ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំឆ្លូវ កុរ មមែ ម្សាញ់ និងរោង នឹងមានលាភធំនៅខែកក្កដានេះ

5 ថ្ងៃ មុន
  • ភ្នំពេញ

តាម​ការ​ទស្សន៍ឆ្នាំ​៥ គឺឆ្នាំ ឆ្លូវ កុរ មមែ ម្សាញ់ និងរោង នឹង​មានសំណាង​ល្អ​ ព្រមទាំង​លុយ​ហូរ​ចូល​ក្នុង​ខែកក្កដា​នេះ ​។…

តាម​ការ​ទស្សន៍ឆ្នាំ​៥ គឺឆ្នាំ ឆ្លូវ កុរ មមែ ម្សាញ់ និងរោង នឹង​មានសំណាង​ល្អ​ ព្រមទាំង​លុយ​ហូរ​ចូល​ក្នុង​ខែកក្កដា​នេះ ​។ ដូច្នេះ យើង​សូម​ចូលរួម​អបអរ​។

ឆ្នាំឆ្លូវ
ចាប់ពី​ដើមខែ​ដល់​ចុងខែ​នេះ ឆ្នាំឆ្លូវ នឹង​អាច​ទទួល​បាន​តែ​លាភ​ធំ​ៗ​រាល់ថ្ងៃ​។ ជា​ពិសេស អ្នក​ក៏​អាច​ទទួល​បានទ្រព្យ​ធំ​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​លះបង់​ពី​មុន​របស់​អ្នក​នឹង​ចាប់ផ្តើម​ទទួល​បាន​ផល​មក​វិញ​។ ដូចនេះ អ្នក​នឹង​អាច​ក្លាយជា​អ្នកមាន​ដោយ​មិនដឹង​ខ្លួន​តែ​ម្តង​។

ឆ្នាំកុរ
ចាប់ពី​ដើមខែ​នេះ​រហូត​ដល់​ចុងខែ ឆ្នាំកុរ នឹង​អាច​ចាប់​បានទ្រព្យ​ធំ​ជាប់ ដោយ​មិន​របូត​ទៅ​ណា​នោះ​ទេ​។ ជា​ពិសេស ចិត្ត​ដ៏​ល្អ​របស់​អ្នក​ក៏​អាច​ទទួល​បាន​ផល​តបស្នង​មក​វិញ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មិន​ថា​ធ្វើ​អ្វី​ទេ​គឺ​សម្រេច​បាន​ទាំងអស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គណនី​សន្សំ​ប្រាក់​គឺ​កើន​ខ្លាំង​តែ​ម្តង​។

ឆ្នាំមមែ
ចាប់ពី​ដើមខែ​ដល់​ចុងខែ ឆ្នាំមមែ នឹង​អាច​ប្រមូល​បាន​ផល​យ៉ាង​ធំ​ចូល​មក​។ ជា​ពិសេស ក៏​គេច​មិន​ផុត​ពី​បាន​រង្វាន់​ធំ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​អាច​យក​ថង់​ធំ​មក​ច្រក​ទ្រព្យ​បាន ព្រោះ​ច្រើន​ណាស់​យក​មិន​ចេះ​អស់នោះ​ទេ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ប្រែខ្លួន​ក្លាយជា​អ្នកមាន​ដោយ​មិនដឹង​ខ្លួន​តែ​ម្តង​។

ឆ្នាំម្សាញ់
ក្នុង​រយៈពេល​ពេញ​មួយ​ខែ​នេះ ឆ្នាំម្សាញ់ គេច​យ៉ាងណា​ក៏​អាច​ទទួល​បាន​ប្រាក់​ធំ​ដែរ​។ ជា​ពិសេស ប្រាក់ខែ​ចូល​មក​គឺ​កើន​លេខ​ជា​និច្ច ដោយ​មិន​ចេះ​ថយ​ចុះ​នោះ​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឲ្យ​តែ​អ្នក​មិន​មានចិត្ត​លោភលន់ នោះ​អ្នក​នឹង​អាច​ទទួល​បាន​កាន់តែ​ច្រើន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​រស់នៅ​បាន​សុខ​ស្រួល​ខ្លាំង​ណាស់​។

ឆ្នាំរោង
ក្នុង​ពេល​មួយ​ខែ​នេះ ឆ្នាំរោង នឹង​យក​បាន​ទាំង​ទ្រព្យ​ក្នុង និង​ក្រៅ​។ ជា​ពិសេស មិន​ថា​បញ្ហា​ធំ​ប៉ុណ្ណា​ទេ​គឺ​អាច​ទទួល​បាន​ទាំងអស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឲ្យ​តែ​ខួរក្បាល​អ្នក​ប្រតិកម្ម​លឿន នោះ​នឹង​អាច​ទទួល​បាន​ប្រាក់​ដែល​អ្នក​រាប់​យ៉ាងណា​ក៏​មិន​ចេះ​អស់នោះ​ដែរ​។ ដូចនេះ អ្នក​នឹង​មិន​រស់​ក្រោម​ស្ថានភាព​ខ្វះខាត​ទៀត​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ