កូនស្រីរបស់មហាសេដ្ឋី Bill Gates ប្រកាសមានផ្ទៃពោះជាលើកទីពីរ
Jennifer Gates កូនស្រីរបស់សហស្ថាបនិក Microsoft មហាសេដ្ឋី Bill Gates ថ្មីៗនេះបានចែករំលែកនៅលើបណ្តាញសង្គមថានាងកំពុងរំពឹងថានឹងមានកូនទីពីររបស់នាង។ យោងតាមសារព័ត៌មាន Daily…
Jennifer Gates កូនស្រីរបស់សហស្ថាបនិក Microsoft មហាសេដ្ឋី Bill Gates ថ្មីៗនេះបានចែករំលែកនៅលើបណ្តាញសង្គមថានាងកំពុងរំពឹងថានឹងមានកូនទីពីររបស់នាង។ យោងតាមសារព័ត៌មាន Daily…
Jennifer Gates កូនស្រីរបស់សហស្ថាបនិក Microsoft មហាសេដ្ឋី Bill Gates ថ្មីៗនេះបានចែករំលែកនៅលើបណ្តាញសង្គមថានាងកំពុងរំពឹងថានឹងមានកូនទីពីររបស់នាង។
យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្នុងវ័យ២៨ឆ្នាំរូបនេះបានចែករំលែករូបថតមួយនៅលើ Instagram កាលពីថ្ងៃព្រហស្បតិ៍ ដែលនាងបង្ហាញខ្លួននៅក្នុងរ៉ូបពណ៌ខៀវ ដៃកាន់កូនស្រីដំបូងរបស់នាង Leila ដោយអមជាមួយនឹងសារថា « Leila ឡើងឋានៈជាបងស្រីធំ» ។
Melinda Gates ម្តាយរបស់ Jennifer និងអតីតភរិយារបស់ Bill Gates បានសម្តែងការរីករាយក្រោមការបង្ហោះរបស់កូនស្រីរបស់នាងផងដែរ។
កូនស្រីរបស់ Bill Gates គឺ Jennifer បានរៀបការ នៅខែតុលាឆ្នាំ២០២១ ហើយបានស្វាគមន៍កូនដំបូង នៅខែមីនា ឆ្នាំ២០២៣។
ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឪពុករបស់នាង គឺBill Gates មានទ្រព្យសម្បត្តិសុទ្ធ ១៣៤.១ ពាន់លានដុល្លារអាមេរិក ដែលចាត់គាត់ជាមហាសេដ្ឋីទី៩ នៅលើពិភពលោក៕ ប្រភព៖ VN Express
ចែករំលែកព័តមាននេះ