ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​កាយ​ច័ន្ទចង់​ឃើញ​បុគ្គល​ល្បី​ៗ​​​លើបណ្តាញ​​សង្គម​ចូលរួម​ផ្សាយ​អំពី​សិ​ល្បៈ​បុរាណ​ខ្មែរ

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង ព្រះ​កាយ​ច័ន្ទ បាន​លើក​ឡើង​ថា នាង​ចង់​ឃើញ​បុគ្គល​ល្បី​ៗ​លើ​បណ្តាញ​សង្គម​ចូលរួម​ផ្សព្វផ្សាយ​សិ​ល្បះ​បុរាណ​ខ្មែរ ក្នុង​ពេល​ដែល​ការ​ចូលរួម​នេះ​ គឺជា​ការ​បង្ហាញ​អោយ​ឲ្យ​កាន់តែ​ច្បាស់​នូវ​ស្រឡាញ់​ពិតប្រាកដ និង​ការ​ចូលរួម​ការពារ​សិ​ល្បៈ​របស់​ដូនតា​ខ្មែរ ។…

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង ព្រះ​កាយ​ច័ន្ទ បាន​លើក​ឡើង​ថា នាង​ចង់​ឃើញ​បុគ្គល​ល្បី​ៗ​លើ​បណ្តាញ​សង្គម​ចូលរួម​ផ្សព្វផ្សាយ​សិ​ល្បះ​បុរាណ​ខ្មែរ ក្នុង​ពេល​ដែល​ការ​ចូលរួម​នេះ​ គឺជា​ការ​បង្ហាញ​អោយ​ឲ្យ​កាន់តែ​ច្បាស់​នូវ​ស្រឡាញ់​ពិតប្រាកដ និង​ការ​ចូលរួម​ការពារ​សិ​ល្បៈ​របស់​ដូនតា​ខ្មែរ ។

ការ​លើក​ឡើង​ខាងលើ​ ពី​តារា​ស្រី​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​នាង​បាន​សង្កេត​ឃើញ​ថា រហូត​មក​ទល់​នា​ពេល​នេះ​នាង​ហាក់​មិន​ទាន់​ឃើញ​បុគ្គល​ល្បី​ៗ​លើ​បណ្តាញ​សង្គម​ណាមួយ​ចូលរួម​ផ្សព្​វផ្សាយ​ពី​មហោស្រព​សិល្ប​:​បុរាណ​ខ្មែរ​រឿង​«​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧»​ដែល​នឹង​រៀបចំ​សម្តែង​ឆាប់​ៗ​ខាង​មុខ​នេះ ។

តារា​សម្តែង​នាង ព្រះ​កាយ​ច័ន្ទ បាន​លើក​ឡើង​តាម​រយះ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា សុំ​ទោស​ដែល​ខ្ញុំ​បញ្ចេញ​មតិយោបល់​ទៅ​ប៉ះពាល់​ដល់​បង​ៗ​រូប​ណាមួយ​តែ​នេះ​ជា​កាពិ​តម​ហោ​ស្រប​សិល្ប​:​បុរាណ​ខ្មែរ​រឿង​«​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧»​ដែល​រៀបនឹង​សម្តែង​នៅ​៣​ថ្ងៃ​ខាង​មុខ​នេះ ដូច​ជា​មិន​មាន​បុគ្គល​ល្បី​ៗ​លើ​បណ្ដាញ សង្គម​ណា​ជួយ​ផ្សព្វផ្សាយ​សោះ មក​ពី​កា​ផ្សព្វផ្សាយ​មិន​បានដឹង​ដល់​ពួក​គាត់ ឫ​ក៏​គាត់​មិន​ចង់​អើពើ ។

នាង​បញ្ជាក់​ថា នេះ​ជា​កា​សម្តែង​ល្ខោន​របាំ​ព្រះរាជ​ទ្រព្យ​ដែល​ទាំងអស់​គ្នា​តែងតែ​និយាយ​ថា​ស្រឡាញ់ ​និង​ចង់​ការពារ​ឥឡូវនេះ​ដល់​ពេលវេលា​ហើយ​តែ​មិនសូវ​ឃើញ​មាន​អ្នក​ជួយ​ផ្សព្វផ្សាយ​បន្ត​ទាល់តែ​សោះ ឫ​ក៏​ស្រលាញ់​ត្រឹមតែ​បបូរមាត់​ទេ សូម​មេត្តា​បងប្អូន នេះ​ជា​របស់​ជាតិ​យើង សូម​ជួយ​គ្រាំ​ទ្រ​ផ្សព្វផ្សាយ​បន្ត​នឹង​ចូលរួម ទស្សនា​ឲ្យ​បាន​ច្រើន​ៗ​ផង​បងប្អូន ថ្ងៃ​28/29​នេះ ។

ដោយឡែក​តាម​រយះ​បទ​សម្ភាសន៍​ជាមួយ​បណ្តាញសារព័ត៌មាន​ក្នុងស្រុក ព្រះ​កាយ​ច័ន្ទ បាន​លើក​ឡើង​ថា នាង​ពិតជា​មាន​កិត្ត​យស​ណាស់ និង​រំភើប​ដែល​មាន​វត្តមាន​ក្នុង​កា​សម្តែង​ល្ខោន​ក្បាច់​របាំ​បុរាណ​ខ្មែរ​រឿង «​ព្រះបាទ​ជ័យរ​វ្ម័​នទី​៧ ដកស្រង់​ត្រង់​ឈុត ស្នា​ព្រះ​ហ​ស្ថ និង​សមិទ្ធផល​នៃ​មហា​វីរក្សត្រ​ទាំង​៣​អង្គ​» ក្នុង​នាម​ជា​តួអង្គ ជ័យ​រាជទេវី​ក្ស​ត្រី ។

នាង​បន្ថែម​ថា ដំបូង​ឡើយ​នាង​ចូល​សិ​ល្បះ​នេះ​តាម​រយះ​ជា​នាថ​ការី​របាំ​បុរាណ​ម្នាក់​ប៉ុណ្ណោះ ហើយ​ក៏​បាន​វិ​វ​ឌ្ឃ​ន៍​ខ្លួន​ក្លាយជា​សិ​ល្បះ​ការិនី​ម្នាក់​ក្នុង​វិស័យ​សិ​ល្បះ​ទី​៧ ហើយ​ពេល​នេះ​នាង​ក៏​មានឱកាស​ជា​ថ្មី​នៅ​ក្នុង​ការ​ចូលរួម​សម្តែង​សិ​ល្បះ​បុរាណ​ជា​ថ្មី​ពិតជា​មានការ​រំភើប ។

នាង​បញ្ជាក់​ថា ការ​ចូលរួម​សម្តែង​សិ​ល្បះ​បុរាណ​ជា​ថ្មី​នា​ពេល​នេះ​ធ្វើ​ឲ្យ​នាង​នឹកឃើញ​អតីត​កាលដែល​នាង​បាន​ល្អះ​បង់​ពេលវេលា​ជា​ច្រើន​ម៉ោង​ជាមួយ​លោកគ្រូ អ្នកគ្រូ នៅ​ក្នុង​បង្ហាត់បង្រៀន​ធ្វើ​ឲ្យ​នាង​សម្រេច​ក្តី​ស្រមៃ​ក្លាយជា​តួអង្គ​អប្សរា​មួយ​រូប ។

បើ​តាម​នាង ព្រះ​កាយ​ច័ន្ទ ទន្ទឹម​នឹង​ការ​រំភើប​រីករាយ​នៅ​ក្នុង​ឱកាស​បាន​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​មហោស្រព​សិ​ល្បះ​បុរាណ​ខ្មែរ​រឿង​«​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧»​នា​ពេល​នេះ នាង​ក៏​មាន​អារម្មណ៍​ក្តុកក្តួល​ផង​ដែរ ដោយសារ​ការ​សម្តែង​របស់​នាង​នា​ពេល​នេះ​មិន​មាន​វត្តមាន​ឪពុក​របស់​នាង​ចូលរួម ហេតុនេះ​នាង​មាន​តែ​ឧទ្ទិស​នៃ​ការ​សម្តែង​នេះ​ទៅ​កាន់​ឪពុក​នាង​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ ។

គួរ​បញ្ជាក់​ថា ម​ហោ​ស្រប​សិល្ប​:​បុរាណ​ខ្មែរ​រឿង​«​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧» និង​រៀប​ចំការ​សម្តែង​នៅ​ថ្ងៃ​ទី​២៨-២៩ ខែកញ្ញា ឆ្នាំ​២០២៤ នា​សាល​មហោស្រព​កោះ​ពេជ្រ ខ​ណៈពេល​ការ​សម្តែង​នៅ​ក្នុង​១​ថ្ងៃមាន​២​ពេល គឺ​នៅ​ម៉ោង ០៣:០០​នាទី​សៀ​ល និង​ម៉ោង ០៦:០០​នាទី​ល្ងាច ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ