម​បូ​ឌា នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​អាជីវកម្ម​នេះ​ឱ្យ​កាន់តែ​រីក​ចម្រើន ដើម្បី​បម្រើ​ផលប្រយោជន៍​សម្រាប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​នេះ ជា​ការ​ប្តេជ្ញា​ចិត្ត​មួយ​ដែល​យើង​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ​ ។ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន ដាណ​ន់ គឺ «​ដាណ​ន់ ផែនដី​មួយ សុខភាព​មួយ​» “Danone, One Planet One Health” ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​យ៉ាង​មុតមាំ​ថា សុខភាព​របស់​មនុស្ស និង​សុខភាព​របស់​ភព​ផែនដី​មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ជិត​ស្និត​» ក្រៅពី​បាន​ចូលរួម​ចំណែក​ដល់​សុខភាព​ប្រទេស​ជាតិ ក្រុមហ៊ុន ដាណ​ន់ ខេ​ម​បូ​ឌា ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ដល់​សហគមន៍​ផង​ដែរ​ ។

ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កន្លង​មកនេះ ក្រុមហ៊ុន ដាណ​ន់ ខេ​ម​បូ​ឌា បាន​ជួយ​ដាំ​កូន​ឈើ​នៅ​ខេត្តមណ្ឌលគិរី និង​ខេត្តសៀមរាប ចូលរួម​ចំណែក​ក្នុង​ការ​ប្រមូល​សំរាម​ថង់​ផ្លា​ស្ទិ​ក​នៅ​តាម​ឆ្នេរសមុទ្រ​ក្នុង​ក្រុងព្រះសីហនុ និង​កែប ហើយ​ក៏​បាន​បរិច្ចាគ​ផលិតផល​អាហារ​រូប​ត្ថ​ម្ភ ដល់​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល ទាំង​ក្នុងស្រុក និង​អន្តរជាតិ ​។ សកម្មភាព​ទាំងអស់ គឺ​ធ្វើ​ឡើង​ស្រប​តាម​របៀបវារៈ​នៃ​និរន្តរភាព​របស់​ក្រុមហ៊ុន ដាណ​ន់ គឺ Danone Impact Journey ដែល​សង្កត់ធ្ងន់​លើ​ការ​ប្តេជ្ញា​ចិត្ត ការពារ​ធនធានធម្មជាតិ ថែរក្សា​សុខភាព និង​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស និង​សហគមន៍​ ។

ក្រុមហ៊ុន ដាណ​ន់ ខេ​ម​បូ​ឌា បាន​ទទួលស្គាល់​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០២៣ ជា​អាជីវកម្ម​ដែល​ដំណើរការ​ក្នុង​គោលបំណង​ដើម្បី «​បុព្វហេតុ​ល្អ​» ជាមួយនឹង​វិញ្ញាបនបត្រ​ទទួលស្គាល់​ពី B Corp™ ដែល​ជា​ក្រុមហ៊ុន​មាន​ប្រតិបត្តិការ​ល្អ និង​ការ​អនុលោម​តាម​ស្តង់ដារ​ខ្ពស់​បំផុត ដែល​គិតគូរ​ពី​ផលប្រយោជន៍​សង្គម និង​បរិស្ថាន​ប្រកបដោយ​តម្លាភាព និង​គណនេយ្យ​ភាព ​។ កាលពី​ឆ្នាំ ​២០២២ ក្រុមហ៊ុន ដាណ​ន់ ខេ​ម​បូ​ឌា បាន​ឈ្នះ​ពានរង្វាន់ «​ពានរង្វាន់​និយោជក​ឆ្នើម​អាស៊ី​» នៅ​ក្នុង​កម្មវិធី​ពានរង្វាន់ និយោជក​ឆ្នើម​ល្អ​បំផុត ក្នុង​តំបន់​អាស៊ី​នៅ​ប្រទេស​សិង្ហ​បុរី ដែល​បាន​រៀបចំ​ឡើង​ដោយ Employer Branding Institute, World HRD Congress និង Star of the Industry Group​ ។

នា​ឆ្នាំ ​២០២១ ក្រុមហ៊ុន ដាណ​ន់ ខេ​ម​បូ​ឌា បាន​ផ្លាស់​ប្តូរ​ទៅ​កាន់​ការិយាល័យ​ថ្មី ដែល​ជា​មជ្ឈមណ្ឌល​ធនធានមនុស្ស​សម្រាប់​បុគ្គលិក​ជាង ១០០​ នាក់ នៅ​អគារ TK Central មា​នទី​តាំងនៅ​ខណ្ឌទួលគោក ​។ ក្រុមហ៊ុន ដាណ​ន់ ក៏​តែងតែ​លើកទឹកចិត្ត​ផ្តល់​រង្វាន់​ដល់​បុគ្គលិក និង​បង្កើត​សកម្មភាព​ធ្វើ​ការងារ​ជា​ក្រុម ដើម្បី​បង្កើន​សមត្ថភាព​របស់​ពួក​គេ ដែល​នេះ​ជា​យុទ្ធសាស្ត្រ​គ្រប់គ្រង​ធនធានមនុស្ស​ទាំងមូល​របស់​ក្រុមហ៊ុន​ ។ គោលបំណង​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Danone Group គឺ​ជំរុញ​ឱ្យ​មនុស្ស​ទទួលទាន​អាហារ និង​ពិសារ​ភេសជ្ជៈ​ប្រកបដោយ​និរន្តរភាព និង​ទទួល​បាន​សុខភាព​ល្អ​ជាង​មុន​ស្រប​តាម​ចក្ខុវិស័យ​របស់​ខ្លួន​ ។ «​ដាណ​ន់ ផែនដី​មួយ សុខភាព​មួយ​» របស់​ក្រុមហ៊ុន ដាណ​ន់ ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​ដ៏​មុតមាំ​ថា​សុខភាព​របស់​មនុស្ស និង​ភព​ផែនដី​មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ជិត​ស្និត​ ។

សូមទស្សនា​វី​ដេ​អូ ខួប ​៥ ​ឆ្នាំ ​របស់​ក្រុមហ៊ុន​ដាណ​ន់ ខាងក្រោមនេះ ៖

អំពី​ដាណ​ន់
ក្រុមហ៊ុន ដាណ​ន់ ខេ​ម​បូ​ឌា គឺជា​បុត្ត​សម្ព័ន្ធ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Danone Group ដែល​ជា​ក្រុមហ៊ុន​អាហារ និង​ភេសជ្ជៈ​ពិភពលោក​ដ៏​ជោគជ័យ​បំផុត​មួយ​នា​ពេល​បច្ចុប្បន្ន​នេះ ជាមួយនឹង​ផលិតផល​ដែល​បាន​លក់​នៅ​ក្នុង​ទីផ្សារ​ជាង ១២០ ​ប្រទេស និង​មាន​បុគ្គលិក​ជាង ៩៦០០០​ នាក់​ ។ សម្ព័ន្ធ​ក្រុមហ៊ុន Danone Group ដែល​ជា​ក្រុមហ៊ុន​អាហារ និង​ភេសជ្ជៈ​ពិភពលោក​នាំមុខ​មួយ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់​សុខភាព​សង្គម ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយនឹង​អាជីវកម្ម​សំខាន់​ៗ ចំនួន​បី ៖ អាហារ​ចំបង​ដែល​ផលិត​ពី​ទឹកដោះ​សត្វ និង​អាហារ​ផលិត​ពី​រុក្ខជាតិ ព្រមទាំង​ទឹក និង​អាហារូបត្ថម្ភ​ឯកទេស​សម្រាប់​កុមារ​ជា​ច្រើន​ទៀត​ ។ ក្រុមហ៊ុន Danone Specialized Nutrition (Cambodia) Co., Ltd បាន​ចុះបញ្ជី​ត្រឹមត្រូវ​ជាមួយ​ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​ពន្ធដារ ASYCUDA និង​បាន​ចុះបញ្ជី​ការ​នាំ​ចូល​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ​៕ អត្ថបទសហការ

សូម​ទំនាក់ទំនង​៖
កញ្ញា ង៉ែត គុណ​ធីតា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ទំនាក់ទំនង​ប្រចាំ​ប្រទេស​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា តាម​រយៈ Kunthida.nget@danone.com ឬ (៨៥៥) ០៧៨ ២២២ ៩៧២ ។