ពេលវេលានេះហើយ នៅតែកើតមានទៀត មន្ត្រីគយតាមប្រម៉ាញ់ចាប់ឡានគេចពន្ធឱ្យទៅបង់ពន្ធនៅក្រុងស្វាយរៀង
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ រថយន្តស៊េរីទំនើប១គ្រឿង ត្រូវមន្ត្រីគយតាមប្រម៉ាញ់ចាប់ដល់ផ្ទះ សង្ស័យជារថយន្ត
ខេត្តស្វាយរៀង ៖ រថយន្តស៊េរីទំនើប១គ្រឿង ត្រូវមន្ត្រីគយតាមប្រម៉ាញ់ចាប់ដល់ផ្ទះ សង្ស័យជារថយន្ត
ខេត្តស្វាយរៀង ៖ រថយន្តស៊េរីទំនើប១គ្រឿង ត្រូវមន្ត្រីគយតាមប្រម៉ាញ់ចាប់ដល់ផ្ទះ សង្ស័យជារថយន្តលោតឆត្រ័ អត់ពន្ធ ហើយយកស្លាកលេខ សេះហោះ មកបំពាក់លើរថយន្តដើម្បីបិទបាំងភ្នែកមន្ត្រីគយ ក៏ប៉ុន្តែគេចមិនផុតនៅតែមន្ត្រីគយ តាមទាន់បង្ក្រាបរួច អូសយកទៅទីស្នាក់ការគយនិងរដ្ឋាករសាខាខេត្តស្វាយរៀងដើម្បីបង់ពន្ធតាមនីតិវិធី។
ករណីនេះបានកើតឡើងនៅវេលាម៉ោ៣និង១០នាទីរសៀលថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមបុរសម្នាក់មុខរបរជាមន្ត្រីនគបាលនៃស្នងការដ្ឋាននគបាលខេត្តដែលអះអាងថាជាម្ចាស់រថយន្ត មានទីលំនៅកន្លែងកើតហេតុខាងលើបានប្រាប់អ្នកសារព័ត៌មានយើងថា រថយន្តម៉ាកLEXUS RX400h ពាក់ស្លាកលេខ ភ្នំពេញ 2AK-6448 ពណ៌ស នេះគាត់បានទិញ.តពីគេ ម្ចាស់ដើមនៅរាធានីភ្នំពេញ រយៈពេល៣-៤ខែមកហើយ មិននឹកស្មានថា សមត្ថកិច្ចគយមកចាប់ ប្រាប់ថា ជារថយន្តអត់ពន្ធ ប្រើប្រាស់ស្លាកលេខ មិនប្រកតីទៅវិញ។
ទាក់ទិនករណីនេះដែរ មន្ត្រីគយម្នាក់នៅទីស្នាក់ការគយនិងរដ្ឋាករសាខាខេត្រស្វាយរៀង បានប្រាប់អ្នកសារព័ត៌មានយើងថា រថយន្ត១គ្រឿងម៉ាកLEXUS RX400h នេះ គឺជារថយន្តអត់ពន្ធ ហើយជនសង្ស័យចាប់ស្លាកលេខ មិនប្រក្រតី បំភាន់ភ្នែកសមត្ថកិច្ច ក៏ប៉ន្តែធ្វើយ៉ាងណាក៏ដោយមិនអាចបំភាន់ភ្នែកមន្ត្រីគយបានទេ ដូច្នេះសមត្ថកិច្ចជំនាញត្រូវឃាត់រថយន្តនាំយកទៅពិនិត្យ កាតគ្រី រថយន្ត និងឯកសារ ម៉ាញ៉ែតពន្ធ បើគ្មានឯកសារត្រឹមត្រូវទេ ត្រូវចាប់ឲ្យបង់ពន្ធតាមច្បាប់ជាកំហិត។
ទាក់ទិនករណីនេះដែរ បុរសម្នាក់ដែលអះអាងថារូបគេជាអ្នកគួកជេទិញលក់រថយន្ត គឺធ្លាប់ជួបបែបនេះញឹកញាប់ដែរ ជាពិសេស អ្នកទិញរថយន្តតពីគេ ដែលជារថយន្តមានស្លាកលេខ ស្រាប់ អ្នកទិញរថយន្តប្រើប្រាស់លក្ខណៈគ្រួសារ ភាគច្រើនមិនបានគិតថា មានរថយន្តកាត់ត រថយន្តអត់ពន្ធនោះទេ ឲ្យតែឃើញមានស្លាកលេខ មានកាតគ្រី មានឈៀក និងបង់ពន្ធឆ្នាំ រួចហើយគាត់គិតថាត្រឹមត្រូវ ហើយធ្វើលិខិតទិញលក់គឺជាការស្រេច។
ប្រភពបានបន្តថា អ្នករកស៊ីលក់រថយន្តអត់ពន្ធនេះ ភាគច្រើនជាមនុស្សមានសាច់ញាតិជាមួយមន្ត្រីជំនាញ ទិញរថយន្តកាត់តមកផ្គុំ រួចធ្វើស្លាកលេខ សេះហោះ មានកាតគ្រី មានម៉ាញ៉ែតគយបិទលើកញ្ចក់ មានឈៀក មានបង់ពន្ធឆ្នាំធម្មតា ។ បើសមត្ថកិច្ចក្រៅពីមន្ត្រីគយ គឺមិនអាចមើលដឹងថារថយន្តអត់ពន្ធ ណាស់មានតែមន្ត្រីគយទេទើបដឹង។ដោយអ្នករកស៊ីលក់រថយន្តអត់ពន្ធគឺមានតែអ្នកជិតស្និតនិងមន្ត្រីជំនាញ ពិសេសមន្ត្រីគយ ដោយសារពេលធ្វើលិខិតលក់ទិញ រថយន្ត គឺតម្រូវយកអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ បញ្ជាក់ឈ្មោះ អាសយដ្ឋានរបស់អ្នកទិញ (បញ្ជាក់រថយន្តម៉ាក្ស ពណ៌ ពាក់ស្លាកលេខ) ក្រោយមកអ្នករកស៊ីទុច្ចរិតលក់រថយន្តអត់ពន្ធ ប្រាប់ទៅមន្ត្រីគយ ដែលជិតស្និទ្ធ ឬសាច់ញាតិខ្លួនឲ្យស្រាវជ្រាវរករថយន្តខ្លួនលក់នោះដើម្បីចាប់យកទៅបង់ពន្ធ ដូចពាក្យគេនិយាយថា ធ្វើស៊ី លក់ហើយ ប្រាប់គយឲ្យតាមចាប់មកបង់ពន្ធ ។ ទោះបីយ៉ាងណាក៏ដោយ អ្នកទិញរថយន្តអត់ពន្ធ ត្រូវតែបង់ពន្ធចូលថវិកាជាតិ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ