ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទុកទេ ! ក្មេងទំនើ.ងបង្ហោះម៉ូតូតាមផ្លូវសាធារណៈក្នុងតំបន់​ទេសចរណ៍នៅស្រុក​ភ្នំស្រួច ​​ឃាត់​បាន០៣នាក់​ និងម៉ូតូ​០៣​គ្រឿង​

4 ខែ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ ៖ ឃាត់ខ្លួន​ក្មេង​ទំនើង​ចូល​ចិត្ដ​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ក្នុង​តំបន់​ទេសចរណ៍ធម្មជាតិ កាលពី​ថ្ងៃ​ទី​១៧ មិថុនា ២០២៤ នៅ​ចំណុច​ផ្លូវ​លេខ​៤៦ ផ្លូវ​ឡើង​ទៅ​ឧទ្យាន​ជាតិ ព្រះ​សុរា​ម្រិ​ត កុសុមៈ​គិរី​រម្យ…

កំពង់ស្ពឺ ៖ ឃាត់ខ្លួន​ក្មេង​ទំនើង​ចូល​ចិត្ដ​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ក្នុង​តំបន់​ទេសចរណ៍ធម្មជាតិ កាលពី​ថ្ងៃ​ទី​១៧ មិថុនា ២០២៤ នៅ​ចំណុច​ផ្លូវ​លេខ​៤៦ ផ្លូវ​ឡើង​ទៅ​ឧទ្យាន​ជាតិ ព្រះ​សុរា​ម្រិ​ត កុសុមៈ​គិរី​រម្យ ស្ថិត​ក្នុងភូមិ​ទី​៥ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។ នេះ​បើ​យោង​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បង្ហោះ ។

កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច បាន​ឃាត់​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​បាន​០៣​នាក់ ប្រុស និង​ដកហូត​ម៉ូតូ​០៣​គ្រឿង ៖ ១.​ឈ្មោះ ហន វិ​រៈ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ អនីតិជន រស់នៅ​ភូមិ​ទី​៣ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ។ ២. ឈ្មោះ ផេង រ័​ត្ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ អនីតិជន រស់នៅ​ភូមិ​ទី​៥ ឃុំ​ត្រែង​ត្រ​យឹ​ង ។ ៣. ឈ្មោះ ស្រូ​យ កំណប់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។

ចំណែក ម៉ូតូ​០៣​គ្រឿង​មាន​ស្លាក​លេខ​ដូច​ខាងក្រោម​៖

ម៉ូតូ​01​គ្រឿង​ម៉ាក សង​សេ​125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2023 ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1X.1399 ។
ម៉ូតូ​01​គ្រឿង​ម៉ាក​សង​សេ​125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2017 ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1G.8317 ។
ម៉ូតូ​01​គ្រឿង​ម៉ាក​និក ពណ៌​ស ស៊េរី​ឆ្នាំ​2019 ឡើង​តែម​ឆ្នាំ​2023 ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1N.9789

បច្ចុប្បន្ន​ក្រោយ​អនុវត្ដ​តាម​គោលការណ៍​ច្បាប់ ក្មេង​ទំនើង​០២ ជា​អនីតិជន បាន​អនុវត្ដ​សិទ្ធិ​អប់រំ​ប្រគល់​ជូន​អាណាព្យាបាល​ដើម្បី​ធានា​ទទួលយក​ទៅ​អប់រំ​បន្ដ រីឯ​ក្មេង​ទំនើង​០១​នាក់ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ចំណាត់ការ​នីតិវិធី​បន្ដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ