ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាល រកា និង​ជូត ជា​ប្តី​ដែល​អាច​ផ្តល់​ប្រាក់ឱ្យ​ប្រពន្ធ​ចាយ​បាន​គ្រប់​​តែម្តង​

2 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំខាល បុរស​ដែល​កើត​ក្នុង​ឆ្នាំខាល តែង​ទុក​អ្នក​ផ្ទះ​ក្នុង​ឋានៈ​ដំបូង​គេ ហើយ​មិន​ថា​បញ្ហា​តូច ឬ​ធំ​ក្នុងផ្ទះ​ទេ គឺ​គេ​អាច​ដោះស្រាយ​បាន​ទាំងអស់​។ ជា​ពិសេស…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំខាល

បុរស​ដែល​កើត​ក្នុង​ឆ្នាំខាល តែង​ទុក​អ្នក​ផ្ទះ​ក្នុង​ឋានៈ​ដំបូង​គេ ហើយ​មិន​ថា​បញ្ហា​តូច ឬ​ធំ​ក្នុងផ្ទះ​ទេ គឺ​គេ​អាច​ដោះស្រាយ​បាន​ទាំងអស់​។ ជា​ពិសេស រឿង​រកបាន​លុយ​ក្រាស់​ក៏​ពូកែ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​តែងតែ​ផ្តល់​ជីវភាព​ល្អ​ទាំងស្រុង​ជូន​ប្រពន្ធ​ជា​និច្ច​។ ដូចនេះ ការ​រស់នៅ​នឹង​មិនសូវ​កើត​មាន​ជម្លោះ​នោះ​ឡើយ​។

ឆ្នាំរកា

មនុស្ស​ប្រុស​ដែល​កើត​ក្នុង​ឆ្នាំរកា ក្នុង​មួយ​ជីវិត​នេះ​គឺ​ចេះ​ថែរក្សា​នារី​ដែល​គេ​ស្រឡាញ់​ខ្លាំង​ណាស់​។ ជា​ពិសេស ក្រោយ​ពេល​ដែល​រៀប​ការ​រួច នឹង​អាច​រកបាន​លុយ​ច្រើន​ជូន​ប្រពន្ធ​ចាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​មិន​អាច​ទ្រាំ​មើល​ប្រពន្ធ​លំបាក​ទេ ដោយ​ជួយ​គ្រប់យ៉ាង​ឲ្យ​តែ​ជួយ​បាន​។ ដូចនេះ ជីវិត​ប្តី​ប្រពន្ធ​នឹង​ចុះសម្រុង​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ​នោះ​ទេ​។

ឆ្នាំជូត

បុរស​ដែល​កើត​ក្នុង​ឆ្នាំជូត មាន​ខួរក្បាល​ឆ្លាត ហើយ​ក៏​ពូកែ​រក​ប្រាក់​ដែរ​។ ជា​ពិសេស គេ​តែងតែ​ទុក​ប្រពន្ធ​នៅ​ឋានៈ​ទី​មួយ​ជា​និច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទ្រព្យ​ដែល​ទទួល​បាន​យក​មក​ឲ្យ​ប្រពន្ធ​នឹង​មិន​ចេះ​អស់នោះ​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ភរិយា​របស់​គេ​អាច​រស់​ក្នុង​ជីវភាព​ដូច​ជា​ម្ចាស់​ក្ស​ត្រី​អ​ញ្ចឹ​ង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ