ម្ចាស់យំលែងចេញ! ឡានដឹកត្រីបើកឡើងស្ពានជួបគ្រោះ ក្រឡា.ប់ចា.ក់ត្រីពេញផ្លូវ ត្រូវគេរើសយកអស់ច្រើន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយកម្មករជាច្រើននាក់ទៀត បានបើករថយន្តធន់ធំមួយ
រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយកម្មករជាច្រើននាក់ទៀត បានបើករថយន្តធន់ធំមួយ
រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយកម្មករជាច្រើននាក់ទៀត បានបើករថយន្តធន់ធំមួយគ្រឿងមានដឹកត្រី ឡើងស្ពានអាកាសផ្លូវក្រវ៉ាត់ក្រុងទី៣ ស្រាប់តែបែកកង់ក្រោយ បណ្តាលឲ្យក្រឡា.ប់ផ្ងារជើងចាក់ត្រីពេញផ្លូវ បណ្តាលឲ្យអ្នកបើកបររងរបួសស្រាល ។ បន្ទាប់ពីហេតុការណ៍បែបនេះកើតឡើង អ្នកដំណើរចុះប្រមូលត្រីយកអស់មួយចំនួនធំ ហើយនាំគ្នាជិះទៅបាត់ ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចលើស្ពានផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកត្រី ធុនធំមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-2812 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងកម្មករជាច្រើននាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្រវ៉ាត់ក្រុងទី៣ រួចបើកឡើងស្ពានក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈពេលបើកឡើងដល់ពាក់កណ្តាលស្ពាន ស្រាប់តែបែកកង់ខាងក្រោយចំហៀងខាងស្តាំ បណ្តាលឲ្យរេចង្កូតក្រឡា.ប់ផ្ងារជើងចាក់ត្រីពេញផ្លូវ ។ ក្រោយឃើញបែបនេះ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីនោះ ក៏នាំគ្នាចុះទៅប្រមូលត្រីយកអស់មួយចំនួនធំ ហើយនាំគ្នាជិះទៅបាត់ ចំណែកអ្នកបើកបរវិញគ្រាន់តែរងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តដឹកត្រីខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ