ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនប្រយ័ត្ន ! ខណៈ​នេះ​ភ្លើង​កំពុង​តែ​ឆេះយ៉ាងសន្ធោសន្ធៅ​ឃ្លាំងស្តុកសម្ភារៈធ្វើស្លាកយីហោរបស់ក្រុមហ៊ុនមួយ​​នៅខណ្ឌ​ព្រែក​ព្នៅ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​បឋម ខណៈ​នេះ​អគ្គិភ័យ​កំពុង​តែ​ឆាបឆេះឃ្លាំងស្តុកសម្ភារៈចម្រុះធ្វើស្លាកយីហោរបស់ក្រុមហ៊ុនមួយ​ដែលនៅ​ក្នុងភូមិ​បែក​បក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ…

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​បឋម ខណៈ​នេះ​អគ្គិភ័យ​កំពុង​តែ​ឆាបឆេះឃ្លាំងស្តុកសម្ភារៈចម្រុះធ្វើស្លាកយីហោរបស់ក្រុមហ៊ុនមួយ​ដែលនៅ​ក្នុងភូមិ​បែក​បក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ ។

ទាក់ទិន​នឹង​មូលហេតុ​ខាងលើ​នេះ ខាងយើង​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់នៅ​ឡើយ​ទេ ។ ខណៈមុន​ពេល​កើតហេតុ បុគ្គលិក​កំពុង​តែ​ធ្វើការ​នៅ​ឃ្លាំង​ធំ​ខាង​មុខ ហើយ​ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះសម្ភារ​នៅ​ឃ្លាំង​តូច​ខាងក្រោយ​ យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។

ក្នុង​ករណី​នេះ​ដែរ​គេ​បាន​សង្ស័យ​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។ ហើយ​ពេល​នេះ​សមត្ថកិច្ច កំពុង​តែ​ជួប​ទប់ស្កាត់ ជាមួយនឹង​រថយន្ត​ជា​ច្រើន​គ្រឿង​កំពុង​តែ​មក​អន្តរាគមន៍ តែ​ដោយសារ​តែ​ឃ្លាំង​នៅ​ផ្នែក​ខាងក្រោយ ធ្វើ​ឲ្យ​រថយន្ត​ពិបាកទៅ​ដល់​រហូត​ដល់​កន្លះ​ម៉ោង​ហើយ​នៅ​មិន​ទាន់​អាច​ទប់ស្កាត់​បាន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ