ផ្កាអ័រគីដេពិភពលោកមាន២៧.០០០ប្រភេទ ហើយកម្ពុជាស្រាវ ជ្រាវរកឃើញជាង៥០០ប្រភេទ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ថា កេសរកូល ឬអ័រគីដេ មានប្រមាណ…
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ថា កេសរកូល ឬអ័រគីដេ មានប្រមាណ…
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ថា កេសរកូល ឬអ័រគីដេ មានប្រមាណ ២៧ ០០០ប្រភេទ ចាត់ជា៧៥៨ពួក នៅក្នុងនោះកម្ពុជាស្រាវជ្រាវរកឃើញជាង៥០០ប្រភេទ ។
ប្រភពដដែលបានអះអាងថា បើតាមព័ត៌មានសេនេទិច កេសរកូល ឬអ័រគីដេ អាចកើតឡើងតាំងពី១០២ ទៅ១២០លានឆ្នាំមុន។
ប្រភពដដែលបានបន្ថែមថា នៅកម្ពុជារដ្ឋបាលព្រៃឈើបានរៀបចំសួនអភិរក្ស និងថែរក្សាសំណាកកេសរកូលព្រៃ ចាប់ពីដើមឆ្នាំ២០១៦រហូតមក ហើយមកទល់បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើបានស្រាវជ្រាវរកឃើញកេសរកូលព្រៃជាង៥០០ប្រភេទ ដែលមានវត្តមាននៅកម្ពុជា។
កេសរកូលបច្ចុប្បន្ន កំពុងតែមានការយកចិត្តទុកដាក់ស្រាវជ្រាវនិងអភិរក្សដោយនៅក្នុងនោះក្រៅពីកេសរកូលដែលអភិរក្សដោយរដ្ឋបាលព្រៃឈើ នៅក្នុងឧទ្យានជាតិ «ភ្នំគូលែន» នៅស្រុកបន្ទាយស្រី ជាកន្លែងទេសចរណ៍ធម្មជាតិមួយ ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណច្រើននៅឡើយ ខណៈដែលនៅទីនោះគឺកំពុងតែមាននូវធនធានដ៏មានតម្លៃជាច្រើន ហើយបើបានចូលអាចដឹងអំពីសក្តានុពល និងកាន់តែស្រលាញ់ធម្មជាតិនៅកម្ពុជាមិនខាន ។
នៅលើផ្ទៃដីដែលមានទីតាំងនៅជើងភ្នំគូលែន ក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទីនោះបានកំពុងតែក្លាយជាសួនកេសរកូលព្រៃ សួនកេសរកូលបង្កាត់ សួនមេអំបៅ សួនបន្លែធម្មជាតិ សួនឱសថបុរាណ សួនប្រទាល និងសួនពូជរុក្ខជាតិសំខាន់ៗដែលមានក្នុងប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ