កម្ពុជា មានត្រីផ្សោតទន្លេមេគង្គជាង១០០ក្បាល ខណ:ការអភិរក្សកាន់តែប្រសើរ
- ភ្នំពេញ
អត្រាងា.ប់របស់ត្រីផ្សោតទន្លេមេគង្គ ត្រូវបានអ្នកអភិរក្សារាយការណ៍ថា មានការថយចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២២ មក ហើយនៅពេលនេះ
អត្រាងា.ប់របស់ត្រីផ្សោតទន្លេមេគង្គ ត្រូវបានអ្នកអភិរក្សារាយការណ៍ថា មានការថយចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២២ មក ហើយនៅពេលនេះ
អត្រាងា.ប់របស់ត្រីផ្សោតទន្លេមេគង្គ ត្រូវបានអ្នកអភិរក្សារាយការណ៍ថា មានការថយចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២២ មក ហើយនៅពេលនេះ កម្ពុជាមានវត្តមានត្រីផ្សោតទឹកសាប នៅក្នុងដែនជម្រកធម្មជាតិសរុបប្រមាន ១០៥ក្បាល ។
នៅក្នុងឆ្នាំ២០២២ អត្រាងា.ប់របស់សត្វត្រីផ្សោតទន្លេមេគង្គ គឺមាន១១ក្បាល តែដល់ឆ្នាំ២០២៣ គឺមានត្រឹមតែ៥ក្បាលតែប៉ុណ្ណោះ ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងទិវាមច្ឆជាតិនៅខេត្តកំពង់ចាមថា ខណៈដែលអត្រាងា.ប់របស់ថនិកសត្វទឹកដ៏កម្រនេះ ថយចុះ អត្រាកំណើតរបស់វាវិញក៏មានកំណើន ។
លោកបានបញ្ជាក់ថា «នៅឆ្នាំ២០២២ ផ្សោតកើតកូនបានតែ៦ក្បាលទេ តែដល់ឆ្នាំ២០២៣ កើនដល់៨ក្បាល» ។
លោកបានបន្តទៀតថា នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះវិញ ផ្សោតកើតកូនបាន៦ក្បាល តែងា.ប់តែ២ក្បាលប៉ុណ្ណោះ ដែលនេះ គឺជាដំណឹងដ៏គួរឲ្យរីករាយ ។
លោកបានបន្តថា នៅកម្ពុជា សព្វថ្ងៃនេះ អាចមានវត្តមានសត្វផ្សោតប្រមាណជា ១០៥ ក្បាល ក្រៅពីនោះកម្ពុជា ក៏នៅមានពពួកត្រីកម្រផ្សេងៗដូចជា ត្រីបបែលទឹកសាប ត្រីរាជ ត្រីគល់រាំង ជាដើម ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ