ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​មូលដ្ឋាន ឃាត់​មុខសញ្ញា​លួច និង​ទទួលផល​ចោរកម្ម បញ្ជូន​ទៅ​ថ្នាក់លើ មិន​បាន​ប៉ុន្មាន ឃើញ​មាន​សេរីភាព​យ៉ាង​រំភើយ

4 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​ពាក្យបណ្ដឹង ស្ដី​ពី​ការ​បាត់គោ​របស់​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​កន្លង​មក សមត្ថកិច្ច​នគរបាល​ស្រុក​គងពិសី បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​ម្ចាស់​គោ រហូត​ឃាត់​មុខសញ្ញា​ទទួលផល​ចោរកម្ម បាន​២​នាក់ តែ​ទីបំផុត​នៅ​ពេល​ដែល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ហើយ​នោះ…

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​ពាក្យបណ្ដឹង ស្ដី​ពី​ការ​បាត់គោ​របស់​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​កន្លង​មក សមត្ថកិច្ច​នគរបាល​ស្រុក​គងពិសី បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​ម្ចាស់​គោ រហូត​ឃាត់​មុខសញ្ញា​ទទួលផល​ចោរកម្ម បាន​២​នាក់ តែ​ទីបំផុត​នៅ​ពេល​ដែល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ហើយ​នោះ មិនដឹង​ថា ជនសង្ស័យ​មាន​មន្ត​វិជ្ជាការ​អ្វី​ឡើយ ពេល​ដែល​បញ្ជូន​បន្ត​ទៅ​ដល់​តំណាង​អយ្យការ ក៏​ត្រូវ​បាន​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ ។ ការ​ដែល​អង្គ​អយ្យការ សម្រេច​មិន​ឃុំខ្លួន​មុខសញ្ញា​ទទួលផល​ចោរកម្ម ធ្វើ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​អស់សង្ឃឹម និង​បាក់ទឹកចិត្ត​ជា​ខ្លាំង ក្នុង​ការ​បង្ការ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន ។

សមត្ថកិច្ច​នគរបាល​ស្រុក​គងពិសី បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា កាលពី​ម៉ោង​១៥​និង​១៥​នាទី​ថ្ងៃ​ទី​០៣ មិថុនា ២០២៤ ឈ្មោះ ឌី​ន ដា ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ស្រង់​(​ត្បូង​បឹង​) ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​បាត់​មេគោ ដែល​លែងអោយ​ស៊ី​ស្មៅ តាម​វាលស្រែ ហើយ​បងប្អូន​បាន​នាំ​គ្នា​ចេញ​ដើរ រកតែ​មិនឃើញ ។

ប្រភព​ពី​សមត្ថកិច្ច បាន​បន្ត​ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០៤ មិថុនា ម្ចាស់​គោ បាន​នាំ​គ្នា​ចេញ​តាម​រក​ទៀត នៅ​លើ​ផ្លូវជាតិ​លេខ​៣ ឃើញ​ម៉ូតូ​រឺ​ម៉ក​មួយ​គ្រឿង ដឹកគោ​បើក​ពីមុខ ដោយ​មានការ​សង្ស័យ ក៏​បាន​នាំ​គ្នា​ជិះ​តាម​ពីក្រោយ ម៉ូតូ​រឺ​ម៉ក​នោះ នៅ​ពេល​ដែល​ជិះ​តាម ក៏​ឃើញ​រ៉ឺ​ម៉ក​ម៉ូតូ​នោះ បត់​ចូល​ក្នុងភូមិ​ព្រៃ​ស្រូល ឃុំ​ពោធិ៍​អង្គ្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ចូល​ក្នុង​បរិវេណ​ដី​ឡូត៍​ផ្ទះ ពេល​នោះ​ម្ចាស់​គោ បានឃើញ​មេគោ​ដែល​បាត់​ខាងលើ​នៅ​ទីនោះ ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច ។

ប្រភព​ពី​សមត្ថកិច្ច បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​សេចក្តីរាយការណ៍​សមត្ថកិច្ច បាន​ហៅ​ម្ចាស់ផ្ទះ​ឈ្មោះ យ៉ែ​ត នាង ហៅ​(​អួ​យ​) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ព្រៃ​ស្រូល ឃុំ​ពោធិ​អង្គ្រង ស្រុក​ប​សេដ្ឋ មក​សាកសួរ ។ ក្រោយ​សួរ​រួច ឈ្មោះ​នេះ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ខៀវ ប្រុស​តូច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ម្កាក់ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី តំលៃ ២,២៥០,០០០ (​ពីរ​លាន​ពីរ​សែន​ប្រាំ​ម៉ឺន​រៀល​) កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០២៤ ផ្ញើ​លុយ​តាម​វី​ង បន្ទាប់​មក​សមត្ថកិច្ច បន្ត​ហៅ​ឈ្មោះ ខៀវ ប្រុស​តូច​នេះ​មក​ធ្វើការ​សាកសួរ ។ ក្រោយ​សួរ​រួច ឈ្មោះ​នេះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ទិញ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ ២​នាក់​ប្ដី​ប្រពន្ធ ក្នុង​តំលៃ ២,២៥០,០០០​រៀល (​ពីរ​លាន​ពីរ​សែន​ប្រាំ​ម៉ឺន​រៀល​) នៅ​ចំណុច​ខាងជើង​ក្លោ​ង​ទ្វារ​វត្ត កូន​ព្រះពុទ្ធ​មានបុណ្យ (​វត្ត​លោកតា​សក់​វែង​) ស្ថិត​នៅ​ភូមិ​ស្រង់​(​ត្បូង​បឹង​) ឃុំ​ស្រង់ ស្រុក​គងពិសី ហើយ​បាន​តេ​ទូរ​សព្ទ​ឲ្យ​ឈ្មោះ យ៉ែ​ត នាង មក​យក​គោ ដែល​បាន​ទិញ​នៅផ្ទះ​របស់​ផ្ទះ​ខ្លួន ។ ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​ជំនាញ បាន​នាំ​ខ្លួន​មុខសញ្ញា​សង្ស័យ​ទាំង​០២​នាក់ មក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ពី​សកម្មភាព​របស់​ខ្លួន ដើម្បី​កត់ត្រា​ចូល​ក្នុង​សំណុំរឿង ។

ក្រោយ​ពី​ស្ដាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​ពីរ រួច​មក សមត្ថកិច្ច​ក៏​បាន​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ជំនាញ ហើយ​បន្ត​កសាង​បញ្ជូន​ទៅ​តំណាង​អយ្យការ ចាត់ការ​តាម​នីតិវិធី​។ ក្រោយ​កសាង​សំណុំរឿង​រួចរាល់​ហើយ សមត្ថកិច្ច​នគរបាល​ស្រុក​គងពិសី ក៏​បាន​ប្រគល់​មេគោ​ជូន​ម្ចាស់​គោ​វិញ​ផង​ដែរ ។

ប្រភព​ព័ត៌មាន បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្រោយ​ពី​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​នេះ បាន​រយៈពេល​ពីរ​ថ្ងៃ បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ស្រាប់តែ​សមត្ថកិច្ច បានឃើញ​ជនសង្ស័យ​មាន​សេរីភាព​យ៉ាង​រំភើយ ពេល​សួរនាំ ត្រូវ​បាន​គេ​ប្រាប់​ថា រូបគេ​ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ហើយ ជា​ថ្នូរ​នឹង​លុយ​យ៉ាងច្រើន​សន្ធឹក ។

ពាក់ព័ន្ធ​នឹង​ករណី​ដោះ​លែង​ជនសង្ស័យ​លួច​គោ​ប្រជាពលរដ្ឋ និង​អ្នក​ទទួលផល​ចោរកម្ម​នេះ​ដែរ អង្គភាព​យើងខ្ញុំ បាន​ទំនាក់ទំនង​ទៅ​លោក ទិន សុចិ​ត្រា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ចង់​ដឹង​បញ្ជាក់​ព័ត៌មាន​លម្អិត​ដែរ ប៉ុន្តែ​លោក​បាន​ឆ្លើយ​ថា លោក​មិន​បានដឹង​រឿង​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ