ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-សិង្ហបុរីដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរ ញ្ញវត្ថុពីការប្ដេជ្ញាជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ដាក់​ឱ្យ​ដំណើរកា​គម្រោង​ច្រករបៀង​តម្លាភាព​ហិរញ្ញវត្ថុ​កម្ពុជា​-​សិង្ហ​បុរី បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ជំរុញ​ពាណិជ្ជកម្ម និង​សេវា​ហិ​រញ្ញា​វត្ថុ ។ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល…

រាជធានី​ភ្នំពេញ ៖ ការ​ដាក់​ឱ្យ​ដំណើរកា​គម្រោង​ច្រករបៀង​តម្លាភាព​ហិរញ្ញវត្ថុ​កម្ពុជា​-​សិង្ហ​បុរី បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ជំរុញ​ពាណិជ្ជកម្ម និង​សេវា​ហិ​រញ្ញា​វត្ថុ ។

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ថា ការ​ដាក់​ឱ្យ​ដំណើរការ​គម្រោង​ច្រករបៀង​តម្លាភាព​ហិរញ្ញវត្ថុ​រវាង​កម្ពុជា និង​សិង្ហ​បុរី (FTC) បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារកណ្តាល់​ទាំង​ពីរ​ក្នុង​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម និង​សេវា​ហិរញ្ញវត្ថុ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​រូបិយ​វត្ថុ​សិង្ហ​បុរី បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​គម្រោង​ផ្ទាល់​ច្រករបៀង​តម្លាភាព​ហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាង​កម្ពុជា និង​សិង្ហ​បុរី នៅ​វិមាន​រដ្ឋាភិបាល Istana នៃ​ប្រទេស​សិង្ហ​បុរី ព្រឹត្តិការណ៍​ដាក់​ឱ្យ​ដំណើរការ FTC នេះ​ត្រូវ​បាន​រៀបចំ​ឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ឡ​រ៉េ​ន វ៉ុ​ង នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​ធិ​បតី ទៅ​កាន់​សាធារណរដ្ឋ​សិង្ហ​បុរី ពី​ថ្ងៃ​ទី​១៨ ដល់ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤​។

នា​ឱកាស​នោះ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា គម្រោង FTC ជា​ចក្ខុវិស័យ​រួម​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​រូបិយ​វត្ថុ​សិង្ហ​បុរី ដើម្បី​គាំទ្រ​លំហូរ​ព័ត៌មាន​សម្រាប់​អាជីវកម្ម ជា​ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​តាម​រយៈ​ពង្រឹងគុណភាព ទិន្នន័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​តម្លាភាព និង​ទំនុកចិត្ត​សម្រាប់​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​រវាង​ប្រទេស កម្ពុជា និង​សិង្ហ​បុរី ដែល​នឹង​ផ្តល់​លទ្ធភាព​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​ការ​ទទួល​បាន​សេវា ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​។ លោក​ជំទាវ​បណ្ឌិត គូសបញ្ជាក់​ថា «​ការ​ដាក់​ឱ្យ​ដំណើរការ​គម្រោង FTC បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ កណ្តាល់​ទាំង​ពីរ​ក្នុង​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម និង​សេវា​ហិរញ្ញវត្ថុ ព្រមទាំង​រួម ចំណែក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​»​។

ដោយឡែក លោក ជៀ ដឺ ចាយ​អិន នាយក​គ្រប់គ្រង អាជ្ញាធរ​រូបិយ​វត្ថុ​សិង្ហ​បុរី បានឱ្យ​ដឹង​ថា ការ​ចាប់ផ្តើម​គម្រោង FTC រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​សិង្ហ​បុរី នឹង​គាំទ្រ​ដល់​លទ្ធភាព​នៃ​ការ ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម តាម​រយៈ​ការ​ផ្លាស់​ប្តូរ ទិន្នន័យ​ហិរញ្ញវត្ថុ​របស់​ស់ហគ្រាស​ធុន​តូច និង​មធ្យម នៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល FTC​។ ការណ៍​នេះ នឹង​ផ្តល់​កាលានុវត្តភាព​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល ចូលរួម​ក្នុង​គម្រោង​។

សូម​រំលឹក​ថា ថ្នាល FTC ជា​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​សម្រាប់​បង្កើត​កិច្ចព្រមព្រៀង​ជា​មុន​រវាង​គ្រឹះស្ថាន ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា និង​សិង្ហ​បុរី ដែល​ជា​សមាជិក​ចូលរួម​ក្នុង​គម្រោង ដើម្បី​មាន​លទ្ធភាព​ប្រើប្រាស់​ទិន្នន័យ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ភាព​ងាយស្រួល ក្នុង​ការ​វាយតម្លៃ​ឥណទាន​ប្រសើរ​ជាង​មុន និង​បង្កើន​ល្បឿន​ក្នុង ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ទាំងនោះ សំដៅ​ជួយ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​ប្រើប្រាស់ សេវា​ហិរញ្ញវត្ថុ​ឆ្លង​ដែន​ទ្វេភាគី​។ ថ្នាល FTC ត្រូវ​បាន​អភិវឌ្ឍ​ឡើង និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Proxtera Pte Ltd៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ