ដង្កូវហ្វូង ចុះបំផ្លាញដំណាំកសិករជាង១០០ហិកតា
- កំពង់ចាម
អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបូកសរុបថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដង្កូវហ្វូង បានបំផ្លាញ
អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបូកសរុបថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដង្កូវហ្វូង បានបំផ្លាញ
អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបូកសរុបថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដង្កូវហ្វូង បានបំផ្លាញដំណាំសរុបប្រមាណជា ជាង ១០០ ហិកតា។
ប្រភពដដែល បានឲ្យដឹងថា បាតុភាពដង្កូវហ្វូង ចុះមកបំផ្លាញដំណាំនេះ គឺបានកើតមាននៅខេត្តសៀមរាប និង ត្បូងឃ្មុំ ជាដើម ។
ប្រភពដដែល បានបន្តថា ដង្កូវហ្វូង វារបានចុះមកស៊ីបំផ្លាញដំណាំស្រូវ ចំនួន៥៥ហិកតា និងដំឡូងមី ចំនួន៥ហិកតា ក្នុងខេត្តត្បូងឃ្មុំ និងដំណាំស្រូវ ចំនួន៥០ហិកតាក្នុងខេត្តសៀមរាប ប៉ុន្តែកម្រិតនៃការបំផ្លាញពុំមានផលប៉ះពាល់ឡើយ ។ ទន្ទឹមនឹងនោះ បរិមាណ ដង្កូវហ្វូង ក៏បាននិងកំពុងថយចុះជាបណ្តើរៗ រហូតឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបាន ខណៈដែលអ្នកជំនាញ ត្រូវបានបញ្ជូនទៅកាន់តំបន់ដែលមានសេចក្តីរាយការណ៍ ។
នៅក្នុងឆ្នាំនេះ ក្រៅពីមានសេចក្តីរាយការណ៍ពីស្ថាប័នជំនាញ នៅលើបណ្តាញសង្គម ក៏មានសេចក្តីរាយការណ៍អំពីបញ្ហានេះជាច្រើនករណីផងដែរ អាស្រ័យហេតុនេះ សូមកសិករលើកកម្ពស់ការប្រុងប្រយ័ត្ន ។
ចែករំលែកព័តមាននេះ