ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ស្នើ​ឲ្យ​ទីភ្នាក់ងារ​ជំនាញ​របស់​ប្រទេស​ពិចារណា​លើ​ផលិតកម្ម​អង្ករ​នៅ​កម្ពុជា

4 ខែ មុន

ទីភ្នាក់ងារ​ភស្តុ​ភារ​ដ្ឋ​របស់​ប្រជាជាតិ ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ នៅ​ក្នុង​តំបន់​អាស៊ាន ត្រូវ​បាន​ប្រធានាធិបតី​ស្នើ​ឲ្យ​ពិចារណា​លើ​លទ្ធភាព​ផលិតកម្ម​អង្ករ​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម ។ លោក ចូ​កូ វី​ដូ​ដូ…

ទីភ្នាក់ងារ​ភស្តុ​ភារ​ដ្ឋ​របស់​ប្រជាជាតិ ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ នៅ​ក្នុង​តំបន់​អាស៊ាន ត្រូវ​បាន​ប្រធានាធិបតី​ស្នើ​ឲ្យ​ពិចារណា​លើ​លទ្ធភាព​ផលិតកម្ម​អង្ករ​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម ។

លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី ដែល​ជិត​ចប់​អាណត្តិ​តែ​មាន​ឥទ្ធិពល​បាន​ស្នើ​ឱ្យ​ទីភ្នាក់ងារ​ភស្តុ​ភារ​រដ្ឋ ហៅ​កាត់​ថា Bulog ពិចារណា​លើ​ផលិតកម្ម​អង្ករ​នៅ​កម្ពុជា ។ លោក​បាន​អះអាង​ថា វា​ជា​ការ​ប្រសើរ​សម្រាប់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ក្នុង​ការ​វិនិយោគ​ក្នុង​ប្រទេស​ផលិត​តែ​មួយ​ជា​ជាង​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ឥត​ឈប់​ឈរ ។

មក​ដល់​ពេល​នេះ ឥណ្ឌូ​នេ​ស៊ី គឺជា​ប្រទេស​ផលិត​អង្ករ​ធំ​ជាងគេ​ទី​បួន​របស់​ពិភពលោក ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ដើម្បី​ចិញ្ចឹម​ប្រជាពលរដ្ឋ​ជាង​២៧០ លាន​នាក់ ប្រជាជាតិ​នេះ​បាន​នាំ​ចូល​អង្ករ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ ។

ដោយសារ​តែ​បាតុភូត​អាកាសធាតុ​អែ​ល​នី​ណូ កាលពី​ឆ្នាំ​២០២៣ ឥណ្ឌូ​នេ​ស៊ី​បាន​នាំ​ចូល​អង្ករ​ប្រមាណ​ជា​៣,៣ លាន​តោន ហើយ​នៅ​ក្នុងឆ្នាំនេះ ឥណ្ឌូ​នេ​ស៊ី​បាន​ទិញ​អង្ករ​ចំនួន ១,៩ លាន​តោន​ហើយ ។ គោលបំណង​ឥ​ណ្ឌ​នេ​ស៊ី គឺ​ស្របគ្នា​នឹង​គោលបំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​តែ​ជំរុញ និង​ធ្វើ​ពិពិធ​កម្ម​ផលិតកម្ម​ស្រូវ​/​អង្ករ នៅ​ក្នុង​ប្រទេស​ស្រាប់ ។៥​ខែ​ដើមឆ្នាំ​២០២៤ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អះអាង​ថា កម្ពុជា​លក់​ស្រូវ​ដល់​ទៅ ២,៤៧ លាន​តោន គិត​ជា​ប្រាក់​បាន​ជាង​៧១០​លាន​ដុល្លារ ខណៈ​ដែល​អង្ករ គឺ​បាន​ជាង​៣០​ម៉ឺន​តោន​ស្មើនឹង​ជិត​២២០​លាន​ដុល្លារ ។

ប្រភព​ដដែល​បាន​អះអាង​ថា នៅ​ក្នុង​រយៈពេល​ពី​ខែមករា ដល់​ខែឧសភា ការ​នាំ​ចេញ​ស្រូវ​ទៅ​លក់​ជូន​ប្រទេស​ជិតខាង គឺ​នៅ​តែ​មាន​បរិមាណ​ច្រើន​ដោយនៅ​ក្នុង​នោះ ២៨​ភាគរយ មិន​មាន​ឯកសារ​នាំ​ចេញ​ឡើយ ។

សម្រាប់​អង្ករ​នៅ​ក្នុង​រយៈពេល​នេះ អឺរ៉ុប​បាន​ទិញ​អង្ករ​កម្ពុជា​បាន​១៣៦.៥២៨​តោន ចិន​៧៣.៣២០​តោន អាស៊ាន​ទិញ​៦៥.៤១២ តោន ហើយ​ប្រទេស​ផ្សេង​ៗ​គឺ​បាន ២៧.៣៣០ តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ