ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រីណា​បាន​រៀប​ការ​ជាមួយ​ឆ្នាំថោះ ខាល និង​ជូត នឹង​មានសំណាង​ខ្លាំង​ណាស់

3 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ស្វាមី​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៣​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះ? ឆ្នាំថោះ បុរស​ឆ្នាំថោះ ជា​បុគ្គល​ដែល​មានចិត្ត​ម៉ត់ចត់ ហើយ​ចេះ​វិភាគ​បាន​ត្រឹមត្រូវ ថែម​ទាំង​មាន​ប្រាជ្ញា​ខ្ពស់​។ ជា​ពិសេស នៅ​ពេល​ដែល​គេ​សម្រេចចិត្ត​លើ​រឿង​គ្រួសារ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ស្វាមី​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៣​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះ?

ឆ្នាំថោះ

បុរស​ឆ្នាំថោះ ជា​បុគ្គល​ដែល​មានចិត្ត​ម៉ត់ចត់ ហើយ​ចេះ​វិភាគ​បាន​ត្រឹមត្រូវ ថែម​ទាំង​មាន​ប្រាជ្ញា​ខ្ពស់​។ ជា​ពិសេស នៅ​ពេល​ដែល​គេ​សម្រេចចិត្ត​លើ​រឿង​គ្រួសារ និង​អាពាហ៍ពិពាហ៍ គេ​នឹង​មិន​ងាយ​បោះបង់​ចោល​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​នារី​ដែល​រៀប​ការ​ជាមួយ​គេ នឹង​អាច​ទទួល​បាន​សុភមង្គល​ខ្លាំង​។

ឆ្នាំខាល

មនុស្ស​ប្រុស​ឆ្នាំខាល ជា​បុគ្គល​ម្នាក់​ដែល​ឃើញ​មួយ​ស្រឡាញ់​មួយ ប៉ុន្តែ​បើ​បាន​រៀប​ការ​ជាមួយ​នរណា​រួច គេ​នឹង​ប្រែជា​ស្មោះ​វិញ​។ ក្នុង​អាពាហ៍ពិពាហ៍ គេ​ជា​ស្វាមី​ដែល​មានចិត្ត​ទន់ភ្លន់ ហើយ​តែង​យកចិត្តទុកដាក់​លើ​ប្រពន្ធ និង​កូន​ជា​និច្ច​។ ដូចនេះ ប្រពន្ធ​របស់​ឆ្នាំខាល នឹង​អាច​រស់នៅ​បាន​យ៉ាង​សុខ​ស្រួល មិន​ព្រួយបារម្ភ​អ្វី​ឡើយ​។

ឆ្នាំជូត

បុរស​ឆ្នាំជូត ជា​ស្វាមី​ដែល​រកបាន​ប៉ុន្មាន នឹង​យក​ឲ្យ​ប្រពន្ធ ព្រោះ​គេ​ទុក​ប្រពន្ធ​សំខាន់​។ ជា​ពិសេស ក្តី​ស្រឡាញ់​ដែល​ផ្តល់​ជូន​ភរិយា​ក៏​មិន​តិច​ដែរ ដោយ​ស្រឡាញ់​ស្មោះ មិន​ងាយ​ប្រែប្រួល​នោះ​ទេ​។ ដូចនេះ សុភមង្គល​នឹង​អាច​លេចឡើង​លើ​ខ្លួន​របស់​ប្រពន្ធ​របស់​ឆ្នាំជូត​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ