ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រះ​កាយ​ច័ន្ទ លើក​ឡើង​កត្តា​៣​ចំណុច​ដែល​នាំ​ឲ្យ​ភាពយន្ត​ថៃ​មាន​ប្រជាប្រិយ​ភាព​ជាង​ខ្មែរ

3 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង​ព្រះ​កាយ​ច័ន្ទ បាន​លើក​ឡើង​ពី​កត្តា​ចំនួន​៣​ចំណុច​ដែល​ធ្វើ​ឲ្យ​ភាព​យន្ត​ថៃ​មាន​ប្រជាប្រិយភាព ខណៈ​​ពេល​ដែល​កត្តា​ទាំងនោះ​​ គឺ​មាន​ភាព​ខុស​គ្នា​មួយ​ចំនួន ​បើ​ប្រៀបធៀប​ជាមួយ​ភាពយន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ។ តារា​សម្តែង​ស្រី​រូប​នេះ​​បាន​លើក​ឡើង​បែប​នេះ​ថា  មូលហេតុ​ដែល​ភាពយន្ត​ថៃ​មាន​ប្រជាប្រិយភាព​មាន​កត្តា​រួម​ផ្សំ​ដូច​ជា…

​រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង​ព្រះ​កាយ​ច័ន្ទ បាន​លើក​ឡើង​ពី​កត្តា​ចំនួន​៣​ចំណុច​ដែល​ធ្វើ​ឲ្យ​ភាព​យន្ត​ថៃ​មាន​ប្រជាប្រិយភាព ខណៈ​​ពេល​ដែល​កត្តា​ទាំងនោះ​​ គឺ​មាន​ភាព​ខុស​គ្នា​មួយ​ចំនួន ​បើ​ប្រៀបធៀប​ជាមួយ​ភាពយន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ។

តារា​សម្តែង​ស្រី​រូប​នេះ​​បាន​លើក​ឡើង​បែប​នេះ​ថា  មូលហេតុ​ដែល​ភាពយន្ត​ថៃ​មាន​ប្រជាប្រិយភាព​មាន​កត្តា​រួម​ផ្សំ​ដូច​ជា ​៖

– បុគ្គល ​ឫ​តួ​សម្តែង​ទាំងអស់​ក្នុង​រឿង​មាន​សមត្ថភាព​ពិត​ និង​មាន​សិល្បៈ​ក្នុង​កា​សម្តែង

– ថ្នាក់ដឹកនាំ​ឲ្យ​តម្លៃ​ទៅ​លើ​តួ​សម្តែង​ដែលមាន​ក្បួនខ្នាត​ត្រឹមត្រូវ​នឹង​អ្នក​ដែល​មាន​សម្ថ​ត​ភាព​ពិត

​-​អ្នកដឹកនាំ​រឿង​មានបទពិសោធន៍​ខ្ពស់​លើ​ការ​និពន្ធ​នឹង​ដឹកនាំ ។

ភាព​ខុស​គ្នា​ពី​វិស័យ​ភាពយន្ត​ខ្មែរ​នា​ពេល​ប​ច្ចប្ប​ន្ន ព្រះ​កាយ​ច័ន្ទ​បាន​គូសបញ្ជាក់​ច្បាស់​ៗ​ថា ភាពយន្ត​ខ្មែរ​យក​តែ​តួ​តាម​ខ្សែ​មិន​ខ្វល់​ពី​សមត្ថ​ភាព​មិន​មានការ​ប្រឡង​សមត្ថភាព​ជាក់លាក់​មួយ​នឹង​យក​តារា​តាម tik tok ឬ​តារា​ល្បី​តាម​កម្មវិធី​ផ្សេង​ៗ​មិន​ថា ​ល្បី​តាម​បែប​ណាយ​កមក​សម្ដែង ធ្វើ​ឲ្យ​ការ​សម្ដែង​គ្មាន​ព្រលឹង​សិល្បៈ​ក្នុង​ខ្លួន ។

យ៉ាងណា​ បើ​តាម​ព្រះ​កាយ​ច័ន្ទ ខ្ញុំ​ចង់ឱ្យ​ភាពយន្ត​ខ្មែរ​ពោរពេញ​ទៅ​ដោយ​ភាព​រស់​រវើក​អ្នក​សម្ដែង​ត្រូវ​មាន​សមត្ថភាព​នឹង​មាន​សិល្បៈ​ក្នុង​កា​សម្តែង បើ​បន្ត​បែប​នេះ​ភាយ​ន្ត​ខ្មែរ​រឹតតែ​អស់​ឥទ្ធិពល​នៅ​លើ​ទីផ្សារ​សិល្បៈ។

ជា​ការ​កត់សម្គាល់​ការ​លើក​ឡើង​ពី​តារា​សម្តែង​នាង ព្រះ​កាយ​ច័ន្ទ នា​ពេល​នេះ​​បាន​ធ្វើ​ឡើង បន្ទាប់​ពី​នៅ​លើ​បណ្តាញ​សង្គម​មាន​មហាជន​បាន​នឹង​កំពុង​នាំ​គ្នា​ផ្ទុះ​ការ​វែកញែក​គ្នា ជុំវិញ​ការ​គាំទ្រ​ច្រើន​ទៅ​លើ​ភាព​យន្ត​ថៃ​មួយ​រឿង​ពី​សំណាក់​ទស្សនិកជន​ខ្មែរក្នុង​ពេល​ដែល​ភាពយន្ត​ខ្មែរ​កំពុង​ចាក់​បញ្ចាំង​តំណាលគ្នា​តែ​មិនសូវ​មាន​អ្នកគាំទ្រ ។

ការ​គាំទ្រ​ភ្លូក​ទឹកភ្លូក​​ដី​ពី​សំណាក់​ទស្សនិកជន​ខ្មែរ​ ចំពោះ​ភាពយន្ត​ថៃ​ខាងលើ​នេះ​ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​នៅ​ក្នុង​ការ​វែកញែក​គ្នា បន្ទាប់​ពី​គេ​ឃើញ​មាន​អ្នកលេង​បណ្តាញ​សង្គម​ថៃ​មួយ​ចំនួន​បាន​ប្រើប្រាស់​ពាក្យ​សម្តី​ឌឺដង​ផ្លែផ្កា​មក​លើ​ទស្សនិកជន​កម្ពុជា ​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ